抖阴社区

????? ?? : ??????????

1.2K 45 4
                                    

វីឡាត្រកូល ហ្វឺដឺរ៉េស ...

"លោកប្រុស !!"។ មកដល់ទីកន្លែងដ៏ធំស្កឹមស្កៃនេះនាយកម្លោះក៏បានបោះជំហានមកដោយទឹកមានមេការនឹងអ្នកបម្រើដែលស្វាគមន៍គោរពមុននឹងងាកទៅសួរអង្គរក្សដទៃដែលឈរព្រោងប្រៀនអោនក្បាលគោរពគេ។

"ឯណាគេ?"។ យ៉ុនហ្គី ក៏បង្ហើបបបូរមាត់ស្អាតរបស់គេសួរនាំហើយអង្គរក្សម្នាក់ក៏ជាប្រធានក្រុមចេញមកតបនឹងចៅហ្វាយនាង។

"ជម្រាបចៅហ្វាយ! ពួកយើងបានឃាត់លោក អេឡិច នៅឯកន្លែងហ្វឹកហាត់នៅខាងក្រោយ! ចាំខ្ញុំទៅនាំលោក អេឡិច មកជួបចៅហ្វាយ!"។ ប្រធានអង្គរក្សក៏និយាយហើយ យ៉ុនហ្គី ក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងមុននឹងគងអន្ទាក់ខ្លាមើលមកដោយភាពអង់អាចពេញខ្លួនហើយគេក៏លើកពែងកាហ្វេខ្មៅមកក្រេបខណៈនោះកម្លោះរាងខ្ពស់មកដល់តែម្តងហើយគេក៏អោនក្បាលដាក់ យ៉ុនហ្គី ។

"អ្នកគ្មានការងារចេញ!!"។ កម្លោះសង្ហាក៏ដាក់ពែងកាហ្វេជាមួយសម្តីប៉ុន្នឹងទើបអង្គរក្សដទៃទៀតក៏ចែកគ្នាទៅអស់មានតែ អេឡិច ដែលអោនមុខដាក់គេព្រោះគេដឹងខ្លួនថានឹងមានរឿងអីហើយ។

"មានដឹងថាយើងឲ្យឯងមកធ្វើអីទេ អេឡិច ?"។ យ៉ុនហ្គី ក៏សម្លឹងមើលគេដោយកែវភ្នែកមុតហើយ អេឡិច ក៏ងើបមុខមើលគេដោយក្តីកោតខ្លាចហើយដៃជើងនេះញ័រអស់ហើយ។

"បាទចៅហ្វាយ! នេះខ្ញុំបាទមិនដឹងទេថាចៅហ្វាយចង់ជួបខ្ញុំព្រោះអ្វី! សុំចៅហ្វាយជួយជម្រាបផងព្រោះខ្ញុំបាទល្ងង់មិនដឹងរឿង!"។ អេឡិច ក៏តបវិញេបៀបមានបែបបទសុជីវធម៍ហើយ យ៉ុនហ្គី ក៏ក្រពាត់ដៃត្រឹមដើមទ្រូងហើយផ្អែកខ្នងនឹងសាឡុងមុននឹងមើលគេដោយទឹកមុខស្មើ។

"យើងចង់ដឹងរឿងខ្លះពីឯង!! ប្រាប់មកថាឯងនឹង ខារ៉ា ស្គាល់គ្នាបានយ៉ាងម៉េច? ឯងមកធ្វើការជាជំនិតនាងយូរហើយតែយើងមិនដែលបានខ្វល់ទេ! ពេលនេះយើងចង់ដឹង! រៀបរាប់មក!"។ ពែងកាហ្វេត្រូវលើកមកក្រេបទៀតហើយ អេឡិច ក៏សម្លឹងមើលចៅហ្វាយរូបសង្ហារបស់គេដោយភាំងបន្តិចមុននឹងងក់ក្បាលហើយក៏អោនក្បាលជាថ្មីមុននឹងចាប់ផ្តើមរៀបរាប់។

"បាទចៅហ្វាយ! ខ្ញុំនឹង ប៊ស ស្គាល់គ្នាតាមរយៈការចៃដន្យទេ! កាលពី 7 ឆ្នាំមុន ប៊ស បានជួយសង្រ្គោះខ្ញុំពីការវាយធ្វើបាបរបស់ក្មេងប្រុសនៅក្នុងភូមិដែលធ្វើបាបខ្ញុំជារៀងរាលថ្ងៃ! កាលនោះខ្ញុំគ្រាន់តែជាប្រុសម្នាក់ដែលអន់ហើយខ្សោយត្រូវគេវាយយកលុយដែលខំលក់ដូររបស់តិចតួចក្នុងភូមនោះស្ទើរជារៀងរាល់ថ្ងៃ! ខ្ញុំគ្មានគ្រួសារទេ! ម្តាយឪពុកមិនដឹងទៅណាអស់ហើយសាច់ញាតិក៏គេមិននឹកឃើញថាមានខ្ញុំជាសាច់ញាតិឡើយ! ឈ្មោះ អេឡិច នេះខ្ញុំដឹងពេលដែលខ្ញុំធំឡើងក៏នៅក្នុងមណ្ឌលកុមារកំព្រាបាត់ទៅហើយទើបពេលដែលខ្ញុំមានអាយុជំទង់ក៏ចាកចេញមករស់នៅដោយខ្លួនឯង! ប៊ស ជាមនុស្សស្រីម្នាក់ដែលធ្វើឲ្យខ្ញុំស្ងើចសរសើរខ្លាំងណាស់! គាត់តែម្នាក់ឯងបែបជាវៃពួកគេអស់នោះដេកអស់ហើយពួកគេក៏រៀងចាលលែងហ៊ានធ្វើបាបខ្ញុំ! ពេលនោះគាត់ក៏សន្យានឹងជួយខ្ញុំទើបនាំខ្ញុំមករៀនបសូត្រ បង្ហាត់ខ្ញុំឲ្យក្លាយមកជាមនុស្សដូចជាពេលនេះ! ប៊ស ជាអ្នកមានគុណជួយជិវិតខ្ញុំ! អេឡិច មិនស្តាយនឹងបូជាជីវិតនេះជូន ប៊ស ឡើយ! មិនថា ប៊ស ឲ្យខ្ញុំធ្វើអីនោះខ្ញុំនឹងធ្វើការតាម ប៊ស ទាំងអស់! នេះជាដើមហេតុដែលខ្ញុំនឹង ប៊ស ជួបគ្នាហើយក៏ធ្វើការមកជាមួយ ប៊ស ដល់សព្វថ្ងៃនេះឯងណា៎ចៅហ្វាយ!"។ អេឡិច ក៏រៀបរាប់ហើយ យ៉ុនហ្គី ក៏ស្តាប់ដោយយកចិត្តទុកដាក់ទើបគេងក់ក្បាលមុននឹងហើយក៏ដាក់ដៃសន្ធឹងលាតចេញទាំងសងខាងទៅលើសាឡុងមុននឹងលើកម្ខាងមកទ្រចុងចង្ការបស់គេហើយងាកមុខចេញសម្លឹងទៅខាងក្រៅ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now