"បូរីស មែនទេ? ហើុយ!! សាំុញាំុមែន!!! មិនអីទេ! យើងទៅជួបគេ!!"។ លោក មីលល័រ ក៏ក្រោកឈរហើយរៀបចំបោះជំហានចេញញទៅដោយមាន ខាសៀ តាមពីក្រោយ។
បន្ទប់ទទួលភ្ញៀវ ....
នៅទីនេះក៏បានឃើញថាមានបុរសចំណាស់ម្នាក់នឹងមានជំនួយការដែលតាមពីក្រោយខ្នងបានកំពុងតែរង់ចាំដោយអន្ទះសារហើយបុរសដែលស្លៀកឈុតសមរម្យមួយនេះក៏អើតទៅមករហូតដល់វិនាទីមួយគាត់ក៏ក្រោកស្ទុះស្ទារតែម្តង។
"អូ!! លោក ហ្វឺដឺរ៉េស បាទ! លោក-លោកព្រមមកជួបខ្ញុំហើយមែនទេបាទ? លោក!!! លោកសុំទុកឪកាសឲ្យខ្ញុំបានចូលហ៊ុនជាមួយផងទៅណា៎លោក?"។ បុរសចំណាស់ម្នាក់នេះគឺជាលោក បូរីស រ៉ូម៉ាណូវា បានក្រោកឈរហើយចាប់ដៃលោក មីលល័រ យ៉ាងរញីររញ័រទើប ខាសៀ ចូលមកបំបែកគេ។
"សុំរក្សាឥរិយាបថផង! ហាមប៉ះពាល់លោកម្ចាស់ខ្ញុំផ្តេសផ្តាស!"។ ខាសៀ ក៏និយាយដោយសម្តីមាំហើយមុខកាចទើប បូរីស ដកខ្លួនហើយលែងដៃចេញមុននឹងសម្លឹងមើល លោក មីលល័រ ដោយការអង្វរករ។
"ខ្ញុំនិយាយនេះជាលើកចុងក្រោយហើយ! សង្ឃឹមថាមិនជួបគ្នាទៀតទេ! ខ្ញុំមិនសហការណ៍ជាមួយនរណាទេ! ជំនួញរកសីុរបស់ខ្ញុំមិនមែនបានមកពីបាតដៃទទេចឹងខ្ញុំក៏នឹងបន្តតែម្នាក់ឯងមករហូតមិនត្រូវការអ្នកសហការណ៍ទេ! បានហើយ! ទៅវិញចុះ! ខ្ញុំមិនព្រមទេហើយមិនបាច៊សង្ឃឹមឡើយ! តោះ ខាសៀ !!"។ ពេលលោក មីលល័រ ក៏បានដើរចេញទៅហើយ ខាសៀ ក៏តាមពីក្រោយទើប លោក បូរីស ក៏ស្ទុះទៅរត់គេនាំអ្នកជំបួយការមកជាមួយគេក៏រត់តាមគេដូចគ្នា។
"លោក!!! សុំមេត្តាផ្តល់ឪកាសផងចុះ!!! លោក!!! សុំមេត្តា-អើយ!!"។<ផាំងៗ> កំពុងតែរត់តាមអង្វករកលោក មីលល័រ សុខៗក៏ភ្ញាក់បន្ទាប់ពីមានស្នូរកាំភ្លើងបានបាញ់បោះតបតគ្នានោះ។
"នេះមានរឿងអី?"។ លោក មីលល័រ ក៏សួរនាំ ខាសៀ ដែលការពារគាត់ហើយនាំគាត់ជម្លៀសចេញមុននឹងបាញ់តបវិញហើយពេលនេះក៏មានអ្នកការពាររត់មកការពារតែម្តងសូម្បីតែលោក បូរីស ក៏ភ្ញាក់ផ្អើលដែរ។
"មានជនលួចឆ្មក់ហើយលោកម្ចាស់!!! សុំលោកម្ចាស់ប្រញាប់គេចចូលរថយន្តសុវត្ថិភាពជាមួយអង្គរក្សដទៃសិនទៅចុះលោកម្ចាស់!! ពួកឯងនាំលោកម្ចាស់ទៅ!!"។ ខាសៀ ក៏ចាប់ផ្តើមរៀបចំការងារបស់គេយ៉ាងចំណាប់ហើយមានអង្គរក្សជាច្រើនចេញមកការពារលោក មីលល័រ ដើម្បីនាំគាត់ទៅ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ???????????
Start from the beginning