"នេះមានរឿងអីទៅចឹងនិង?"។ ហូស៊ុក ជាអ្នកបំបែកភាពស្ងៀមស្ងាត់នេះក្រោយពីស្តាប់លឺសម្តីរបស់លោក មីលល័រ ទើបគាត់សម្លឹងគេសដោយកែវភ្នែករលីងរលោង។
"កាលពីភរិយាយើងនៅមានជីវិតនោះណា៎ ខាសៀ ក៏ចាប់ផ្តើមចូលបម្រើយើងនឹងភរិយាយយើងទៅហើយ! ពេលនោះគឺប្រុស យ៉ុន គេទើបតែមានអាយុ 13 ឆ្នាំទេ! ខណៈនោះភរិយាយើងបានពរពោះកូនប្រុសពៅយើងគឺ រ៉ាហ្វែល ហើយនាងតែងតែនិយាយប្រាប់យើងមករហូតថាកុំឲ្យយើងនាំកូន យ៉ុន រឺក៏ រ៉ាហ្វែល ប្រឡូកក្និងវិស័យជំនួញគ្រោះថ្នាក់នេះអី! នាងដឹងថាជំនួញរកស៊ីនេះគឺប្រឈមនឹងគ្រោះថ្នាក់មិនស្ទើរទេ! ដូចជាយើងតាំងតែពីចាប់ផ្តើមជោគជ័យលើជំនួញនេះក៏ចាប់ផ្តើមមានជីវិតមិនស្ងប់រាល់ពេល!!! យើងត្រូវបានគ្រួសារ មេឡានៀ ដែលជាអ្នកធ្វើការតជំនាន់នេះស្ម័គ្រស្មោះនឹងយើងណាស់! បន្ទាប់ពីប៉ារបស់ពួកគេបានចូលវ័យចាស់គាត់ក៏កីបានប្រគល់ ខាសៀ ដែលមានវ័យទើបតែ 20 ឆ្នាំទេកាលនោះមកឲ្យមកការពារយើងព្រោះគេជាមនុស្សដែលមានសម្ថភាពខ្លាំងក្លា!!! ហើយ ខាសៀ ក៏ជាមនុសតែម្នាក់ដែលនៅក្បែរយើងក្នុងស្ថានភាពអាក្រក់ៗដែលកាន់តែកើតមានកាលនោះជាច្រើនជាងគេផងដែរ! គេក៏ច្បាស់ពីគ្រោះថ្នាក់ក្នុងសង្គមនេះជាងនរណាទាំងអស់!!! តែមកពីយើង! យើងគិតមករហូតថាយើងជាមនុស្សដែលជោគជ័យហើយជំនួញនេះយើងមិនអាចបញ្ចប់បានឡើយព្រោះថាវាជាកម្លាំងញើសឈាមដែលយើងបានសាងឡើង! យើងមិនព្រមទទួលស្តាប់បឮនរណាហើយគិតថាយើងនឹងមិនបារម្ភទេបើយើងមានអ្នកការពារល្អៗយ៉ាងនេះនៅក្បែរយើង! យើងអត្មានិយមគិតមករហូតថានឹងអ្នកដែលមកលះបង់ដើម្បីយើងនឹងកូនយើង! ចឹងបើសិនជាយើងឲ្យកូនយើងបន្តវេននោះក៏មិនមានបញ្ហាអីដែរ! យើងអត្មានិយអនុម័តគ្រប់យ៉ាងដោយខ្លួនឯង! យើងគិតថាគ្រប់យ៉ាងដែលយើងធ្វើគឺត្រឹមត្រូវហើយជំទាស់នឹងមិនខ្វល់ពីនរណាឡើយ! រហូតដល់ពេលដែលប្រុស យ៉ុន គេពេញវ័យជាកូនប្រុសម្នាក់ដែលរឹងមាំគេក៏មិនបានពេញចិត្តនៅក្នុងសង្គមនេះដែរ! យើងដឹងថាគេរស់នៅមិនបានសុខមួយថ្ងៃណាទេក្នុងជិវិតនេះ! សងសឹក គំនុំ រងគ្រោះ បាញ់ប្រហារ! ដើរមួយថ្ងៃគិតមួយថ្ងៃ! តែយើងនៅតែចចេស! យើងទេជាអ្នរុញគេឲ្យគេចូលរណៅ! ដូច រ៉ាហ្វែល ចឹង! នេះឲ្យយើងសុំទោសនាងណា៎ ខារ៉ា ! ណេលនោះយើងពិតជាខុសទាំងស្រុងដែលយើងខឹងនាងហើយវៃនាង! យើងមិនបានគិតឲ្យម៉ត់ចត់!! រវល់តែខ្វល់ពីខ្លួនឯងភ្លេចអ្នកជុំវិញខ្លួន!!! ហ៊ឹក...ហ៊ឹក..កំហុសនៅថ្ងៃនេះគឺមកពីយើងទាំងអស់! តាមពិតទៅអ្នកគួរដេកនៅទីនេះគួរជាយើងទេ! ប្រុស យ៉ុនហ្គី គេជាមនុស្សល្អណាស់! គេដឹងខុសត្រូវណាស់! គេនេះហើយទើបស្គាល់អ្វីដែលគួរអ្វីនឹងអ្វីដែលមិនគួរ! ហ៊ឹក...យើងមិនគួរ...មិនគួរណាធ្វើឲ្យកូនប្រុសល្អយើងទៅជាចឹងទេ...ហ៊ឹក...ហ៊ឹក...!"។ លោក មីលល័រ ក៏ខ្សឹបខ្សួលដោយឈឺចាប់សារភាពណីអ្វីគ្រប់យ៉ាងចេញមកដោយការសោកស្តាយធ្វើឲ្យ ខារ៉ា ស្តាប់ដោយបេះដូងចុកចាប់ឈឺហើយទឹកភ្នែនាងកក៏ហូរមិនដាច់ស្របនឹង អេឡិច ក៏ក្តុកក្តួលហើយក៏ទាញក្បាលនាងមកផ្អែកលើស្មាគេមុននឹងលួងលោមនាងតិចៗ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...