抖阴社区

????? ?? : ????????????????????????

959 39 4
                                    

វីឡាធំត្រកូល ហ្វឺដឺរ៉េស ...

នៅក្នុងបរិវេណវីឡាដ៏ស្កឹមស្កៃពោរពេញដោយភាពប្រណីតដែលមានគ្រឿងសង្ហារឹមជាច្រើនសុទ្ធសឹងដែលធ្វើឡើងអំពីឈើប្រភេទថ្លៃមានតម្លៃរាប់មឺុនដុល្លាបានដាក់តាំងជាច្រើនជំុវិញបរិវេណគេហដ្ឋានដែលមានអំណាចឥទិ្ធពលមិនធម្មតានេះយ៉ាងច្រើនហើយក៏មានបន្ទប់ធំៗជាច្រើនហើយដែលលេចធ្លោស្ទើរដូចវិមានមួយកណ្តាលផ្ទះនោះជាបន្ទប់ទទួលភ្ញៀវមានកាយក្រាស់របស់បុរសចំណាស់ដែលជក់បារីពណ៍ខ្មៅតម្លៃថ្លៃមានក្លិនខុសពីបារីធម្មតាដែលមិនស្អុយតែក៏ក្រអូបសាយភាយពេញវីឡាកំពុងអង្គុយធ្វើមុខមាំខណៈនៅក្បែរនោះក៏មាននារីវ័យក្មេងម្នាក់ដែលអង្គុយគងអន្ទាក់ខ្លានោះហើយសម្លឹងទៅមកដោយទឹកមុខមិនរីករាយដែរ។

"លោកម្ចាស់! នាងមកដល់ហើយទាន៎!"។ រាងស្តើងខ្ពស់ស្រឡះបានធ្វើដំណើរមកហើយក៏អោនក្បាលគោរពដោយបុរសដែលយកបារីញីនឹងចានគោះបារីខណៈស្រីក្មេងម្នាក់ដែលអង្គុយលើកៅអីនោះក៏សម្លក់នាងភ្លែត។

"ដឹងថាយើងហៅនាងមកដើម្បីអីទេ ខារ៉ា ?"។ រាងក្រាស់ក៏ក្រោកឈរមុននឹងជ្រែងហោបោះជំហានសម្លឹងមុខនាងហើយ ខារ៉ា ក៏ងើបមុខសម្លឹងគាត់ដោយទឹកមុខប្រាកដប្រជា។

"អធ្យាស្រ័យដល់ខ្ញុំដែលល្ងង់ខ្លៅមិនជ្រាបនឹងអ្វីដែលលោកម្ចាស់ចង់មានប្រសាន៍ឡើយ! សុំលោកម្ចាស់ជួយបំភ្លឺ!"។ ភាសាដ៏សែនសមសួនក៏តែងតែត្រូវប្រើជាមួយមនុស្សដែលជាអ្នកកាន់អំណាចធំហើយលោក មីលល័រ ក៏ញោចស្នាមចុងមាត់។

"នាងដឹងទេថាកន្លងមកយើងក៏មិនដែលទទួលស្គាល់នាងថាអាចក្លាយជាស្រីដែលពូកែនឹងធ្វើជាអង្គរក្សបានឡើយ! ខ្លួននាងតូចហើយជាស្រី! យើងសារភាពថាធ្លាប់មើលស្រាលនាង! តែក្រោយពេលដែលប្រុស យ៉ុន សន្យានឹងយើងយើងក៏ឃើញថាកូនប្រុសយើងប្រហែលជាជ្រោមជ្រែងនាងខ្លាំងប៉ុណ្ណាហើយ!!! ក៏ប៉ុន្តែយើងនៅតែគ្មានជំនឿចិត្តលើនាងរហូតដល់ពេលដែលនាងពូកែគ្រប់យ៉ាងមិនថាការវៃតប់ ការពារ នឹងដោះស្រាយការងារនោះគឺយើងពិតជាសុំសរសើរហើយដកការមើលស្រាលរបស់យើងចំពោះនាងចេញហើយនៅពេលនេះ!"។ លោក មីលល័រ ក៏បោះជំហានមកក្បែរនាងមុននឹងពោលសម្តីសរសើរនាងជាច្រើនតែមិនសមជាមួយទឹកមុខគាត់សោះក៏បានធ្វើឲ្យចិត្តរបស់នារីដែលឈរអោនក្បាលនោះមិនសប្បាយអរតែនាងក៏មានតែអោនគោរពជាប់។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now