វីឡាត្រកូល ហ្វឺដឺរ៉េស ...
"សួស្តីលោក មីលឡឺ !"។ នៅឯភូមិគ្រឹះដ៏ស្កឹមស្កៃនៃពេលព្រឹកព្រលឹមបានបង្ហាញនូវរូបរាងរបស់មនុស្សពីរនាក់ដែលជាឪពុកកូនត្រកូល រ៉ូម៉ាណូវ៉ានោះឯង។
"សួស្តីលោក បូរីស !! សួស្តីកូន មីណា !"។ លោក មីលល័រ ក៏ញញឹមហើយក៏លើកដៃមកអង្អែលក្បាលអនាគតកូនប្រសារស្រី។
"សួស្តីលោកប៉ា! នេះឯណាទៅបង យ៉ុន នោះ? នេះកូនមិនដែលបានជួបគាត់សោះហើយលោកប៉ា! បង យ៉ុន គាត់រវល់មែនទេប៉ា?"។ មកដល់ភ្លាម មីណា ក៏ប្រញប់ច្រិចសួនាំពីនាយកម្លោះរូបសង្ហាហើយលោកមីលល័រ ក៏ញញឹម។
"មិនអីីទេកូន! គេរៀងពិបាកបន្តិចហេីយពេលដែលមិនទាន់ស្គាល់ពីអ្នកដទៃច្បាស់តែបើគេដឹងថាកូន មីណា គួរឲ្យស្រលាញ់នឹងពូកែយកចិត្តគេនឹងល្អជាមួយកូនហើយ! នេះចូលក្នុងសិនមកណា៎! មើលទៅ មីណា ដូចស្លាកស្លាំងណាស់! មិនស្រួលខ្លួនហ៎?"។ លោក មីលល័រ ក៏សួរហើយនាងក្រមុំក៏ញញឹមបែបមិនសមខណៈលោក បូរីស ស្រវាឪបស្មាកូនស្រី។
"នេះគេបារម្ភថាខ្លាចខ្លួនជាមនុស្សមិនល្អសម្រាប់កូនប្រុសលោក មីលល័រ ព្រោះឃើញថា យ៉ុនហ្គី គេមិនដែលជួបនឹង មីណា សោះ! នាងក៏ចេះតែគេងមិនលក់ហើយបន្ទោសខ្លួនឯងរាល់ពេលរហូតនឹងឯង! ពេលខ្លះខ្ញុំក៏បារម្ភពីនាងល្អិតនេះដែរ!"។ លោក បូរីស ក៏និយាយជំនួសនាងក្រមុំដែលអោនមុខហើយលោក មីលល័រ ក៏បង្ហាញទឹកមុខបារម្ភឡេីង។
"ព្រះអើយ! នេះខ្ញុំពិតជាខកចិត្តនឹងកូនប្រុសតែមួយរបស់ខ្ញុំខ្លាំងណាស់! ប្រុសយ៉ុន កាន់តែមិនធម្មតាណាស់ហើយពីមួយថ្ងៃទៅមួយថ្ងៃ! មិនអីទេ! ថ្ងៃនេះប៉ានឹងនាំគេមកទទួលខុសត្រូវម្តង! និយាយគ្នាហើយប្រដៅគេឲ្យដឹងរឿងខ្លះ! ចូលក្នុងសិនទៅ! ចាំប៉ាទាក់ទងហៅគេមកចូលរួម!"។ លោក មីលល័រ ក៏និយាយមុននឹងនាំគ្រប់គ្នាចូលមកអង្គុយក្នុងបន្ទប់ទទួលភ្ញៀវដ៏ធំទូលាយ។
"អ៎! និយាយចឹងថ្ងៃនេះខ្ញុំក៏មានរឿងសួរលោក មីលល័េ សិនដែរបាទ!"។ លោក បូរីស បានដាក់ខ្លួនអង្គុយហេីយក៏ប្រញាប់សួរនាំទាំងដែលលោក មីលល័រ កំពុងតែចុចខលលេខកូនប្រុសតែមិនទាន់បានទាក់ទងទៅ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...