ទីក្រុង មូស្គូ , ប្រទេស រុស្ស៊ី ...
វីឡាត្រកូល ហ្វឺដឺរ៉េស ....
"លោកប្រុស !!"។ មលដល់ផ្ទះដល់ស្កឹមស្កៃដូចជាវិមាននេះពេលណាកាយាដ៏សង្ហារបស់នាយកម្លោះម្នាក់ដែលមិនបានរៀបចំស្លៀកពាក់សមរម្យជាមួយអាវសាមីដែលរបូតឡេវចេញ 2 3 គ្រាប់ចំហរចេញដើមទ្រូងហាប់ណែននោះជាមួយសក់រញ៉េរញ៉ៃបន្តិចបន្តួចបានបង្កើតបានជារូបរាងសង្ហាចំពោះគេមិនចេះដាច់ឡើយជាមួយទឹកមុខតានតឹងរបស់គេនោះឯង។
"ឯណាប៉ានោះ?"។ យ៉ុនហ្គី ក៏ស្ទុះមកសួរមេការភ្លាមហើយមេការក៏អោនក្បាលជម្រាប។
"នៅខាងលើចា៎! អ្នកនាង មីណា កំពុងតែមើលគាត់ចា៎!"។ បានស្តាប់ប៉ុន្នឹង យ៉ុនហ្គី ក៏ស្ទុះទៅទៅយ៉ាងរហ័ស។
បន្ទប់ខាងលើ..
"ប៉ាយ៉ាងម៉េចហើយ?"។ មកដល់ភ្លាមរាងសង្ហាក៏បើកទ្វារចូលជាសម្តីសួរដោយការបារម្ភក៏ឃើញនារីម្នាក់អង្គុយបញ្ចុកថ្នាំឲ្យប៉ាគេនោះក៏ងាកមកមើលគេដោយភ្ញាក់ផ្អើលបន្តិចមុននឹងក្រោកឈរហើយញញឹមដាក់គេ។
"បង យ៉ុន មកដល់ហើយមែនទេ?"។ មីណា ក៏ប្រញាប់មករាក់ទាក់ យ៉ុនហ្គី ហើយនាយបែរជាមិនសូម្បីញញឹមមកនាងក៏ដើរហួសមកមើលប៉ាគេដែលអង្គុយផ្អែកខ្លួនលើគ្រែ។
"ប៉ាឈឺអីបានជាបែបនឹង?"។ យ៉ុនហ្គី ក៏មើលលោកប៉ាគេដោយក្តីបារម្ភហើយលោក មីលល័រ ក៏ញញឹមស្ងួតដាក់ យ៉ុនហ្គី ។
"នេះប្រហែលជាប៉ាចាស់ពេកហើយប្រុស យ៉ុន ! ល្មមដល់ពេលដែលរាងកាយទ្រុឌទ្រោមហើយ!!! ឈឺស្កាត់ជារឿងធម្មតា!"។ លោកមីលល័រ ក៏តបហើយ យ៉ុនហ្គី មក៏ដាខ្លួនមកអង្គុយក្បែរគាត់ខណៈ មីណា ដើរមកញញឹមមដាក់គេ។
"នេះលោកប៉ាគាត់នឿយហត់ជាមួយការងារពេកណា៎បង យ៉ុន ! សុខភាពចុះខ្សោយព្រោះមិនបានសម្រាកហើយក៏បារម្ភបងផងដែរ! បងបែរជាបាត់ខ្លួនដោយមិនឲ្យដំណឹងដល់អ្នកផ្ទះសោះ! ប៉ាក៏បានបារម្ភហើយខ្ញុំក៏បារម្ភដូចគ្នា!"។ មីណា ក៏និយាយដោយសម្មេងស្រទន់មករកគេខណៈ យ៉ុនហ្គី មិនបានស្តាប់ហើយមិនបានមើលមុខនាងឡើយ។
"នេះខ្ញុំជូនប៉ាទៅពេទ្យវិភាគរោគម្តងទៀតទេប៉ា?"។ យ៉ុនហ្គី ហាក់ទុក មីណា ដូចជាខ្យល់ចឹងតែ មីណា ក៏ក្តាប់ដៃមុនដាក់ចានថ្នាំចុះហើយក៏ដើរមកឈរក្បែរ យ៉ុនហ្គី ទៀត។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...