"ប្រាប់ហើយថាមិនផឹកទេ!!!"។ ខារ៉ា ក៏ងាកមកសម្លុតគេជាមួយទឹកមុខប្រកែកដាច់ណាត់តែនាយកម្លោះជាគ្រពេទ្យក៏មិនមាត់មុននឹងគេក៏លើកយកចានថ្នាំនោះមកផឹកហើយក៏ងាកមកសម្លឹងមើលនាង។
"អ៊ុប...អឹម...!"។ សម្លេងអីុអូពីក្រអូមដែលត្រូវបានបំបិទដោយសារតែនាយគ្រូពេទ្យនេះបានផឹកថ្នាំហើយក៏ចាប់ច្របាច់ចុងចង្ការនាងក្រមុំហើយក៏បង្ខំបញ្ជុកថ្នាំនោះដោយប្រើមាត់ផ្ទាល់តែម្តងហើយគេក៏ទាញនាងមកចាប់កញ្ជឹងករជាប់ទាំងនាងប្រឹងយកដៃគក់គេនឹងរឹងទទឹងមិនចង់ទទួលតែលោកគ្រូពេទ្យក៏មិនចុះចាញ់។
រីឯ ខារ៉ា ក៏ប្រឹងយកដៃច្រានគេមិនព្រមចង់ទទួលទេតែនាងក៏គ្មានកម្លាំងច្រាននឹងរុញរាងកាយនោះបានសម្រេចដែរព្រោះតែគ្រូពេទ្យប្រុសនេះហាក់រឹងមាំលើសពីការស្មានរហូតដល់ថ្នាំត្រូវបញ្ចុកអស់តែបបូរមាត់របស់គេនៅតែមិនព្រមដករហូតពេលនេះវាប្រែពីការបញ្ចុកថ្នាំមកជាការដួសដងថែថើបយ៉ាងផ្អែមល្ហែមទៅវិញធ្វើឲ្យ ខារ៉ា ហាក់ចម្លែកដែលនាងបែរជាមិនអាចជំទាស់នឹងស្នាមថើបនេះតែហាក់បើកចិត្តទទួលវាហើយបែរជានាំឲ្យនាងនឹករំលឹកដល់ចៅហ្វាយនាងជាខ្លាំងកាន់តែនៅក្បែរលោកគ្រូពេទ្យនេះហើយប៉ះពាល់គ្នាបែបនេះធ្វើឲ្យនាងកាន់មានអារម្មណ៍ថាដូចជាគេខ្លាំងណាស់។
<តក់>បបូរមាត់បានដកចេញពីគ្នាស្របនឹងទឹកភ្នែកមួយតំណក់ក៏ហូរចុះហើយនាយកម្លោះជាពេទ្យក៏សម្លឹងមើលនាងដោយកែវភ្នែកសោកសៅមុននឹងភ្ញាក់ផ្អើលបន្តិចដែលឃើញនាងយំ។
"នេះខ្ញុំសុំទោសផង!"។ នាយគ្រូពេទ្យក៏ប្រញាប់សុំទោសនាងហើយ ខារ៉ា នៅតែទ្រឹងស្ងៀមអោនមុខចុះមុននឹងទឹកភ្នែកនៅតែហូរស្រក់។
"ខ្ញុំមិនគួរណាមានអារម្មណ៍ឡប់ឆ្កួតអីនៅពេលនេះទេ..ហ៊ឹក...អភ័យទោសឲ្យខ្ញុំផងចៅហ្វាយ!"។ នាងក្រមុំក៏យកដៃបាំងមុខហើយនិយាយខ្សឹបៗធ្វើឲ្យកម្លោះគ្រូពេទ្យក៏អោនមកមើលនាងមុននឹងកាន់ស្មានាងហើយទាញនាងមកសម្លឹងដោយកែវភ្នែកស្រទន់។
"ខ្ញុំដឹងនាងមានអារម្មណ៍ថាខូចចិត្តហើយឈឺចិត្តណាស់នៅពេលនោះ! តែខ្ញុំគ្រាន់តែចង់ប្រាប់នាងថាចៅហ្វាយនាងគេមិនអីទេ! គេសុខសប្បាយខ្លាំងណាស់! បើគេឃើញនាងបែបនេះគេក៏មិនប្រាកដថានឹងរីករាយដែរ!"។ សុខៗនាយកម្លោះពេទ្យនេះក៏ពោលសម្តីបែបនេះហើយ ខារ៉ា ក៏ងើបមុខមកមើលគេមុននឹងនាងក៏ចងចិញ្ចើមហើយប្រឹងសម្លឹងកែវភ្នែនោះជាប់រហូត។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...