"ចុះរាល់ថ្ងៃឯងមានគិតថា៉ងបានធ្វើអីតបស្នងគុណនាងខ្លះទេ?"។ សំណួររបស់ យ៉ុនហ្គី ធ្វើឲ្យ អេឡិច ភាំងស្ងៀមរកឆ្លើយមិនចេញបានត្រឹមតែម្ហបៗមាត់ចង់តបតែក៏រកនឹកចម្លើយមិនចេញ។
"ហឹស!!! ឆ្លើយមិនចេញទេ?"។ យ៉ុនហ្គី ក៏ងាកមកសូួរគេហើយលើកចិញ្ចើមមុននឹង អេឡិច ក៏ងើបមុខមើលគេដោយការភ័យៗ។
"គឺ...គឺខ្ញុំគិតថារាល់ថ្ងៃខ្ញុំមានចំណុចខ្វះខាតច្រើនក្នុងការងារ! នៅឲ្យ ប៊ស ពិបាកមកច្រើនណាស់ទើបបានជាតបនឹងចៅហ្វាយមិនចេញ!"។ អេឡិច ក៏រៀបរាប់ហើយ យ៉ុនហ្គី ក៏ញោចស្នាមញញឹមចុងមាត់។
"ខ្វះខាត? ឯងអាចរកពាក្យដែលត្រូវជាងនេះប្រាប់ខ្ញុំបានទេ?"។ យ៉ុនហ្គី ក៏សួរនាំបន្តមុននឹងដៃក្រាស់លើកពែងកាហ្វេមកផឹកទៀតហើយ អេឡិច ក៏សម្លឹងគេដោយច្របូកច្របល់។
"នេះ...នេះខ្ញុំមិនដឹងទេចៅហ្វាយ!"។<ក្រិក>សម្លេងកេះកៃកាំភ្លើងបន្លឺពីមុខ អេឡិច ដោយដៃក្រាស់នោះបានកាន់វាភ្ជង់ត្រឹមតែដៃម្ខាងមកកាន់ អេឡិច ដែលភ្ញាក់ផ្អើលផងនឹងស្លឺជាមទយនឹងភាពរហ័សរហួនរបស់ យ៉ុនហ្គី ដែលអង្គុយនិយាយជាមួយគេសុខៗសោះតែបែរជាលើកកាំភ្លើងមកភ្ជង់គេបានលឿនបែបនេះពិតជាសាហាវមែនទែន។
"ពាក្យមិនដឹងនេះសមឲ្យឯងជាជំនិតរបស់ ខារ៉ា ប្រើប្រាស់ជាមួយយើងទេ?"។ យ៉ុនហ្គី កាន់កាំភ្លើងភ្ជង់គេដោយទឹកមុខមាំនាំឲ្យអ្នកបម្រើក្នុងផ្ទះនាំគ្នារត់គេចអស់រលីងភ័យញ័របះសក់អស់ហើយនឹងភាពកាចរបស់នាយ។
"ខ-ខ្ញុំសុំទោសចៅហ្វាយ! អភ័យទោសឲ្យខ្ញុំផង!"។ អេឡិច ក៏លុតជង្គង់ដាក់គេហើយ យ៉ុនហ្គី ក៏នៅតែកានើ កាំភ្លើងមករកគេដដែល។
"ឯងមិនមែនខ្វះខាតទេ! គេហៅថាល្ងង់ហើយភ្លើ!! ជាជំនិតរបស់ ខារ៉ា តែបែរជារាល់លើកមិនដែលត្រៀមខ្លួនទៅជួយនាងចឹងរឺ?"។ យ៉ុនហ្គី ក៏សួរគេដោយសម្តីមាំតែទឹកមុខកាន់តែត្រជាក់ហើយកែវភ្នែកមុតស្រួចខ្លាំងណាស់។
"គឺ ប៊ស ប្រាប់ខ្ញុំថាហាមមិនឲ្យខ្ញុំក៊លូកដៃទេបើគ្មានបញ្ជា-!"។<ផាំង/ ប្រាវ>ថូបុរាណមានតម្លៃរាប់មឺិុនដុល្លាត្រូវខ្ទេចដោយសារតែកាំភ្លើងរបស់ យ៉ុនហ្គី បានបង្ហោះគ្រាប់ហួសកាត់ជើងសក់របស់ អេឡិច ធ្វើដាច់សក់ខ្លះហើយគេក៏ទ្រឹងស្ងៀមដោយក្តាប់ដៃដែលញ័រទទ្រើតនោះតែម្តង។
"កោតតែឯងនិយាយចេញទៅរួច!!! ដូចជាឯងនេះណា៎នេះហៅថាកំពុងតែរុញចៅហ្វាយខ្លួនឯងឲ្យចូលនរកហើយ! បញ្ជា? ចុះបើ ប៊ស ឯងត្រូវគេបាញ់ដាច់បំពងករគ្មានកម្លាំងមកខលប្រាប់ឯងឲ្យមកជួយនោះឯងក៏អង្គុយសីុបាយនៅផ្ទះធ្វើមិនដឹងចឹងទៅហេ៎?"។ យ៉ុនហ្គី ក៏យកកាំភ្លើងមកភ្ជង់ជាប់នឹងថ្ងាសគេហើយអោនមកមើលគេជិតៗមុននឹងស្រែកសម្លុតគេដោយការខឹងសម្បារឡើងប៉ោងសរសៃករទៅហើយ។
"ទេ!! ទេចៅហ្វាយ! ខ្ញុំមិនដែលគិតបែបនេះទេ! ខ្ញុំបារម្មណ៌ពី ប៊ស គ្រប់-អឹស!"។ មួយដៃរបស់ យ៉ុនហ្គី ក៏បានម៉ាត់ទៅលើផ្ទៃមុខរបស់ អេឡិច ធ្វើឲ្យគេដួលដេកលើការ៉ូដោយការឈឺចាប់មុនក្លិនឆាបឈាមក៏ជះមកបង្ហាញមកថាគេបែកមាត់បាត់ទៅហើយពេលនេះដោយសារតែកណ្តាប់ដៃនាយកម្លោះជាចៅហ្វាយ។
"ស្តាប់ណា៎!! យ៉ុនហ្គី យើងមិនដែលទុកចិត្តនរណានោះទេ!!! យើងក៏មិនចេះលើកលែងឲ្យនរណាដែរពីមុនមកហើយឪកាសទីពីរគឺជារឿងដែលយើងមិនដែលធ្វើទេក្នុងជីវិតយើង! តែលើកនេះយើងយល់ដល់ ខារ៉ា ! នាងការពារឯងណាស់! ដូច្នេះប្រើខួរក្បាកឯងឲ្យបានច្រើនជាងនេះផងបើចង់ដឹងគុណនាង! មិនមែនស្អីក៏ចាំតែបញ្ជានោះទេ! រៀនបត់បែនហើយប្រើខួរក្បាលឲ្យបានការខ្លះផង! បើមានគ្រោះថ្នាក់កើតឡើងលើ ខារ៉ា ម្តងទៀត! កុំថាឡើយមកនិយាយថាសុុំទោសព្រោះយើងគ្មានឪកាសឲ្យឯងម្តងទៀតទេ! ចាំទៅសុំនៅជាតិក្រោយទៅ!"។ យ៉ុនហ្គី តបត្រឹមនេះលែងករអាវរបស់ អេឡិច ហើយក៏ដើររំលងគេចរំលងរាងកាយគេទៅបាត់ទុកឲ្យនាយកម្លោះសង្ហាជំនិតនោះអង្គុយស្ងៀមទាំងមាត់ដែលបែកហើយទឹកមុខឡើងស្រពោន។
"នេះខ្ញុំពិតជាអត់បានការដូចចៅហ្វាយថាមែន?!! ឯងអន់ហើយល្ងើណាស់អា អាឡិច អើយយ!"។ អេឡិច ក៏ផ្តាសាខ្លួនឯងពេលដែលគិតដល់ពាក្យរបស់ យ៉ុនហ្គី បានថាឲ្យគេវាជាការដាស់តឿនឲ្យគេយល់ដឹងខ្លះទោះបីជានាយមើលទៅមានតែទង្វើកាចសាហាវហើយហឹង្សាតែវាជាមេរៀនដែល យ៉ុនហ្គី បង្រៀន ក្នុងនាមគេជាមនុស្សដែលដើរក្នុងសង្គមដែលគ្រោះថ្នាក់ដូច្នេះមនុស្សដែលនៅក្រោមឪវាទគេនឹង ខារ៉ា ត្រូវតែដូចគេនឹងនាងទើបអាចយកឈ្នះជីវិតបន្តមួយថ្ងៃហើយមួយថ្ងៃទៀតបាន។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ??????????
Start from the beginning