"នេះនាងប្រុងទៅណា?'។ ខណះ យ៉ុនហ្គី ចូលរថយន្តនោះ ខារ៉ា ក៏លែងដៃនាយធ្វើឲ្យ យ៉ុនហ្គី ហាក់ភ្ញាក់ផ្អើលមុននឹងស្រវាទាញចាប់ដៃនាងមកវិញ។
"ខ្ញុំទៅបញ្ចប់ភារកិច្ច!!! ខ្ញុំត្រូវដឹងឲ្យបានថាពួកវាជានរណា? ហើយមានអីបំំណងជាមួយចៅហ្វាយ?"។ ខារ៉ា និយាយដោយមឺិុងម៉ាត់ហើយ យ៉ុនហ្គី ក៏ចងចិញ្ចើមស្របនឹង ខាសៀ ក៏មិនទុកចិត្តដូចគ្នា។
"នេះបងថាឯងការពារចៅហ្វាយទៅ!!! ទុកឲ្យបងវិញ!!! អូនឯងនៅក្មេងបែបនេះទៅធ្វើអីក៏មិនឈ្នះគេដែរ ខារ៉ា !!"។ ខាសៀ ក៏និយាយហើយ ខារ៉ា ក៏ក្រវីក្បាល។
"ខ្ញុំសន្យា!! នេះខ្ញុំុំានវិធីការពារខ្លួនហើយ!!! សុំត្រឹមគ្រាប់កាំភ្លើងសាគួរបានហើយ! បងទៅវិញចុះ! នាំចៅហ្វាយទៅដោយសុវត្ថិភាព! ខ្ញុំសន្យានឹងចៅហ្វាយថាខ្ញុំនឹងមកវិញដោយសុវត្ថិភាព!!"។ និយាយហើយ ខារ៉ា ក៏រត់ទៅដោយមិនរវល់ពីការចាប់ដៃរបស់ យ៉ុនហ្គី មុននឹងលែងចេញដៃចេញពីគេធ្វើឲ្យ យ៉ុនហ្គី ចង់ឃាត់ក៏ឃាត់នាងមិនបាន។
"នេះចៅហ្វាយមានរបួស! ចឹងទៅវីឡាសិនទៅចៅហ្វាយ! ខ្ញុំនឹងចាត់ចែងឲ្យអង្គរក្សដទៃតាមមើលនាងច្រមក់នេះ! ចៅហ្វាយកុំបារម្ភ!"។ ខាសៀ ក៏និយាយជាមួយ យ៉ុនហ្គី ខណៈគេក៏ចងចិញ្ចើមជាប់។
"ពួកនេះវាមិនមែនធម្មតាទេ ខាសៀ !! គ្នាវាប្រើប្រាស់ថ្នាំសណ្តំបន្ថែមជាមួយថ្នាំពុល!! សូម្បីតែកូនចៅក៏មិនមែនមនុស្សអន់! ខារ៉ា មិនមែនជាដៃគូពួកវាទេ! ហើយខ្ញុំដឹងថាពួកវាប្រាកជាមានគំនុំអីជាមួយត្រកូល ហ្វឺដឺរ៉េស ហើយ!!"។ យ៉ុនហ្គី និយាយដោយក៏សញ្ជឹងគិតមុននឹងបើកភ្នែកធំៗហើយគេក៏ទាញទូរស័ព្ទដៃមកចេញយ៉ាងរហ័សធ្វើឲ្យ ខាសៀ ងឿងឆ្ងល់។
( លេខទូរស័ព្ទដែលលោកអ្នកបានហៅមិនអាចទាក់ទងបានទេនៅពេលនេះ! សុំព្យាយាមម្តងទៀត-)។<ទឺត ទឺត>យ៉ុនហ្គី ក៏កាន់តែមានទឹកមុខមិនល្អពេលដែលគេខលទៅប្អូនប្រុសរបស់គេដែលនៅរៀននៅឯវិទ្យល័យមានអាយុលើស ខារ៉ា 2 ឆ្នាំនោះតែមិនទទួល។
"ខាសៀ !!! ចេញឡានទៅវិទ្យាល័យរបស់ប្អូនខ្ញុំ!"។ យ៉ុនហ្គី ក៏បញ្ជាទើប ខាសៀ ធ្វើតាម។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ? : ????? ?????????
Start from the beginning