抖阴社区

????? ?? : ???????????????????????????????????????!

1K 39 6
                                    

"អឺ! ចៅហ្វាយកើតអីមែនទេ?"។ ខារ៉ា ក៏ងាកមកសួរនាំកម្លោះដែលឪបរឹតនាងហើយ យ៉ុនហ្គី ក៏ងើបមុខសម្លឹងនាងបន្តិចមុននឹងមើលហួសទៅកាន់សូហ្វរឡាន។

"បើកទៅ ផេនហោសន៍ របស់យើង!"។ នាយកម្លោះក៏ចេញបញ្ជាទើបរថយន្តចេញដំណើរហើយនាយកម្លោះក៏មានទឹកមុខមិនល្អបានងាកមកសម្លឹងមើល ខារ៉ា ។

"បើដឹងថាមកទីនេះជួបតែរឿងបែបនេះខ្ញុំនឹងមិនមកទេ!!! យើងគួរតែត្រលប់ទៅ អង់គ្លេស វិញល្អជាង ខារ៉ា !!"។ នាយកម្លោះក៏ផ្អែកក្បាលលើស្មានាងហើយ ខារ៉ា ក៏ងាកមកមើលគេមុននឹងចងចិញ្ចើម។

"មានរឿងអីរឺចៅហ្វាយ? នេះលោកម្ចាស់មានសំណើរអីដែរមិនសមហេតុផលមកកាន់ចៅហ្វាយមែនទេ?"។ ខារ៉ា ក៏សួរហើយ យ៉ុនហ្គី ក៏ដកដង្ហើមធំមុននឹងសម្រួលខ្លួនអង្គុយត្រង់ខ្នងហើយងាកមកមើលនាង។

"គិតទៅវាមិនហួសហេតុពេកទេរឺ ខារ៉ា ដែលសុខៗគ្រាន់តែមនុស្សមិនដឹងមកពីណាគ្មានក្បាលកន្ទុយស្អីសោះហើយក៏សម្រេចចិត្តប្រាវៗឲ្យខ្ញុំរៀបការជាមួយស្រីម្នាក់ដែលមិនដឹងមកពីខាងណាជាអ្នកណា? នេះគាត់ធ្វើអីតាមតែទំនើងចិត្តមករហូតបែបនេះរឺ? នេះខ្ញុំមិនមែកូនក្មេងទេ! ខ្ញុំជាមនុស្សមានម្ចាស់ការលើខ្លួនឯងហេតុអីត្រូវស្តាប់គាត់?"។ យ៉ុនហ្គី ក៏និយាយពីកំហឹងពីក្នុងចិត្តមកកាន់នាងហើយ ខារ៉ា ក៏សម្លឹងមើលគេដោយភ្ញាក់ផ្អើលមុននឹងងាកមករក យ៉ុនហ្គី ។

"មានន័យថាលោកម្ចាស់ចង់ឲ្យចៅហ្វាយរៀបការនឹងអ្នកនាង មីណា ដែលត្រូវជាកូនស្រីបង្កើតរបស់លោក បូរីស ពិតទេ?"។ ខារ៉ា សួរនាំដោយមុខស្មើហើយ យ៉ុនហ្គី ក៏ស្រវាមកកាន់ដៃនាងទាំងសងខាងមុននឹងសម្លឹមើលកែវភ្នែកស្អាតរបស់នាង។

"ខ្ញុំបានប្រកែកហើយ! ខ្ញុំមិនរៀបការជាមួយនរណាទេ ខារ៉ា !!! ខ្ញុំមានជម្រើសហើយ! ហើយជម្រើសខ្ញុំគឺនាង! មានតែបងម្នាក់គត់!!!"។ ទឹកមុខនឹងសម្តីប្រាកដប្រជាបានបង្ហាញធ្វើឲ្យ ខារ៉ា នៅស្ងៀមបន្តិចមុននឹងនាងក៏លែងដៃចេញពី យ៉ុនហ្គី ហើយក៏ងាកមកអង្គុយត្រង់ខ្លួនវិញ។

"តែជម្រើសជាខ្ញុំគឺមិនមែនជារឿងដែលល្អទេចៅហ្វាយ!"។ នាងក្រមុំនិយាយដោយទឹកមុខសោកសៅខណៈ យ៉ុនហ្គី ក៏ជ្រួញចិញ្ចើម។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now