ផេនហោសន៍ របស់ យ៉ុនហ្គី ...
"នេះលីឲ្យស្រួលបួលណា៎! ប្រយ័ត្នប៉ះរបស់របរក្នុងផ្ទះណា៎!!!"។ សម្លេងរបស់មេការកំពុងតែប្រាប់ទៅកាន់កម្មករដែលជញ្ជូនគ្រែយ៉ាងធំដែលបានបាក់ជើងនោះចេញមកក្រៅដោយមានគ្នាសែង 4 5 នាក់ឯណោះព្រោះវាឌំហើយធ្ងន់ទៀតផងហើយមិនត្រឹមមានតែគ្រែដែលត្រូវជញ្ជូនចេញមកគឺមានទាំងសាឡុងឈុតដែលខូចខាតមកនៅខាងក្រៅជាមួយគ្នាដែរ។
"មេការ! នេះមានដឹងថាហេតុអីបានជាគ្រែលោក ប្រុសបាក់ទេនឹងហើយសាឡុងមិនសូវប្រើផងក៏បាក់ខ្ទេចបែបនេះ?"។ ស្រីបម្រើក៏កេះសួរទៅមេការដែលកំពុងឈរនោះហើយគាត់ក៏ចងចិញ្ចើម។
"អ្នកណាទៅដឹងនោះ?! ព្រឹកឡើងក៏ឃើញគាត់ប្រាប់ឲ្យរកកម្មករមកសែងគ្រែនឹងសាឡុងចេញហើយគាត់កម្មង់គ្រែនឹងសាឡុងឈុតថ្មីបាត់ទៅហើយ! នោះនៅឯក្រៅហ៎! រៀបប្តូរចូលបន្ទប់ហើយ!"។ មេការក៏បកស្រាយតាមការយល់ដឹងបានប៉ុន្នឹងហើយស្រីបម្រើម្នាក់ទៀតក៏មកឈរនិយាយជាមួយគាត់។
"នេះយប់មិញឃើញអ្នកនាង ខារ៉ា ចូលក្នុងបន្ទប់របស់លោកប្រុស! ដូចជាលឺប្រកែកគ្នាខ្លាំងណាស់! លោកប្រុសស្រែកឡូឡាពេញនឹង! នេះសង្ស័យឈ្លោះគ្នាវៃគ្នាឡើងបាក់គ្រែបាក់សាឡុងទេដឹង?"។ នារីបម្រើម្នាក់ក៏និយាយធ្វើឲ្យមេការនឹងស្រីបម្រើម្នាក់ទៀតបើកភ្នែកធំៗ។
"អ'ហ៊ែម! "។ សម្លេងក្រហែមពីនារីម្នាក់បានបន្លឺធ្វើឲ្យអ្នកបម្រើភ័យខ្លួនភ្ញាក់ក្រញូវតែម្តង។
"អ-អ្នកនាង ខារ៉ា ចា៎!"។ មេការក៏អោនគោរពកាលបើនាងជាអង្គរក្សតែមានអំណាចមិនធម្មតាកំពុងតែឈរច្រត់ចង្កេះម្ខាងមុននឹងមើលមេការ។
"នេះខ្ញុំចង់សួរថាមានដុំទឹកកកទេ?"។ នាងក្រមុំក៏បង្ហើបបូរមាត់ស្អាតសួរហើយមេការក៏ងក់ក្បាល។
"ចា៎មាន! អ្នកនាងត្រូវការច្រើនទេ? ចាំខ្ញុំឲ្យអ្នកបម្រើយកមកជូន?"។ មេការក៏តបហើយ ខារ៉ា ក៏ក្រវីក្បាល។
"មិនអីទេ! មេការនឹងអ្នករាល់គ្នារវល់ចឹងមិនចង់រំខានទេ! ប្រាប់មកថាឯណា! ខ្ញុំទៅរកខ្លួនឯង!!"។ ខារ៉ា ក៏តបហើយមេការក៏បង្ហាញប្រាប់ទើបនាងសំដៅទៅយកដុំទឹកកកដែលខ្ចប់ក្នុងផ្លាស្ទិកយ៉ាងស្អាតចេញមកហើយបោះជំហានទៅបន្ទប់ធ្វើការរបស់ យ៉ុនហ្គី ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...