抖阴社区

????? ? : ?????????????

Start from the beginning
                                    

"ច-ចៅហ្វាយ!!! ចៅហ្វាយ!!! វីវរហើយ!!! ហឹុក...ចៅហ្វាយ!!"។ មានកូនចៅម្នាក់រត់មកប្រផាត់ប្រភីងស្លេកមុខស្លេកមាត់ធ្វើឲ្យលោក ចាវីន នឹងកូនចៅដែលរបួសឆ្ងល់ខណៈ យ៉ុនហ្គី ក៏នៅឈរសម្លឹងមើលពួកគេដោយមិនរអាហើយដៃម្ខាងទៀតក៏គ្រា ខារ៉ា ជាប់។

"ស្អី? អាណាងាប់?"។ លោក ចាវីន ដៃមានរបួសក៏តបហើយកូនចៅគាត់ក៏រញីរញ័រ។

"ប៉ូលីស !! ប៉ូលីសមកច្រើនណាស់!!!"។ យ៉ុនហ្គី ក៏ញញឹមខណៈលោក ចាវីន ក៏ខឹងសម្បារតែម្តង។

"ឯង!!! ឯងហៅប៉ូលីសហេ៎? ហឹស! យើងមិនខ្លាច! វាគ្មានភស្តុតាងទេ!"។ លោក ចាវីន ក៏សើចបន្លប់ការភ័យខណៈនោះ យ៉ុនហ្គី ក៏ញញឹមចុងមាត់ហើយមើល ខារ៉ា ស្រាបតែនារីដែលទន់ខ្លួនពេលនេះក៏កម្រើកខ្លួនហើយដៃស្រឡូនក៏លូកចូលហោប៉ៅរបស់នាងមុននឹងលើកឧបករណ៍តូចមួយជាឧបករណ៍ស្រូបសម្លេងក៏លើកមកបង្ហាញ។

"មានតែសម្លេងឯងប៉ុន្នឹងគ្រប់ហើយ!"។ ខារ៉ា និយាយដោយសម្លេងខ្សាវហើយគែមមាត់កក់ឈាមហើយលោក ចាវីន ក៏ញ័រខ្លួនមុននឹងងាកក្រោយហើយក៏ក្រលេកភ្នែកចុះឡើង។

"ចង្រៃយ៎!!! ឆាប់គេចតាមផ្កូវក្រោយទៅ!!! លឿនឡើង!! យើងមិន-!"។ លោក ចាវីន ក៏នាំកូនចៅរត់តាមផ្លូវក្រោយតែក៏ឃើញក្រុម ប៉ូលីស មកព័ទ្ធជិតបាត់ទៅហើយមិនថាពីខាងមុខរឺខាងក្រោយសុទ្ធសឹងតែជាក្រុមប៉ូលីសរុំព័ទ្ធជាប់តែម្តង។

"ឆាប់ប្រគល់ខ្លួនមក! ពេលនេះប៉ូលីសព័ន្ធជិតហើយ! លោករត់មិនរួចឡើយ! នេះជាដីកាចាប់ខ្លួនពីបទដែលលោកមកបានធ្វើមករយៈកន្លងមកនេះ! បើប្រគល់ខ្លួនតាមសម្រួលគឺតុលាការនឹងលើកទោសឲ្យបានខ្លះ!"។ ប៉ូលីស ក៏ភ្ជង់ហើយនិយាយដោយមានអ្នកលើដីកាចាប់ខ្លួនហើយ យ៉ុនហ្គី ក៏ញញឹមចុងមាត់។

"អស់ការខ្ញមហើយ! នេះផ្ញើលោកប៉ូលីសចាត់ការតាមច្បាប់ចុះ! លាសិនហើយ!"។ យ៉ុន ហ្គី ក៏គ្រា ខារ៉ា ចេញស្របនឹងលោក ចាវីន ក៏ខឹងសម្បាស្រែកមិនឈប់ពេលដែបប៉ូលីសចូលមកចាប់។

"ឯង!!!! យើងមិនលើកលែងឲ្យឯងទេ! សុំឲ្យជីវិតឯងជួបតែពេលវេលាគ្រោះថ្នាក់មិនឈប់!!! យើងនឹងចងកម្មពៀរជាមួយឯង!!! លែងយើង!!"។ លោក ចាវីន ក៏ស្រែកហើយ យ៉ុនហ្គី ក៏ងាកក្រោយមុននឹងសម្លឹងគេ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now