"អឹក...ខឹក...ខឹក..ឯង...ឯងដាក់ថ្នាំស្អីអាចង្រៃ?!!"។ ខារ៉ា ពេលនេះក៏ប្រឹងក្អកថ្នាំទាំងវារលាយចូលមាត់អស់ទៅហើយនាំឲ្យនាងត្រូវងាកមកមើលបុរសម្នាក់ដែលញញឹមចុងមាត់មុននឹងគេបោះជំហានមករកនាងនៅលើគ្រែតែម្តង។
"ថ្នាំសប្បាយ!!! ថ្នាំនេះវាជួយឲ្យនាងមានអារម្មណ៍កាន់តែពិសេសហើយនាំឲ្យនាងសប្បាយទៀតផងណា៎!!! ហើយវាកាន់តែពិសេសកាលបើយើងនឹងនាងលេងជាមួយគ្នា!!!'។ ខូបេន និយាយហើយក៏ស្ទុះចូលទៅចាប់ទាញជើងរបស់នាងម្ខាងអូសមកកណ្តាលគ្រែហើយ ខារ៉ា ក៏ស្លន់ស្លោតែពេលនេះក៏ប្រទះឃើញថាខ្លួននាងហាក់ក្តៅហើយថប់ដើមទ្រូងណែនៗរីឯមុខក៏វិលតែដៃក៏ប្រវេប្រវាសមករុញ ខូបេន តែហាក់ខ្សោះកម្លាំងតែម្តង។
"អឹស...លែងយើងអាចង្រៃ!! អឹស...កុំប៉ះយើង!!"។ ខារ៉ា ក៏យកដៃមកច្រានគេតែ ខូបេន ក៏នៅតែខ្លាំងជាងនាងទោះមានរបួសក៏ដោយហើយគេក៏រុញនាងទៅលើគ្រែហើយក៏ឡើងមកសង្កត់នាងមុននឹងញញឹមចុងមាត់។
"ហឹស...រើទៅ!!! ចាំមើលថាយើងនឹងប្រដៅនាងឯងយ៉ាងម៉េចខ្លះ!!!"។<តុក តុក> ខូបេន ប្រុងនឹងអោនមកថើបនាងក្រមុំទៅហើយតែបែរជាមានសម្លេងគោះទ្វារនាំឲ្យកាត់សង្វាក់គេហើយសម្លេងនោះគោះទ្វារនោះហាក់ញាប់មិនដកដៃទើប ខូបេន ងាកមកសម្លក់ ខារ៉ា ដែលដកដង្ហើមញាប់ៗនោះមុននឹងក្រោកចេញពីរាងកាយនាង។
"ជម្រាបចៅហ្វាយ! មានការសំខានដែរត្រូវរំខាន! មានម្ចាស់ភាគហ៊ុនមកពីខាង អ៊ីតាលី សុំជួបលោកមានការពិភាក្សាជាបន្ទាប់!!"។ មានកូនចៅហ្វាយមករាយការណ៏ហើយ ខូបេន ក៏ចងចិញ្ចើមមុននឹងងាកមកសម្លក់នាងក្រមុំលើគ្រែដោយមួម៉ៅមុននឹងរៀបចំសម្លៀកបំពាក់វិញ។
"អឺម!!! ប្រាប់ពេទ្យផងថាកុំភ្លេចយកថ្នាំឲ្យគេលេប!!"។ ខូបេន ក៏ផ្តែផ្តាំមុននឹងចាកចេញទៅហើយទាញទ្វារបិទ។
"អឹស...ក្តៅ...ហឹស ..ហ៊ឹក...!។ ងាកមកមើលនាងក្រមុំដែលរមួតខ្លួនពេញគ្រែនេះគួរឲ្យអាណិតហើយសង្វែកអោបខ្លូនរមួតទៅមកព្រោះតែថ្នាំធ្វើទុក្ខនាងខ្លាំងណាស់ពេលនេះ។
<ក្រាក/ក្រិប>"ខារ៉ា !!! ខារ៉ា!! នេះកើតអីទៅ?"។ ពេលនេះ យ៉ុនហ្គី ដែលជាកម្លោះពេទ្យក្លែងមុខក៏ចូលមកមុននឹងទុកថាសថ្នាំនៅមួយឡែតប្រញាប់មកមើលនាងមុននឹងគេចងចិញ្ចើម។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...