抖阴社区

????? ?? : ????????????????????????????

1K 35 6
                                    

ក្លឹបកំសាន្តត្រកូល ហ្វឺដឺរ៉េស ...

ភ្លើងពណ៍បានបញ្ចាំងខ្វេចខ្វាច់ពេញក្លឹបកំសាន្តនៃផ្នែកម្ខាងនៅឯ កាសីុណូ របស់ត្រកូល ហ្វឺដឺរ៉េស ក៏ជាកម្មសិទិ្ធរបស់ត្រកូលនេះបានកំពុងតែឃើញអ្នបម្រើក្នុងក្លឹបពេលនេះហាក់មានអារម្មណ៍ម៉ត់ចត់ការងារនឹងរត់ទៅមកយ៉ាងរហ័សដើម្បីធ្វើការដោយសារតែថ្ងៃនេះគេបែរជាឃើញចៅហ្វាយពួកគេគឺកម្លោះសង្ហា យ៉ុនហ្គី មកអង្គុយញាំុស្រាតែឯងក្រោមពន្លឺភ្លើងក្លឹបនេះដោយអកស្រាយកតែម្តង។

ដៃក្រាស់កាន់កែវស្រានឹងមុខមាត់ពោពេញភាពស្រវឹងផងដែលលាយលំនឹងអារម្មណ៍ឆួលៗក្នុងចិត្តកាលបើគេចាកចេញពីមន្ទីរពេទ្យនោះមកក៏ខូចចិត្តជាខ្លាំងពេលដែលនិយាយជាមួយ ខារ៉ា រួចនោះគ្មានសូម្បីសម្មាធិធ្វើការងារក៏មកអង្គុយផឹកទៅវិញ។

"បង យ៉ុន មែនទេនៀក? នេះមកក្លឹបខ្លួនឯងអង្គុុយផឹកតែឯងមិនហៅខ្ញុំផងទេបង!"។ កំពុងតែអកស្រាវីស្គីស្រាប់តែមានសម្លេងរបស់មកពីណាបានិយាយហើយដោយសារតែភាពងងឹតក្នុងក្លឹបផងទើប យ៉ុនហ្គី ខំជ្រិមភ្នែករកសម្លេងក៏ឃើញថាជានរណា។

"ជីមីន ហ៎?"។ យ៉ុនហ្គី មានអាការះស្រវឹងស្រឿងៗទៅហើយក៏សួរនាំបញ្ជាក់ទើបកម្លោះសង្ហា ជីមីន ខាវ៉ាណូ នេះទម្លាក់ខ្លួនអង្គុយយ៉ាងសង្ហាក្បែរគេតែម្តង។

"ចុះមនុស្សប្រុសមុខសង្ហាដូចខ្ញុំនេះមានប៉ុន្មាននាក់ទៅបង យ៉ុន ? មានតែមួយទេលើលោកនេះ!!! ចំណេះដឹងក៏ល្អ លុយក៏ច្រើន សង្ហាហើយក៏អេមគ្រប់យ៉ាងពិសេសរឿងអូនៗតែម្តង! ញាក់តែចិញ្ចើមរត់មកព្រៀតតែម្តង!"។ អង្គុយភ្លាមកម្លោះសង្ហា ជីមីន ក៏អួតភ្លែតធ្វើឲ្យ យ៉ុនហ្គី សើចចុងមាត់មុននឹងហុចកែវស្រាមួយទៀតឲ្យគេ។

"ឯងនិយាយបែបនេះធ្វើឲ្យបងនឹកឃើញដល់ ជុងហ្គុក ណាស់! អាពីរនាក់ឯងនេះសមជាបងប្អូនកំពុងព្រានគឺត្រូវគ្នាសម្បើុំណាស់!"។ យ៉ុនហ្គី ក៏និយាយហើយ ជីមីន ក៏ញាក់ស្មាមុនលើកកែវស្រាហើយក៏ផឹកទាំងភ្នែកសម្លេងមើលនារីដែលដើរមករកគេស្លៀករ៉ូបឆែកចេញគល់ភ្លៅហើយល្វែងលើនោះគឺសិិចសីុសឹងតែស្រាតទៅហើយមកតម្រង់មកញញឹមដាក់គេទើប ជីមីន ញាក់ភ្នែកក៏ឲ្យសញ្ញាថាត្រូវរ៉ូវគ្នាហើយនាងក៏មកអង្គុយលើភ្លៅគេធ្វើឲ្យ យ៉ុនហ្គី ជ្រួញចិញ្ចើម។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now