ក្រោយព្រះវិហារ ...
ខណៈពេលនេះដែលស្ថានភាពពិតបានប្រាកដខ្លួននោះហើយសម្រាប់នាងក្រមុំដែលក្តាប់កាំភ្លើងយ៉ាងជាប់ហើយកែវភ្នែកក្រហមដូចឈាមរបស់នាងក៏ងាកមកសម្លក់បុរម្នាក់ដែលទឹកមុខញញឹមឌឺដងនាងជាមួយនឹងគ្នីគ្នាគេជាងរាប់សិននាក់នៅខាងក្រោយហាក់កំពុងឈរសើចចំអកនាងតែម្តង។
"រាប់ឆ្នាំហើយដែលមិនបានជួបគ្នាណា៎នាងតូច!!! នេះពិតជាមនុស្សពូកែមែន!! យើងសរសើរដែលអា យ៉ុនហ្គី នោះវាចេះរើសមនុស្សដូចជានាងណា៎!!"។ ខូបេន ក៏ឈរនិយាយដោយសម្តីឡូយឆាយខណៈ ខារ៉ា សម្លឹងគេដោយការដោយកំហឹងពេញទ្រូង។
"កុំនិយាយច្រើន!! ថ្ងៃនេះយើងនឹងយកជីវិតរបស់ឯងហើយ! មានសម្តីស្អីខ្លះចង់ផ្តាំទេមុននឹងងាប់ទៅ?"។ ខារ៉ា លើកកាំភ្លើងភ្ជង់មុខរបស់គេហើយសម្លក់គេខណៈ ខូបេន ក៏ឈរសើចតែម្តង។
"ហាក៎? ហាស ហាស ហាស នាងថាម៉េច? យកជីវិត? ជីវិតយើងនឹង? ហាស ហាស ហាស! ពួកឯងធ្វើស្អីយើង? មោះ ! ប្រាប់យើងមកថានាងនឹងមានសមត្ថភាពស្អីខ្លះដើម្បីយកជីវិតយើង? គ្នានាងប៉ុន្មាននាក់? នាងគិតថាមានដង្ហើមទៅផ្ទះរួចទេនឹង? មើលផងថានេះកន្លែងជារបស់នរណា? ខាងក្រោយខ្នងយើងជាស្អី? ក្នុងដៃនាងមានកាំភ្លើងមួយដើមនេះហើយក៏ស្រែកមកយកជីវិតគេហើយនឹង? ហាស ហាហា ហាហា! នែ!! កុំមកនិយាយឲ្យយើងចង់សើចបែបនេះអីណា!! នេះនាងមិនមែនជាតួសម្តែងត្លុកផងម៉េចក៏ចេះធ្វើជាតួកំប្លែងបែបភ្លើៗទៀត!! ល្អតើ!!"។ ខូបេន ក៏ចំអកនាងហើយ ខារ៉ា ក៏ខាំថ្គាមមុននឹងក្តាប់កាំភ្លើងរឹតកៃវាយ៉ាងណែន។
"ទោះបីជាយើងមកម្នាក់ឯងក៏ដោយក៏ក្នុងថ្ងៃនេះយើងត្រូវតែយកជីវិតឯងមកឲ្យបានដែរ!!!!"។ <ផាំងៗ>ស្នូរកាំភ្លើងក៏បានបន្លឺស្របនឹងនាងក្រមុំក៏បានធ្វើការបាញ់តម្រង់ទៅរក ខូបេន ទើបគេក៏គេចខ្លួនចេញហើយទាញកូនចៅប៉ុន្មានមករងគ្រាប់ចំកណ្តាលទ្រូងហើយក៏មានកូនចៅរបស់ ខូបេន ប៉ុន្មាននាក់ចូលមកបាញ់តបតនឹងនាងក្រមុំទើបកូនចៅនាងទាំង 3 នាក់ក៏ប្រុងប្រៀបបាញ់តបត។
<ផាំងៗៗ>"អេឡិច !!! ឯងនៅពីក្រោយខ្ញុំទៅ! ឯងមានរបួសផងណា៎!"។ ស្នូរកាំភ្លើងនឹងការបាញ់ត្រូវបន្លឺឡើងមិនបានដាច់សោះពីព្រោះខណៈពេលនេះគូសត្រូវ ខូបេន ក៏រុំព័ទ្ធពួកនាងហើយគ្រប់គ្នាទាំងអស់ប្រដាប់សុទ្ធតែអាវុធហើយ ខារ៉ា ក៏ងាកមកមើល អេឡិច ដែលមានមុខមាត់ដែលស្លេកស្លាំងខំព្យាយាមកាន់កាំភ្លើងដៃម្ខាងមកតតាំងនឹងគេដែរដោយពួកគេក៏បានបាញ់តបតហើយទល់ខ្នងនឹងនាងក្រមុំ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...