កែវភ្នែកដែលបង្ហាញពីភាពសោកសៅផងហើយនឹងខឹងផងនោះបានបាញ់តម្រង់មកសម្លឹងកែវភ្នែកដែលសោកសៅរបស់ ខារ៉ា ដែលនៅក្រោមរាងកាយក្រាស់ដែលឪបក្រសោបនាងនៅពេលនោះហើយគម្លាតគ្នានៅត្រឹមតែមួយចំអាមពីគ្នានាំឲ្យដើមទ្រូងពិតនឹងដើមទ្រូងហើយបេះដូងក៏លោតចង់រន្ថើនទៅហើយ។
"ចៅហ្វាយត្រូវការនិយាយអី? នេះចៅហ្វាយស្រវឹងហើយ! គួរតែសម្រាក!"។ ខារ៉ា ចង់គេចវេសតែ យ៉ុនហ្គី ក៏នៅតែរឹតនាងជាប់មុននឹងសម្លឹងមើលនាងមិនដាក់ភ្នែក។
"ហេតុអី? ម៉េចក៏នាងធ្វើបែបនេះ? ហេតុអីនាងនិយាយចឹង? នាងមិនបានស្រលាញ់ខ្ញុំទេរឺ?"។ យ៉ុនហ្គី និយាយសម្តីដោយទឹកមុខស្រពោនជាពន់ពេកមកកាន់ ខារ៉ា ហើយនាងក្រមុំក៏បានត្រឹមតែមើលគេដោយពិបាកចិត្តដូចគ្នា។
"ខ្ញុំប្រាប់ចៅហ្វាយហើយថាសម្រាប់ចៅហ្វាយគឺខ្ញុំមានត្រឹមតែសម្តីមួយម៉ាត់ថាលើសពីស្រលាញ់! ខ្ញុំធ្វើនេះគឺលើសពីស្រលាញ់! ពាក្យស្រលាញ់វាមិនស្មើនឹងអ្វីដែលខ្ញុំកំពុងតែធ្វើនោះទេ! នេះចៅហ្វាយនៅតែទាមទារឲ្យខ្ញុំនិយាយថាស្រលាញ់មែនទេ? នេះខ្ញុំសុំទោសពិតមែន! ខ្ញុំមិនអាចនិយាយចឹងបានទេ! យើងពិតជាមិនសាកសមនឹងគ្នាទេ!"។ ខារ៉ា ក៏តបមកវិញបែបនេះហើយ យ៉ុនហ្គី ក៏ចងចិញ្ចើមមុននឹងញញឹមចុងមាត់ហាក់ចំអកខ្លួនឯង។
"ចឹងរឺ? មិនសាកសម? មិនសាកសមកន្លែងណា៎? ខ្ញុំនឹងនាងមានកន្លែងណាមួយដែលថាយើងមិនសមនឹងគ្នា? ពួកយើងសន្យាមកថានឹងនៅក្បែររហូតណា៎ ខារ៉ា ! មួយជីវិតរបស់ខ្ញុំនេះគឺមិនដែលធ្លាប់អង្វរកររឺទន់ជ្រាយដាក់នរណាក្រៅពីនាង! ហើយពេលនេះនាងក៏ឃើញថាខ្ញុំកំពុងតែត្រូវគ្រួសារបង្ខំឲ្យរៀបការតែនាងឈរមើលមិនធ្វើអីសោះ! នៅនិយាយទៀតថានឹងការពារខ្ញុំនឹងគ្រួសារខ្ញុំ! នេះនាងសុខចិត្តឃើញខ្ញុំរៀបការជាមួយគេមែនហេ៎?"។ យ៉ុនហ្គិ ពោលសម្តីដោយឈឺចិត្តហើយ ខារ៉ា មើលគេដោយស្លុតចិត្តមុននឹងនាងដឹងដល់ដើមទ្រូងខាងឆ្វេងរបស់នាងវាលោតខ្លាំងហើយក៏ឈឺផងដែរ។
"ខ្ញុំក៏មិនអាចធ្វើអីបានដែរ! រឿងយើងវាគឺពិបាកមែនណា៎ចៅហ្វាយ! ខ្ញុំគ្រាន់តែជាអង្គរក្សម្នាក់ម៉េចនឹងអាចក្លាយជាអ្វីផ្សេងលើសពីនេះទៅ?"។ ខារ៉ា ក៏សម្លឹងមើលគេកែវភ្នែកស្រទន់តែក៏មានលាយលំអារម្មណ៍អួលៗហើយ យ៉ុនហ្គី សម្លឹងមើលនាងដោយការខកខិត្ត។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...