抖阴社区

????? ?? : ????????????????????????!

1.4K 47 11
                                    

"ហឹុក...លោក...លោកជួយខ្ញុំផងណា៎!!"។ នារីនោះមិនព្រមចុះចាញ់នាងក៏យកដៃមកឪប យ៉ុនហ្គី ហើយក៏ញិកញ៉ក់ដាក់គេហើយ ខារ៉ា ក៏ខាំមាត់មុននឹងបោះជំហានចូលមកភ្ជង់កាំភ្លើងមិនឈប់ដាក់នាង។

"ជាលើកចុងក្រោយមុននឹងគ្រាប់កាំភ្លើងសំដៅទៅរកនាងនោះ! ចុះរឺមិនចុះ?"។<ក្រឹក>ដៃកេះកាំភ្លើងហើយតម្រង់មករកនាងក្រមុំហើយ យ៉ុនហគិ ដែលអង្គុយស្ងៀមនោះក៏ញោចស្នាមញញឹមចុងមាត់ធម្មតាមិមជួយនាងមិនអីសោះហើយក៏មិននិយាយការពារនាងអីសោះនាំឲ្យនារីញិកញក់នេះញ័រខ្លួនបែកញើសតែម្តង។

"ហើុយ! ផ្តេសផ្តាស!!! ឆ្កួត!!"។ នាងក៏ចុះពីលើ យ៉ុនហ្គី ដោយមួម៉ៅមុននឹងទាញអាវក្រៅមកបាំងដៃរបស់នាងហើយរត់ចេញយ៉ាងរហ័សទើប ខារ៉ា ក៏ដាក់កាំភ្លើងចុះដោយមុខមាំហើយងាកមកមើល យ៉ុនហ្គី ដែលអង្គុយធ្វើមុខឌម្មតានាំឲ្យនាងក្រមុំកាន់តែមិនពេញចិត្តនឹងទង្វើគេ។

"ចៅហ្វាយដឹងថានាងជាមនុស្សមានគ្រោះថ្នាក់ទេ?!! ក្នុងដៃនាងមានលាក់ម្ជុលថ្នាំដែលរៀបចំនឹងចាក់សណ្តំចៅហ្វាយទៅហើយមិញនេះ!"។ ខារ៉ា ក៏ងាកមកនិយាយជាមួយ យ៉ុនហ្គី ដែលអង្គុយស្ងៀមហើយគេក៏មើលនាងដោលើកចិញ្ចើម។

"ខ្ញុំដឹងតើ!!! មនុស្សខ្ញុំមិនបានល្ងង់ដូចជំនិតនាងទេ!"។ យ៉ុនហ្គី បែរជាបញ្ជាក់សម្តីឌឺដងមកនាងហើយ ខារ៉ា ក៏មើលគេដោយហួសថ្លែងមុននឹងច្រត់ដៃស្រឡូននាងលើតុធ្វើការគេហើយអោនមកសម្លឹងមើល យ៉ុនហ្គី ដោយខឹងនឹងគេ។

"ដឹង? ហើយម៉េចនេះចៅហ្វាយនៅឲ្យគេមកទីនេះទៀត? នេះដឹងហើយម៉េចក៏នៅតែឲ្យគេមកក្បែរបាន?"។ ខារ៉ា ក៏សួរនាំហើយ យ៉ុនហ្គី ក៏មើលមុខនាងហើយក៏លើកចិញ្ចើមដាក់នាងហើយញាក់ស្មា។

"ខ្ញុំចង់កម្ចាយអារម្មណ៍! ឃើញថាគេក៏មានរាងមិនអន់!!! រឺគ្រាន់តែខ្ញុំមានចំណងចង់សប្បាយខ្លះក៏ត្រូវការនាងមកអារកាត់ដែរ?"។ យ៉ុនហ្គី ក៏បកមកវិញ។

"ចៅហ្វាយចង់សប្បាយហ៎? បើចឹងក៏គួរតែប្រាប់ខ្ញុំឲ្យដឹង!! នោះចាំខ្ញុំទៅរកមកជូនបើស្រេកឃ្លានចង់សប្បាយយ៉ាងនឹង! កុំចេះតែស្រេកឃ្លានដោយមិនមើលថាជីវិតកំពុងតែស្ថិតក្នុងគ្រោះថ្នាក់នោះ! នេះស្មើនឹងយកជីវិតមកលេងសើចហើយ!"។ ខារ៉ា ក៏តបដោយអារម្មណ៍ខឹងហើយ យ៉ុនហ្គី ក៏ក្រោកឈរមុននឹងអោនខ្លួនហើយទម្លាក់ទម្រង់មុខសង្ហារបស់គេមកក្បែរនាងមុនប្រើក្រសែភ្នែកមាំមើលនាង។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now