抖阴社区

????? ? : ????? ?????????

Start from the beginning
                                    

ងាកមកមើល ខារ៉ា ពេលនេះក៏សន្សឹមៗដើរពីគុម្ពព្រៃជុំវិញឃ្លាំងចាស់លិបលរលួចមើលហើយក៏សង្កេតឃើញក្រុមចាប់ចៅហ្វាយគេនោះពាក់ស្រោមមុខខ្មៅហើយក្នុងដៃមានគ្រាបុរសម្នាក់ដែលមានវ័យជទំទង់ប្រហាក់ប្រហែលនឹងនាងតែម្តង។

"ចៅហ្វាយតូច?! នេះម៉េចក៏ពួកនេះចាប់ចៅហ្វាយតូច? ពួកវាជានរណា?"។ ខារ៉ា កានតែងឿងឆ្ងល់ជាខ្លាំងទើបខិតកាន់តែជិតហើយក៏ប្រញាប់ផ្លោះខ្លួនចូលទៅក្នុងរបងឃ្លាំងវិញហើយក៏លបតាមបង្អួចសម្លឹងមើលពួកគេហើយនាងក៏ឃើញមុខមេខ្លោងច្បាស់ដែលអង្គុយជក់បារីនោះឯង។

"ប្រាប់យើងមើលថាកូនប្រុសពួកវានៅទីនេះទាំងអស់មែនទេ?"។ បុរសម្នាក់នេះគឺជាម៉ាហ្វៀចំណាស់ដែលល្បីល្បាញផ្នែកអំពើទុច្ចរិតនឹងមាន កាសីុណូ រកសីុដែលប្រជែងជាមួយ កាសីុណូ ហ្វឺដឺរ៉េស ជាខ្លាំង។

"ជម្រាបចៅហ្វាយ!!! គឺមានតែកូនប្រុសពៅវាទេនៅទីនេះទាំងអស់ហើយកូនប្រុសច្នងវានោះត្រូវគេរំដោះបាត់ហើយ!!"។ កូនចៅគេក៏អោនក្បាលចុះហើយបុរសដែលកំពុងញញឹមក៏ចងចិញ្ចើម។

"ហាស៎? និយាយចឹងបានន័យថាមានមនុស្សមករំដោះមែនទេ?"។ ខូបេន ផាតទ្រីអូ ជាម៉ាហ្វៀកំណាចដែលដៃឆៅក៏បានសួរទៅកូនចៅរបស់ គេទើបពួកគេអោនមុខ។

"សុំទោសដែលថ្លោះធ្លោយចៅហ្វាយ!!!"។ កូនចៅគេក៏តបហើយ ខូបេន ក៏ញញឹមចុងមាត់មុននឹងលើកកាំភ្លើងឡើង។

<ផាំង>សាកសពមនុស្សក៏ដេកដួលភ្លាមៗលើឥដ្ឋក្រោយពីត្រូវ ខូបេន បាញ់សម្លាប់ដោយគ្មានមេត្តាធ្វើឲ្យកូនចៅគេកោតខ្លាចហើយអោនក្បាលរីឯ ខារ៉ា ក៏ភ្ញាក់ផ្អើលលើកមកដៃខ្ទប់មាត់។

"អឹក...ពួកឯង...ពួកឯងជានរណា? ហាស៎? ម-មនុស្សស្លាប់!!"។ ខណះនោះប្រុសវ័យជំទង់សន្លប់មុននេះត្រូវគេចងដៃជាប់ក៏ដឹងខ្លួនងើបមុខឡើងហើយសម្លឹងមើលទៅបុរសចំណាស់នោះមុននឹងងាកមកឃើញសាកសពនៅកន្លែងខ្លួនគេក៏ភ័យតែម្តង។

"រ៉ាហ្វែល ហ្វឺដឺរ៉េស !! នេះឯងពិតជាកូនប្រុសរបស់ត្រកូល ហ្វឺដឺរ៉េស មែនហេ៎? ហើយម៉េចក៏កំសាកញីរញីរញ័របែបនេះ? យ៉ាងម៉េច? ខ្លាចហើយ! នេះបើជាអា យ៉ុនហ្គី បងប្រុសឯងវិញវាប្រហែលជាមិនព្រឺទេ!!! អឹម...ស្តាយដែលវារត់បាត់ហើយ!! លេងជាមួយឯងក៏មិនសប្បាយដែរ! អន់ហើយក៏ឆាប់ស្លន់!!"។ ខូបេន ក៏ឡកលើយហើយ រ៉ាហ្វែល ជាប្អូនប្រុស យ៉ុនហ្គី កីខាំមាត់។

"នរណាដែលអន់នោះអាកញ្ជាស់!!? ឯងលួចចាប់យើងមកជម្រិតហើយគម្រាមគ្រួសារយើងស្មានតែយើងមិនដឹងហេ៎? ចឹងតើបានជាគ្រួសារឯងរកសីុមិនឡើង! ចាញ់ប្រៀបគ្រួសារយើងមករហូត! ហើយឯងមិនបានការទើបបាន-អឹក!!"។<បឹប>មួយជើងពីកូនចៅរបស់ ខូបេន បានធាក់ចំកណ្តាលពោះរបស់ រ៉ាហ្វែល តែម្តងធ្វើឲ្យក្អួតឈាម។

"កុំនិយាយសម្តីនេះម្តងហើយម្តងទៀតណាអាចង្រៃ រ៉ាហ្វែល!!! កំណើតឯងវាអន់!! កើតមកនៅក្រោមបងប្រុសខ្លួនឯង! មានដែលគិតខ្លះទេថាបងប្រុសឯងទទួលការគោរពនឹងរឹងមាំខណះឯងជាមនុស្សដែលទន់ដូចជាបបរ!! មើលចុះ!!! ស៊ីបានមួយជើងនឹងទ្រាំមិនបានផង!! ចង់ឌឺដងយើងផង!!"។ ខូបេន ក៏ចុះមកអង្គុយទល់មុខ រ៉ាហ្វែល ហើយគេងើបមុខមកសម្លក់គេ។

"យើងអន់តែគ្រួសារយើងមិនបានថោកទាបនឹងអន់ដូចឯងឡើយ! មិនបាច់ប្រើល្បិចនិយាយបញ្ជួសឲ្យយើងស្អប់គ្រួសារយើងឡើយ! មនុស្សយើងឆ្លាតមិនភ្លើទៅជឿអាកញ្ជាស់ជិតស្លាប់ដូចជាឯងទេ! យ៉ាងណាឯងគង់តែស្លាប់ក្រោមដៃរបស់បង យ៉ុន យើងនៅថ្ងៃណាមួយជាមិនខាន!!"។ រ៉ាហ្វែល តបដោយមុខមាំហើយគែមមាត់មានឈានហើយ ខូបេន ហាក់ក្រេវក្រោធនឹងសម្តីដុតរបស់ក្មេងនេះទើបលើកកាំភ្លើងឡើងហើយតម្រង់មុននឹងកេះកៃហើយសម្លក់គេ។

"សម្តីថ្លៃណាស់! ចង់ដឹងថានរណាងាប់មុននរណា!!"។<ផាំង>គ្រាប់កាំភ្លើងក៏ហោះមកមករក កម្លោះវ័យជំទង់ដែលត្រូវគេចាប់ចង់នឹងកៅអីនោះយ៉ាងរហ័សមុននឹងវាបានហោះមកទម្លុះសាច់តែអ្វីដែលភ្ញាក់ផ្អើលនោះគឺបែរជាអ្នកផ្សេងដែលរងគ្រាប់នោះជំនួស រ៉ាហ្វែល ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនឹងការគេចខ្លួនរបស់មនុស្សម្នាក់នោះតែម្តង។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now