抖阴社区

????? ? : ?????????????

1.3K 50 6
                                    

វីឡាត្រកូល ហ្វឺដឺរ៉េស ...

"ស្លាប់ហើយ ប៊ស !!! នេះទាក់ទងទៅក៏មិនទទួល!! យ៉ាងម៉េចយ៉ាងម៉ាទៅ? អេ៎! យ៉ាងម៉េចហើយឯង? មានឃើញចៅហ្វាយទេ?"។ ងាកមកខាង អេឡិច វិញកំពុងតែជ្រួលច្របល់កាលបើគេមានតួនាទីការពារ យ៉ុនហ្គី តែពេលនេះមិនឃើញសូម្បីស្រមោលរបស់នាយកម្លោះមិនដឹងជាទៅណាហើយនេះគេខំទាក់ទងទៅ ខារ៉ា បែរជាលែងមានការតប។

"មិនឃើញទេលោក អេឡិច ! មិនដឹងចៅហ្វាយទីណាទេ! រថយន្តមិនមានសូហ្វរជូនតែគឺគាត់បើកបរដោយខ្លួនឯងតែម្តង!"។ កូនចៅក្រោមបង្គាប់គេក៏រាយការណ៍ធ្វើឲ្យ អេឡិច ស្តាប់លឺហើយក៏ចង់កើតខ្យល់លើសដើម។

"ឯងថាម៉េច? ចៅហ្វាយបើកឡើទៅខ្លួនទៀត?!! ហើុយ! ងាប់ហើយអញ!! ងាប់មិនខានទេ!!! នេះចៅហ្វាយជិះឡានពណ៍ស្អី? ប្រាប់មកអាលយើងទៅស្វែងរកទីតាំងនឹងត្រៀមកម្កាំងទៅតាមគោលដៅក្រោយយើងរកឃើញណា៎!!"។ អេឡិច ក៏ចាត់ចែងចេញការងារតាមរកចៅហ្វាយដែលសុខៗក៏បាត់ខ្លួនធ្វើឲ្យនាយត្រជាក់ដៃភ័យថាបើ យ៉ុនហ្គី មានរឿងនោះគេនេះហើយនឹងស្លាប់មុនគេហើយក្រោមដៃ ខារ៉ា ជាមិនខាន។

ជាយក្រុង ...

"អឹស...អា..អា យ៉ុនហ្គី ....ឯង...!"។ ពេលលោក ចាវីន ក៏ត្រូវបានកូនចៅគេគ្រាហើយគេក៏លើកដៃចង្អុល យ៉ុនហ្គី ដែលបោះជំហានមកលើក ខារ៉ា ។

"និយាយហើយមិនស្តាប់ខ្ញុំទេ ខារ៉ា ! ចំមែន!"។ យ៉ុនហ្គី ក៏លើករាងកាយស្រឡូនរបស់នាងឡើងហើយ ខារ៉ា ក៏ទន់ខ្លួនឡើងរមួតទៅហើយទើប យ៉ុនហ្គី ខាំធ្មេញដោយការមួម៉ៅ។

"ឈរមើលស្អី? បាញ់វាទៅ? វាមករកងាប់ទាំងពីរនាក់ហើយ! មិនឃើញថាវាបាញ់យើងទេហេ៎!"។<ផាំង ផាំង ផាំង>ស្នូរកាំភ្លើងបន្លឺមិនចេះដាច់ហើយនេះចេញពីខាង យ៉ុនហ្គី ដែលលើកកាំភ្លើងតែមួយដើមតែបាញ់ដៃរបស់កូនចៅរបបស់ ចាវីន ឲ្យរបួសដៃជ្រុះកាំភ្លើងគ្រប់គ្នាទើប យ៉ុនហ្គី លើកមកភ្ជង់ពីចម្ងាយតម្រង់ចំមុខរបស់ លោក ចាវីន ធ្វើឲ្យគេស្លឺភ្នែក។

"នែ!!! ល្មមវេចបង្វិចរត់ឲ្យហើយមុននឹងយើងកេះកៃម្តងទៀត!! ក្រែងលបានចូលគុកមានបាយសីុព្រោះបាយក្រហមមិនសាបមានជាតិដូចបាយផ្ទះទេណា៎!"។ ដៃក្រាស់ក៏បង្វិលកាំភ្លើងហើយរលាស់មកសៀតនឹងចង្កេះគេវិញហើយក៏និយាយដោយសម្លេងទាបតែទឹកមុខគេគឺអាចនិយាយបានថាគ្រាន់តែសម្លឹងក៏ធ្វើឲ្យកូនចៅនៅក្បែរលោក ចាវីន ញ័រជើងឡើងលេចនោមទៅហើយ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now