"អេប្រុសសង្ហា!!! នេះមកផឹកស្រាតែឯងទេរឺ? ប្រកាន់ទេបើខ្ញុំសុំអង្គុយផងនោះ?"។ នារីម្នាក់ដែលស្លៀកឈុតខ្មៅសិុចសីុមានបបូរមាត់ពណ៍ក្រហមស្រស់ដូចឈាមនោះក៏ដើរមកនិយាយញញឹមប្រិមប្រិយដាក់ យ៉ុនហ្គី ដែលកំពុងញាំុស្រាដោយទឹកមុខស្មើ។
"...."។ តែចម្លើយដែលនាងទទួលបានពីគេគឺជាការស្ងៀមស្ងាត់ហើយកុំថាឡើយនឹងសម្លឹងនាងនោះគឺគេមិនបានខ្វល់ថានាងកំពុងញញឹមដាក់គេផង។
"អូ? នេះមិនតបនឹងខ្ញុំរឺ? ហេ៎!!!! លោកនេះគួរឲ្យចាប់អារម្មណ៍ណាស់!!! ខេតធី ចូលចិត្តប្រុសដូចលោកចឹង!!! លោកឈ្មោះអីនឹង?"។ នារីនោះហាក់ទាក់ចិត្តនឹងរូបសង្ហាដែលគេកំពុងតែមិនខ្វល់ហើយនាងក៏មុខក្រាស់ញញឹមហើយដាក់ខ្លួនមកអង្គុយក្បែរ យ៉ុនហ្គី ដោយគ្មានការអនុញ្ញាតមុននឹងអោនមុខងាកមកក្បែរគេហើយលាដៃមករកគេ។
"...."។ នៅតែដដែលគឺនាយមិនបានខ្វល់តែទឹកមុខគេឡឺមិនមែនមិនខ្វល់ទេតែកំពុងបង្ហាញថាគេធុញព្រោះគេចង់ចិញ្ចើមហើយក៏លើកកែវមកញាំុស្រាតែនារីនោះស្រវាកាន់ដៃគេចាប់កែវស្រាគេយ៉ាងណែន។
"អាវ៎!!! នេះលោករឹកពារខ្លាំងណាស់តើ? នែ!!! គ្រួសារលោកជាអ្នកមានលំដាប់ណា៎ទៅនឹងបានជាមិនយកភ្នែកមិនមើលខ្ញុំ?! នេះដឹងទេថា ខេតធី នីរៀល នេះជានរណា? នេះគ្រួសារ នីរៀល ខ្ញុំ ជាអ្នកជំនួញមានប្រាក់រាប់លានណា៎! ទិញក្លឹបទាំងមូលក៏បាន! កុំធ្វើជាមិនខ្វល់ណា៎!"។ ខេតធី ក៏ទាញកអាវរបស់ យ៉ុនហ្គី បង្ខំនាយឲ្យងាកមកសម្លឹងគេហើយនាយក៏ងាកមកដោយកែវភ្នែកក្រហមប្រាប់ថាពេលនេះគឺគេកំណាចរីឯ ខេតធី បែរជាស្លុងហាក់យល់ថាគេពិតជាសង្ហាមែនទែន។
"លែង!"។ សម្តីបង្ហើបពីរម៉ាត់របស់ យ៉ុនហ្គី មួយម៉ាត់នេះធ្វើឲ្យ ខេតធី ភាំងហើយនាងញោចចុងមាត់ញញឹមមុននឹងមិនចុះចាញ់ព្រោះមនុស្សដូចនាងក្អេងក្អាងហើយបើចង់បានត្រូវតែយកឲ្យបាន។
"មិនលែង! លោកថើបខ្ញុំទៅនោះខ្ញុំនឹងលែងហើយ! ចង់ដឹងថាប្រុសរឹកពារដូចលោកវាអស្ចារ្យបែបណា! នេះបើលោកបានថើបខ្ញុំហើយនោះប្រយ័ត្នលោកធ្វើខ្លួនជាមនុស្សថោកតាមខ្ញុំណា៎! ខេតធី ខ្ញុំនេះស្អាតហើយក៏ពូកែថ្នាក់ថ្នម!"។ សម្តីចុងក្រោយរបស់នាងក៏ស្របនឹងនាងអោនទៅខ្សឹបដាក់ត្រចៀក យ៉ុនហ្គី មុនបម្រុងងើបមកថើបគេតែ យ៉ុនហ្គី ក៏ញោចស្មាមញញឹមចុងមាត់។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...