"ពួកនេះវាមិនធម្មតាដូចយើងគិតទេ!!! តែយើងពិតជាខឹងពួកវាខ្លាំងណាស់!!! យើងមិនព្រមចាញ់ទេ!!! ប្រតិបត្តិការយប់នេះនៅតែបន្តសកម្មភាព!!! ដរាបណាអា យ៉ុនហ្គី នោះមិនងាប់យើងមិនអស់ចិត្តទេ!!! មកពីវា!!! រឿងទាំងៃ់មកពីវាលូកដៃមកជួយអា ណាមជូន ម្ល៉េះកូនប្រុសក៏មិនអាចដេកគុកចឹងដែរ! គំនុំនេះយើងចាំអស់ 5 ឆ្នាំហើយ! យើងឲ្យវាសុខមក 5 ឆ្នាំហើយ!! ពេលនេះយើងនឹងឲ្យពួកវាសង! ទាំងអា យ៉ុនហ្គី ទាំងមីអង្គរក្សស្រីរបស់វាដូចគ្នា!"។ បុរសនោះក៏និយាយដោយដៃវាយសាឡុងខ្លាំងៗពេញដោយកំហឹងតែម្តង។
"អេឡិច!! ទទួកបានសម្លេងខ្ញុំទេ! អេឡិច!!"។ ងាកមកខាងក្រៅបង្អួចក្រៅវីឡានេះក៏មាននាងក្រមុំ ខារ៉ា យើងបានលួចស្តាប់ការសន្ទនារបស់ពួកវាទើបនាងដឹងពីគម្រោងការរបស់ពួកវាហើយនាងក៏ប្រញាប់ចិុចកាសទាក់ទងតែម្តង។
( ទទួលបាន ប៊ស ! មានការងារអ្វីបញ្ជាមែនទេ ប៊ស? )។ ខ្សែម្ខាងនេះក៏តបហើយ ខារ៉ា ក៏ប្រើក្រសែភ្នែកមុតសម្លឹងមើលពួកនោះដដែលទាំងបបូរមាត់ស្អាតកំពុងតែចេញបញ្ជា។
"ឯងតាមការពារចៅហ្វាយផងដឹងទេ!!! ថ្ងៃនេះហាមដាច់ខាត់ធ្វេសប្រហែលព្រោះនឹងមានក្រុមមកចេញលួចឆ្មប់ចៅហ្វាតទៀតហើយ!! រៀបខំផែនការផ្លាសប្តូរមនុស្សដូចដែលខ្ញុំធ្លាប់ប្រាប់ឯង-ហឹស!"។<ប្រាវ> កំបុងតែបញ្ជាការងារសុខៗ ខារ៉ា ក៏រឡាត់ខ្លួនទៅម្ខាងស្របពេលដែលមានបុរសម្នាក់បានកាន់ដំបងឈើយ៉ាងក្រាស់បំណងវាយប្រហារលើនាងតែនាងក៏គេចបានមុនហើយក៏រឡាត់ម្ខាងទៀតហើយសម្លេងមើលគេដោយបញ្ឈរជង្គង់ម្ខាងមើលគេ។
( ប៊ស!!! មានរឿងអីមែនទេ? ខ្ញុំ...ខ្ញុំទៅជួយ ប៊ស ណា៎!!!)។ អេឡិច ក៏តបខណៈ ខារ៉ា នៅសម្លឹងមើលសត្រូវនៅឡើយហើយគ្នាវាមកកាន់តែច្រើនឡើយហើយក៏មានអ្នកមកព័ន្ធពីក្រោយនាងទៀតធ្វើឲ្យនាងត្រូវរំុព័ន្ធដោយមនុស្សហើយ ខារ៉ា ក៏នៅចន្លោះកណ្តាលគេតែម្តង។
"មិនអីីទេ!! ឯងខ្វល់តែពីចៅហ្វាយឲ្យល្អទៅបានហើយ!! យើងចេះដោះស្រាយហើយ!!"។ នាងក្រមុំក៏ផ្តាច់ការឆ្លើយឆ្លងហើយនាងក៏ទាញកាំភ្លើងខ្លីដែលស្នៀតនៅចង្កេះពីរដើមចេញមកភ្ជង់។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ? : ?????????
Start from the beginning