ព្រះវិហារ ....
បន្ទាប់ពីបានបាញ់បំផ្លាញកញ្ចក់ហើយ ខារ៉ា ក៏នាំ អេឡិច នឹងកូនចៅ 2 នាក់ដើរតាមនាងដោយលបៗព្រោះនៅជុំវិញពួកគេមើលទៅសុទ្ធតែវាលស្មៅខ្លីៗដែលាមានបរិវេណធំហើយល្ហល្ហេវមុននឹងសម្លឹងមើលទៅឆ្ងាយក៏ឃើញវីឡាធំនោះ។
" ថប !! លែន !! ក្រាប!!"។<ផាំងៗៗ>កំពុងតែបោះជំហានសុខៗ ខារ៉ា ក៏ស្រែកឡើងប្រាប់កូនចៅទាំង 2 នាក់ដែលដើរតាមនាងនោះឲ្យក្រាបហើយនាងក៏បែរកាំភ្លើងមកមុខនាងហើយងាកមើលទៅក្រោយមកទៀតហើយក៏បាញ់គ្រាបកាំភ្លើងពីរគ្រាប់ហោះកាត់ជើងសក់ អេឡិច ដែលឈរពីក្រោយនេះឡើងស្លឺតែម្តង។
"មាននរណាត្រូវរបួសទេនឹង ?'។ បន្ទាប់ពីគ្រាប់កាំភ្លើង ខារ៉ា បានបាញ់ចេញទៅក៏ឃើញរាងកាយបុរសពីរនាក់ដែលដេកដួលក្នុងថ្លុកឈាមព្រោះតែគ្រាប់កាំភ្លើងនាងបាញ់ទម្លុះកណ្តាលថ្ងាសរបស់ពួកគេ។
"ពួកខ្ញុំមិនអីទេ ប៊ស ! សុំទោសដែលមិនបានចាប់អារម្មណ៍ ប៊ស !"។ ថន ជាកូនចៅក៏អោនក្បាលហើយ ខារ៉ា ក៏ក្រវីក្បាលមុននឹងកាន់កាំភ្លើង ជាប់ហើយកែវភ្នែកងាករេ។
"នៅក្នុងបេសកម្មនេះមិនមែនជារឿងលេងសើចទេ! អេឡិច ឯងត្រូវមានស្មារតីខ្ពស់! កុំបារម្ភពីខ្ញុំអីហើយផ្តោតមកលើខ្ញុំពេកអី! នេះឃើញទេថាមានអ្វីកើតឡើយ! ខ្ញុំមិនមែនអាចតាមមកជួយពួកឯងគ្រប់ពេលទេ! នៅជុំវិញនេះមានមនុស្សបង្កប់មិនក្រោម 10 នាក់ទេ! សម្រិតជើងពួកគេស្រាលតែយើងនឹងដឹងពេលដែលសម្លេងស្មៅបានត្រូវជាន់កម្ទេចត្រូវប្រញាប់ងាកតាមទិសដែលបានលឺខ្លាំងជាងហើយបាញ់ទៅ! យល់ទេ?!"។ ខារ៉ា ក៏ណែនាំពួកគេឲ្យការពារខ្លួនហើយពួកគេក៏ងក់ក្បាល។
" ប៊ស !!! ឃើញថាពួកវាសាហាវបែបនេះយើងនឹងវៃប្រហារពួក-អឹស!"។ ពេលដែល អេឡិច បានកំពុងតែសួរនាំនាងស្រាប់តែមានព្រួញមួយហោះចេញមកបាញ់ត្រូវស្មាខាងឆ្វេងរបស់ អេឡិច ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលហើយ ខារ៉េ ក៏ស្ទុះមកមើលគេ។
"អេឡិច យ៉ាងម៉េចហើយ? នេះជាព្រួញហេ៎? តាមមើលទៅមានពិសទៀតផង? នេះឯងឈឺខ្លាំងទេ អេឡិច ?"។ ខារ៉ា ក៏សួរនាំខណៈ អេឡិច មានទឹកមុខឈឺចាប់តែគេក៏យកដៃក្រាស់សុទ្ធសរសៃមកកាច់ទាញព្រួញចេញសាច់នាំឲ្យហូរឈាមមករហាច។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...