抖阴社区

????? ?? : ???????????????????????

1.2K 50 6
                                    

៣ ម៉ោងកន្លងផុតទៅ ...

"ខារោះា !!! យ៉ាងម៉េចហើយ?"។ ខណៈដែលរាងស្តើងបានបីត្រកងកូនប្រុសដែលគេងលក់ស្តូកស្តឹងរីឯទឹកមុខនាងគឺជោកជាប់ជាមួយទឹកភ្នែកហូរមិនឈប់បារម្ភពីអ្នកនៅខាងក្នុងជាខ្លាំងហើយក៏មានរាងក្រាស់ម្នាក់មកដល់ក្រោយទទួលដំណឹង។

"អ៎!! លោក ថេយ៉ុង !! នេះមិនទាន់ឃើញគ្រូពេទ្ចេញមកទេ!! នេះខ្ញុំច្របូកច្របល់ណាស់! មិនដឹងយ៉ុន កើតអីទេ?! សុខៗគេ...គេ...ហ៊ឹក ...!"។ នាងក្រមុំក៏ខ្សឹបខ្សួលហើយ ថេយ៉ុង ដែលរុះរាន់ជិះយន្តហោះមកមើលស្ថានការណ័តានតឹងខណៈណ់មន្ទីរពេទ្យរបស់គេនេះបានប្រាប់ដំណឹងហើយគេក៏មិនបានមកតែឯងតែក៏មាននារីវ័យក្មេងម្នាក់ស្លៀកឈុតសិស្សវិទ្យាល័យក៏ដើរមកពីក្រោយ។

"អ្នកមីង ខារ៉ា ! នេះសម្រួលអារម្មណ៍សិនទៅណា៎! នេះឲ្យ លូកាស មកខ្ញុំចុះ! ចាំខ្ញុំជាអ្នកមើលថែគេ!"។ នាងក្រមុំនេះជាកូនស្រីច្បងរបស់ ថេយ៉ុង ជូលៀ គ្រីហ្វីន ពេលនេះក៏មានវ័យ 16 ឆ្នាំជាស្រីក្រមុំវ័យជំទង់ដែលស្រស់ស្អាតនឹងចាស់ទុំតែងតែដើរតាមលោកប៉ាដើម្បីជួយជំនួសដៃគេខណៈម្តាយគេក៏ជាអ្នកដែលនៅចាត់ចែងរឿងរ៉ាវនៅ អង់គ្លេស ទើប នាមជាកូនស្រីធំត្រូវតាមឪពុកបែបនេះ។

"អរគុណ ជូលៀ !! ហ៊ឹក...នេះមានរឿងអីកលតឡើងលោក ថេ! ថ្នាំគីមីដែលចាក់ព្យាបាលទាំងនោះវាយ៉ាងម៉េចហើយ?"។ ខារ៉ា ក៏សួរនាំ ថេយ៉ុន ហើយគេក៏ជ្រួញចិញ្ចើមមុននឹងដាក់ខ្កួនមកអង្គុយហើយ ជូលៀ ក៏ពរក្មេងប្រុសនោះបំពេរតិចៗឲ្យគេគេងមុននឹងសម្លឹងមនុស្សចាស់ទាំងពីរដោយទឹកមុខមានសម្ពាធផងដែរ។

"គ្រូពេទ្យប្រាប់ដំណឹងមកថាសារធាតុគីមីលើកចុងក្រោយនេះជាថ្នាំខ្លាំង! នេះជាការពិសោធន៍ចុងក្រោយដែលមានសង្ឃឹមខ្ពស់ក្នុងការដឹងខ្លួនតែក៏មានភាគរយខ្ពស់ក្នុងការប្រឈមគ្រោះថ្នាក់! បើល្អបង យ៉ុន នឹងដឹងខ្លួនតែបើអាក្រក់គឺ..!"។ ថេយ៉ុង ក៏មានជ្រាបទឹកភ្នែកក្នុងប្រឡង់ភ្នែកខណៈ ខារ៉ា ក៏ខ្ទប់មាត់ហើយក្រវីក្បាលហាក់ស្លុតចិត្តជាខ្លាំងមុននឹងលឺរឿងនេះ។

"ហ៊ឹក...មិនអាចទេ! ហ៊ឹក...នេះខ្ញុំមិនអាចឲ្យគេមានអីកើតឡើងបានឡើយលោក ថេយ៉ុង ! ហ៊ឹក..អ្ហឹក...ជីវិតខ្ញុំបើគ្មានគេគឺគ្មានន័យអីទេ!! ហ៊ឹក...ខ្ញុំខំប្រឹងប្រែងប្រាប់ខ្លួនឯងឲ្យរឹងមាំរហូតដើម្បីកូនតែការពិតវាពិតជាឈឺចាប់ណាស់! ហ៊ឹក...ខ្ញុំស្ទើរឆ្កួតទៅហើយលោក ថេយ៉ុង ! ហ៊ឹក...យ៉ុនហ្គី ជាក្តីសង្ឃឹមតែមួយគត់របស់ខ្ញុំ! បើគេមិននៅតើឲ្យខ្ញុំដោះស្រាយនឹងជីវិតទៅមុខបែបណាទៅ? ហ៊ឹក...ខ្ញុំទន់ជ្រាយហើយក៏ចុះខ្សោយ! ហ៊ឹក...ខ្ញុំមិនអាចរស់នៅដោយគ្មានគេទេលោក ថេយ៉ុង ..ហ៊ឹក ..បើទោះបីជាគេជាមនុស្សបែបណា! ហ៊ឹក..មិនថាគេយ៉ាងណាឲ្យតែគេនៅក្បែរខ្ញុំនឹងកូន! ហ៊ឹក...ជីវិតខ្ញុំគឺមានន័យជាងអ្វីទាំងអស់...ហ៊ឹក ...បើទេវតាអាចកាត់អាយុខ្ញុំ 10 ឆ្នាំសងគេដើម្បីជួយគេក៏ខ្ញុំព្រម! ហ៊ឹក..ប្រើជីវិតខ្ញុំក៏បានដែរ...ហ៊ឹក...តែកុំ...ហ៊ឹក...យកគេទៅអី...!"។ ខារ៉ា ញ័រដៃញ័រខ្លួនជាមួយសម្តីនេះលាយលំនឹងទឹកភ្នែកនាំឲ្យ ថេយ៉ុង ក៏ក្តុកក្តួកហើយ ជូលៀ ក៏ស្រក់ទឹកភ្នែកពេលដែលគេនិយាយបែបនេះ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now