抖阴社区

????? ?? : ?????????????????????

1.1K 40 4
                                    

"ស្អីគេនឹង? ឯងជានរណា?"។ បុរសចំំណាស់ដែលជាឪពុករបស់ ខេតធី ក៏សម្លឹង យ៉ុនហ្គី ដោយចងចិញ្ចើមហើយ ខេតធី កូនស្រីរបស់គាត់ក៏មកឪបដៃឪពុកម្ននឹងពេបមាត់ចង្អុុល យ៉ុនហ្គី ។

"គេនឹងហើយប៉ា!!! គេនឹងហើយដែលហ៊ានភ្ជង់កាំភ្លើងដាក់កូន...ហឹុក...នៀកប៉ា! គេច្របាច់ដៃកូនឡើងជាំ!!! ប៉ាត្រូវតែសងសឹកគេឲ្យកូនណា៎!! ប្រដៅគេទៅ!!"។ បុរសចំណាស់នោះក៏ខាំមាត់ហើយសម្លឹងមើល យ៉ុនហ្គី មុននឹងបោះជំហានចូលតែ ខារ៉ា ក៏មកពាំងពីមុខ យ៉ុនហ្គី ។

"បើចូលមកមួយជំហានទៀតខ្ញុំមិនគួរសមទេ!"។ ខារ៉ា ពេលនេះមានទឹកមុខមឺុងម៉ាត់ហើយលោក នីរៀល ក៏ក្រពាត់ដៃមើលនាងមុននឹងសម្លក់ទៅយ៉ុនហ្គី នោះ។

"ជៀសផ្លូវ!!! យើងមិនចង់ឲ្យគេវៃស្រីក្មេងដូចនាងទេ!!! យើងត្រូវការឲ្យគេសុំទោសកូនស្រីឲ្យត្រូវតែប៉ុន្នឹង!!! ហើយទីនេះយើងទិញហើយ!!! បើថា 200 លានតិចពេកយើងនឹងឲ្យមនុស្សមកកម្ទេចទីនេះឲ្យខ្ទេចតែម្តង!! ហើយចាំគិតគូរតាមក្រោយល្អទេ? កូនគិតថាយ៉ាងម៉េច ខេតធី ?"។ លោក នីរៀល ក៏ងាកទៅនិយាយជាមួយកូនស្រីគេហើយនាងក៏ដើរមកសម្លក់មុខ ខារ៉ា ហើយក៏ញញឹមដាក់ប៉ាគេ។

"ល្អខ្លាំងណាស់! ឲ្យអាកាកមនុស្សនេះវាដឹងផងអ្នកណាធំជាងអ្នកណា!!! ជៀសចេញទៅមីស្រីសម្រាម!!! ប្រយ័ត្នយើងទះនាងឯងបែកមាត់-អ៊ុប!!"។ ខេតធី នោះក៏លើកដៃមកចង្អុលមុខ ខារ៉ា ហើយស្រែកដាក់នាងតែមិនទាន់បានផុតពីមាត់ផងក៏ត្រូវបាតដៃរបស់ ខារ៉ា សុំដៅមកចាប់ខ្ទប់មាត់ដែលស្រែកហាធំៗនោះខ្ទប់មួយដៃតែម្តងហើយច្របាច់មាត់នាងដោយមុខស្មើធ្វើឲ្យនាងនោះឈឺស្ទើរចេញទឹកភ្នែកហើយភ្លាមនោះប៉ារបស់ ខេតធី ក៏ទាញកាំភ្លើងបម្រុងនឹងភ្ជង់ ខារ៉ា ដែលធ្វើបាបកូនស្រីគាត់តែក៏មិនលឿនជាកម្លោះវ័យក្មេងដែលកាន់កាំភ្លើងភ្ជង់មុខរបស់គាត់ឡើយ។

"កូនស្រីលោកនិយាយប៉ះពាល់ចៅហ្វាយនឹង ប៊ស របស់ខ្ញុំ!!! នេះមិនចេះសុំទោសគេហើយក៏សម្តីថ្លោះទៀត!!!"។ អេឡិច ក៏ភ្ជង់លោក នីរៀល ដែលឈរកាន់កាំភ្លើងហើយសម្លក់មុខគេមុននឹងឆ្លាស់គ្នាមើលទៅ យ៉ុនហ្គី ដែលញញឹមយ៉ាងស្រស់។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now