បន្ទាប់ពីឆ្លងកាត់ពេលវេលាផ្អែមល្អែមអស់ពេញមួយរាត្រីមកក៏ឃើញរាងកាយទាំងពីរកំពុងតែល្អិតរមួតជាប់គ្នាដោយមានរាងស្តើងកើយលើដ់ុំទ្រូងក្រាស់របស់នាយសង្ហាក្នុងភួយក្រាស់តែមួយហើយនាយក៏វែកសក់នាងមិនឈប់។
"ខ្ញុំចង់គេចចេញពី រុស្សីុ ! នាងគិតយ៉ាងម៉េចដែរ?"។ នាយកម្លោះក៏សួរនាងហើយ ខារ៉ា ក៏ងើបមុខមកសម្លឹងគេ។
"ពេលណាទៅចៅហ្វាយ? ចុះលោកម្ចាស់វិញ? នេះបើគាត់ដឹងនោះមិនមានរឿងទៅហើយទេរឺចៅហ្វាយ!"។ ខារ៉ា ក៏សួរនាំហើយ យ៉ុនហ្គី ក៏អោនមកជិតនឹងមុននឹងច្រិចចុងច្រមុះនាង។
"នាងឆ្លាតរហូតមកម៉េចក៏មកភាំងជាមួយរឿងប៉ុន្នឹង? លេសមានរាប់លានជំពុក! រើសមួយណាដែលសមហេតុផលមក!"។ យ៉ុនហ្គី តបហើយញញឹមដាក់នាងហើយ ខារ៉ា ក៏សើចមុននឹងងក់ក្បាល។
"អូខេ! ចឹងពួកយើងទៅរកលោក ជីមីន ទៅល្អទេ?"។ សុខៗនាងក្រមុំក៏និយាយពី ជីមីន កម្លោះសង្ហាដែលពូកែផ្នែកបច្ចេកវិទ្យានោះនាំឲ្យ យ៉ុនហ្គី លើកចិញ្ចើឹម។
"ទៅរក ជីមីន ធ្វើអី? មានអីហ៎?"។ យ៉ុនហ្គី ក៏សួរនាំ ហើយ ខារ៉ា ក៏បែរមុខមកមើលគេជាមួយទឹកមុខប្រាកដប្រជាមួយ។
"មានរឿងរ៉ាវមួយចំនួនដែលខ្ញុំចង់ឲ្យលោក ជីមីន មកជួយដោះស្រាយពាក់ព័ន្ធនឹងករណីរបស់ត្រកូល រ៉ូម៉ាណូវ៉ា នោះអីចៅហ្វាយ! នេះគេជាអ្នកជំនួញដែលបរាជ័យមករាប់ឆ្នាំ! តែកាលពី 6 ឆ្នាំមុនគេបែរជាមានលុយរាប់លានដុល្លាបរិច្ចាគទៅលើការកសាងវិហារមួយនៅ រុស្សី នេះណា៎! មិនមែនបុគ្គលធម្មតាឡើយដែលអាចមានលុយច្រើនបែបនឹងហើយមានខ្សែចូលរួមកសាងហើយឈរឈ្មោះជាអ្នកតំណាងតាំងមុខកសាងវាទៀត! គេជាមនុស្សដែលមានឥទិ្ធពលទាបពីដើមមកហើយ! គេព្យាយាមតាមលោកម្ចាស់គ្រប់ពេលទាំងអស់ដើម្បីបានសិទ្ធិចូលរួមហ៊ុន! នេះបើមនុស្សធ្លាប់ជោគជ័យសួរថាហេតុអីតោងទៀមគេជាប់មិនចោលឪកាស? មានរឿងដល់ថ្នាក់ប្រថុយជីវិតទៀតផង! បើវាពិតមែននោះវាមិនមែនលេងសើចទេណា៎ចៅហ្វាយ! ខ្ញុំគិតថារឿងនេះវាខ្លាំងក្លាហើយពត៍មានអាចនឹងមានការប្រើប្រាស់ប្រព័ន្ធមួយចំនួនមកបិទបាំងហើយអ្នកដែលដោះស្រាយរឿងនេះបានក៏មានតែលោកជីមីន នោះទេ!"។ ខារ៉ា ក៏រៀបរាប់ហើយ យ៉ុនហ្គី ក៏ចងចិិញ្ចើមហើយងាកមកមើលនាងដោយងឿងឆ្ងល់។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...