抖阴社区

????? ?? : ??????????????????

1.1K 38 6
                                    

"មិញចៅហ្វាយទៅហាងនំរបស់អ្នកនាង សូតា មែនទេ?"។ បន្ទាប់ពីស្ងាត់បន្តិច ខារ៉ា ក៏ងាកមកមើល យ៉ុនហ្គី ហើយក៏សួរនាំគេទើបនាយងក់ក្បាលហើយបោះជំហានទៅក្បែរបង្អួចវិញមុននឹងយកថង់ថនំដែគេបានបោះទៅម្ខាងកាលពីប្រយុទ្ធនោះដើម្បីការពារវាកុំឲ្យខូចហើយក៏ស្ទុះមកវៃគ្នាតែម្តង។

"នេះនំ ថេរ៉ាមីសូ !!! មកដល់ក៏ឃើញ ជូលៀ កំពុងធ្វើនំយកមកឲ្យភ្លក់ឃើញងថារសជាតិត្រូវមាត់នាង!! យកទៅញាំុទៅ!!"។ យ៉ុនហ្គី ក៏ហុចឲ្តនាងហើយ ខារ៉ា ក៏ទទួលមុននឹងចាប់ដៃក្រាស់របស់ យ៉ុនហ្គី ។

"ចឹងចៅហ្វាយមកអង្គុយទៅ! ខ្ញុំសុំលាងរបួសហើយលាបថ្នាំឲ្យចៅហ្វាយសិនណា៎!!"។ ខារ៉ា ក៏និយាយដោទឹកមុខបារម្ភហើយ យ៉ុនហ្គី ក៏ញញឹមចុងមាត់។

"របួសប៉ុន្នឹងនាងកុំស្លន់មើល!!! មិនអីីទេ!! មិនឈឺទេ!"។ យ៉ុនហ្គី ក៏តបវិញតែនាងក្រមុំក៏មិនអស់ចិត្តទើបទាញនាយសង្ហានេះមកអង្គុយឲ្យទាល់តែបានហើយ យ៉ុនហ្គី ក៏មិនប្រកែកនឹងគេក៏េតាមនាងហើយសម្លឹងនាងយ៉ាងស្ងៀមស្ងាត់។

នាងក្រមុំទៅយកប្រអប់ថ្នាំមកហើយក៏នាងក៏រៀបចំបើកវាដើម្បីយកថ្នាំលាងរបួសដែលមាននៅលើខ្នងដៃរបស់ យ៉ុនហ្គី ដោយយកចិត្តទុកដាក់ហើយនាយកម្លោះក៏ច្រត់ដៃដែលមិនរបួសម្ខាងទៀតទៅលើគ្រែហើយម្ខាងទៀតនោះក៏ហុចឲ្យនាងជូតរបួសឲ្យគេដោយញញឹមមិនឈប់សោះតែម្តង។

"របួសជ្រៅណាស់តើចៅហ្វាយ!!! ឈឺទេ?"។ នាងក្រមុំក៏ផ្តិតថ្នាំឲ្យនាយកម្លោះដែលសម្លឹងមើលនាងករ្មុំដែលជូតរបួសឲ្យគេថ្នមៗហើយ យ៉ុនហ្គី មិនខ្វល់មើលរបួសតែក៏មើលតែមុខនាង។

"របួសជ្រៅយ៉ាងណាក៏វាមិនឈឺដែរបើមាន ខារ៉ា ជាអ្នកមើលថែនោះ!!"។ សម្តីមួយម៉ាត់នេះធ្វើឲ្យសកម្មភាពលាបរបួសក៏បញ្ឈប់ហើយ ខារ៉ា ឲ្យក៏ងើបមុខមកមើល យ៉ុនហ្គី ដែលញញឹមដាក់នាងធ្វើឲ្យនាងទ្រឹងស្ងៀមហើយក៏ហាក់មានអារម្មណ៍ថាអៀនខ្លះៗពេលដែលបុរសង្ហាមើលនាងមិនដកភ្នែកបែបនេះ។

"ហឹស!! នេះបើខ្ញុំមិននៅក្បែរចៅហ្វាយបានច្រើនឆ្នាំទេនោះគឺខ្ញុំគិតថាបុរសដែលអង្គុយពីមុខខ្ញុំពេលនេះគឺជាអ្នកផ្សេងហើយ!!"។ ខារ៉ា ក៏អោនមុខចុះហើយក៏បន្តលាបថ្នាំហើយ យ៉ុនហ្គី ក៏លើកចិញ្ចើមហាក់ងឿងឆ្ងល់។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now