抖阴社区

????? ?? : ??????????????????

Start from the beginning
                                    

"មិនមានលើកក្រោយទៀតទេ ខារ៉ា ! កុំសូម្បីតែបណ្តោយឲ្យមានលើកក្រោយ! គឺចាប់ពីពេលនេះតទៅ!! នាងសម្រាកចុះ! ពេលនាងធូរស្រាលចេញពីពេទ្យហើយខ្ញុំនឹងឲ្យគេទិញ ថេបប្លេត ថ្មីឲ្យនាងភ្លាម!!! សម្រាកទៅ!"។ យ៉ុនហ្គី និយាយហើយក៏បែរខ្នងដើរចេញតែ ខារ៉ា ក៏ឈោងដៃមកឃាត់គេ។

"អឺ!! ចៅហ្វាយចង់ទៅណា?"។ ខារ៉ា ហាក់មានអារម្មណ៍ថា យ៉ុនហ្គី មិនស្រួលមើលទៅដូចជានៅមានកំហឹងទើបនាងមិនដាច់ចិត្តឲ្យគេចាកចេញនៅពេលនេះឡើយ។

"ថាមើលខ្ញុំអាចទៅណាពេលនេះ?"។ នាយក៏ងាកមកមើលនាងវិញដោយមុខស្មើហើយ ខារ៉ា ក៏លួចលេបទឹកមាត់មួយក្អឹកមុននឹងចាប់ផ្តើមគិតហើយក៏សម្លឹងមើលគេ។

"នេះ...នេះចៅហ្វាយកុំទាន់ទៅបានទេ?"។ សុខៗនាងក៏ហាមាត់បែបនេះដាក់គេហើយ យ៉ុនហ្គី ក៏បែរមករកនាងទើបមើលនាងដោយជ្រួញចិញ្ចើម។

"ហេតុអី? មានអីមិនស្រួលហេ៎?"។ យ៉ុនហ្គី ងាកមកសួរនាងទាំងកែវភ្នេកគេប្រាប់មកដូចគ្នាថាគេកំពុងតែដៅអ្វីចេញពីទង្វើប្លែកៗរបស់នាង។

"គឺ...គឺខ្ញុំចង់ឲ្យចៅហ្វាយនៅក្បែរខ្ញុំបន្តិចទៀតសិនតើបានទេ?"។ ខារ៉ា និយាយដោយសម្លេងស្រាលជាមួយកែវភ្នែកស្រទន់ជាងសមដងហើយ យ៉ុនហ្គី ក៏មើលនាងដោយកែវស្មើបន្តិចទើបគេសំដៅទៅអង្គុយលើគ្រែក្បែរនាង។

ភ្លាមៗនោះ ខារ៉ា ក៏ស្ទុះខ្លួនចូលមកឪបចង្កេះ យ៉ុនហ្គី តែម្តងធ្វើឲ្យនាយកម្លោះភ្ញាក់ផ្អើលហើយគេក៏លើកដៃអង្អែលក្បាលនាងវិញមុននឹងសញ្ជឹងគិតហើយក៏សម្លឹងមើលនារីម្នាក់នេះដែលមានមុខមាត់ស្អាតបាតហើយជានារីម្នាក់ដែលស្ថិតមកនៅក្នុងបេះដូងគេយូរពេលណាស់មកហើយមិនថាទោះជាយូរពេលបែបណាក៏នាងជាមនុស្សសំខាន់របស់គេមករហូត។

"ចង់ឪបខ្ញុំម៉េចក៏មិននិយាយ?"។ នាយកម្លោះក៏វែកសក់នាងថ្នមៗហើយ ខារ៉ា នៅតែព័ទ្ធដៃឪបគេទៅក្រោយមុននឹងងើបមុខមើលគេបែបទន់ភ្លន់ខុសពីពេលដែលនាងបំពេញភារកិច្ចជាអង្គរក្ស។

"ខ្ញុំខ្លាចថាខ៊ចៅហ្វាយនៅខឹង! នេះបើចៅហ្វាយនៅខឹងនឹងខ្ញុំចៅហ្វាយច្បាស់ជាមិនព្រមនៅជិតខ្ញុំឡើយមែនទេ?"។ ខារ៉ា ក៏សួរនាំដោយទឹកមុខស្រទន់ហើយ យ៉ុនហ្គី ក៏ញញឹមដាក់នាង។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now