"តែយើងមិនចង់ពៀរជាមួយឯងទេ! ទុកឲ្យឪនឹងកូនឯងចងកម្មពៀរជាមួយគ្នាទៅ! គ្រួសារដេកគុកទាំងអស់គ្នាល្អហើយណា៎! បានជុំគ្រួសារទាំងហ្វូងក្នុងគុក!!"។ យ៉ុនហ្គី និយាយប៉ុន្នឹងក៏បោះជំហានចាកចេញទុកឲ្យប៉ូលីសជាអ្នកដោះស្រាយ។
"ច-ចៅហ្វាយ!! ម៉េចក៏មកដល់ទីនេះ?"។ ខណះរាងស្តើងដែកទន់នោះហើយសល់តែសម្លេងខ្សាវក៏សួរនាំដល់កម្លោះជាចៅហ្វាយនោះទើប យ៉ុនហ្គី មានទឹកមុខមាំតែម្តង។
"មើលមកខ្ញុំជាមនុស្សល្ងង់ទេ ខារ៉ា ?"។ យ៉ុនហ្គី ក៏មកសួរនាំនាងបង្ហាញថាគេកំពុងតែខឹងនឹងនាងជាខ្លាំងជាពិសេសពេលឃើញនាងមានរបួស។
"ខ្ញុំ...ខ្ញុំសុំទោសចៅហ្វាយ!"។ នាងក្រមុំនិយាយដោយកម្លាំងខ្សោយហើយ យ៉ុនហ្គី ក៏សម្លឹងនាងដោយទឹកមុខមាំ។
"ប៊ស!!! ប៊ស !! ហាក៎? ចៅហ្វាយ?"។ ពេលនេះក៏មានសម្លេងស្រែកប្រហីបហរកូសប្រកាសចេញមកខណៈបោះជំហានរតើពីឡានសំដៅមករកនាងក្រមុំតែគេក៏ភ្ញាក់ផ្អើលពេលឃើញ យ៉ុនហ្គី គ្រា ខារ៉ា ។
"ស្អែកចាំមកតែម្តងទៅ!!"។ យ៉ុនហ្គី និយាយប៉ុន្នឹងហើយក៏លើកបី ខារ៉ា ដើរទៅរថយន្តចតខាងមុខរបស់ អេឡិច ដែលឈរសម្លឹងគេដោយការដឹងខ្លួនថាខុស។
មន្ទីរពេទ្យ ....
"ចៅហ្វាយដាក់ខ្ញុំចុះទៅ!! ខ្ញុំដើរបាន!! កុំបីខ្ញុំអី!"។ ពេលនេះរាងក្រាស់បានបីបមរាងកាយនាងក្រមុំយើងចូលមកក្នុងមន្ទីរពេទ្យធ្វើឲ្យមនុស្សម្នាសម្លឹងមើលគេមិនដាក់ភ្នែក។
"ខ្លួននាងទន់ដូចជាបបរហើយនៅខ្លាំងចង់ដើរទៀត!! នេះខ្ញុំគួរតែដាក់នាងចុះកណ្តាលផ្លូវហើយឲ្យដើរមកពេទ្យខ្លួនឯងល្អទេ ខារ៉ា ?"។ យ៉ុនហហគី ងាកមកនិយាយជាមួយនាងដោយទឹកមុខកាចហើយ ខារ៉ា ក៏មិនមាត់បន្តពេលដឹងថានាយខឹង។
"អេ៎? ក្រែងនោះជាលោក យ៉ុនហ្គី មែនទេ? នោះគាត់បីនរណានឹង?"។ ខណៈពួគេកំពុងតែដើរពីចម្ងាយនោះក៏មានប្តីប្រពន្ធមួយគូរដែលបណ្តើរគ្នាចេញបន្ទប់ពិនិត្យផ្ទៃពោះនោះឈរសម្លឹងពួកគេហើយខាងនារីជាអ្នកនិយាយ។
"បង យ៉ុនហ្គី ? នោះជា ខារ៉ា តើ! បង យ៉ុន !!"។ សម្រងគ្រលរដែលស្រែកហៅកម្លោះសង្ហាដែលកំពុងតែចងចិញ្ចើមក៏សំដៅមកទើប យ៉ុងហ្គី សម្លឹងគេហើយក៏ញញឹម។
"ថេយ៉ុង ! ម៉ូលី !"។ យ៉ុនហ្គិ ក៏ញញឹមបន្តិចហើយ ថេយ៉ុង ក៏សម្លឹងមើលគេមុននឹងភ្ញាក់ផ្អើល។
"នេះមានរឿងអីបានជា ខារ៉ា របួសបែបនេះ? ព្រះអើយ!"។ ថេយ៉ុង ក៏ភ្ញាក់ហើយសួរទើប យ៉ុនហ្គី ដកដង្ហើមធំហើយសម្លឹងនាងក្រមុំដែលលែងមាត់ករនោះ។
"ចិត្តខ្លាំងហើយក្លាហាន!! នេះល្អហើយជួប ថេយ៉ុង ល្មម! ជួយឲ្យគេរៀបចំពេទ្យពិសេសឲ្យនាងផង! នេះត្រូវគេដាក់ថ្នាំមិម៊នដឹងជាប៉ះពាល់ស្អីខ្លះទេ! ឲ្យឆាប់ឡើងណា៎!!"។ យ៉ុនហ្គី ក៏ពឹងពាក់ ថេយ៉ុង ដែលជាម្ចាស់មន្ទីរពេទ្យហើយគេក៏ងក់ក្បាល។
"បាទ! ចឹង ម៉ូលី អូនជួយនាំពួកគាត់ទៅបន្ទប់ ភីអាយភី ទៅ! បងទៅប្រាប់បុគ្គលិក!!"។ ថេយ៉ុង ក៏ក៊ចាកចេញហើយ ម៉ូលី ក៏ជាអ្នកនាំផ្លូវ។
"នេះខ្ញុំសុំទោសណា៎ចៅហ្ចាយ!"។ ខណៈ យ៉ុនហ្គី បី ខារ៉ា ដល់មុខបន្ទប់អ្នកជម្ងឺនាងក្រមុំនេះក៏ពោលសម្តីដដែលទើប យ៉ុនហ្គី ងាកមើលនាង។
"ខ្ញុំមិនទទួលពាក្យសុំទោសនាងទេ!"។ ទឹកមុខស្មើហើយនឹងសម្តីដាច់ណាត់នេះបាននិយាយ មកកាន់នាងបង្ហាញថាកំហឹងនឹងការខឹងរបស់គេគឺមិនបានថមថយទេតែវាលាយល៊លំនឹងអារម្មណ៍ព្រួយបារម្ភជាច្រើនមកជាមួយផងដែរចំពោះនាង។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ? : ?????????????
Start from the beginning