រាងកាយនារីវ័យជំទង់ម្នាក់នេះមានរបួសតិចតួចលើខ្លួនក៏ខំរត់មករកកម្លោះសង្ហាដែលគេងបិទភ្នែកកៅអីមានរបួសនៅគែមមាត់ហើយដៃជាប់ចំណងនោះទើប ខារ៉ា ប្រញាប់ទាញកាំបិតស្នៀតដែលបត់ក្នុងស្រោមបន្លំជាស្នៀតសៀតសក់វែងរបស់នាងនោះចេញហើយធ្វើឲ្យសក់វែងអន្លាយរលាស់ចេញមកទើបនាងរលាកាំបិតនោះហើយប្រញាប់អារចំណងដៃឲ្យ យ៉ុនហ្គី មុននឹងនាយកម្លោះក៏ទ្រេតរាងកាយមកលើនាងហើយ ខារ៉ា ក៏ទប់គេមុននឹងអង្រួនខ្លួនប្រាណដែលគ្មានស្មារតីរបស់នាយ។
"ចៅហ្វាយ!!! ចៅហ្វាយដឹងខ្លួនឡើង! ចៅហ្វាយ!!! នេះចៅហ្វាយត្រូវពួកនោះធ្វើអីខ្លះទើបដល់ថ្នាក់នេះ!"។ ខារ៉ា ក៏ចងចិញ្ចើមសម្លឹងមើលមុខមាត់ស្លេកស្លាំងនោះមុននឹងនាងងាកមកមើលជុំវិញខ្លួនហើយបោះជំហាននាំរាងកាយដែលធំហួសមាឌនាងចេញដោយមិនមានភាពពិបាកអីសោះព្រោះនាងសាំុខ្លួននឹងរឿងបែបនេះ។
"អាឡូបងប្រុស! នេះបងមកដល់នៅ? ប្រញាបលើឡើងបង! ទទួលចៅហ្វាយទៅវិញផងណា៎!! ចៅហ្វាយប្រហែលជាត្រូវថ្នាំគេហើយ!"។ ខារ៉ា ក៏ខលទៅរកបងប្រុសនាងខណៈដៃម្ខាងក៏ឪបរាងកាយ យ៉ុនហ្គី ជាប់។
( អឺម!! បងមកជិតដល់ហើយ! ឯងត្រៀមនាំចៅហ្វាយចេញមក!!)។ បងប្រុសនាងក៏តបទើបទូរស័ព្ទបានកាត់ផ្តាច់។
"អឹក...ខឹក...!"។ ខណៈនោះ យ៉ុនហ្គី ក៏ដឹងខ្លួនទើប ខារ៉ា ប្រញាប់មើលគេ។
"ចៅហ្វាយ? យ៉ាងម៉េចហើយចៅហ្វាយ? មានឈឺរឺមិនស្រួលត្រង់ណា៎ទេ? ពួកវាធ្វើអីចៅហ្វាយខ្លះ?"។ ទឹកមុខនាងបង្ហាញពីភាពមិនសុខចិត្តនឹងខឹងសម្បារកាលឃើញសភាព យ៉ុនហ្គី ហើយនាយកម្លោះក៏ក្រវីក្បាល។
"ខ្ញុំមិនបានត្រូវអីធ្ងន់ទេ! មកពីខ្ញុំភ្លាត់ស្នៀតដែលបណ្តោយឲ្យពួកវាប្រើថ្នាំសណ្តំបានតែខ្ញុំបានប្រើវិធីបិទដង្ហើមខ្លួនឯងចៀសវៀសថ្នាំសណ្តំនោះលាយលំជាតិពុលនាំឲ្យរាងកាយប៉ះពាល់ទើបខ្ញុំសម្ងំគេងបែបនេះ! នេះមានអ្នកមកជួយហើយមែនទេ?"។ យ៉ុនហ្គី និយាយហើយ ខារ៉ា ក៏ឃើញរថយន្តខ្មៅជារថយន្តរបស់បងប្រុសនាង។
"នោះបង ខាសៀ មកហើយចៅហ្វាយ!! ប្រញាប់ទៅចុះ!!"។ ខារ៉ា ក៏នាំខ្លួន យ៉ុនហ្គី ប្រគល់ឲ្យ ខាសៀ មេឡានៀ ជាបងប្រុសធំរបស់នាងមាននាទីជាអ្នកការពាររបស់ឪពុកនាយកម្លោះហើយក៏ការ ពារគ្រួសារតែមូលផងដែរ ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...