抖阴社区

????? ?? : ???????????

Start from the beginning
                                    

"ហើុយ!!! ប្រយ័ត្នលោក មីលល័រ -អឹក!!"។<ផាំង> ពេលនោះក៏មានគ្រាប់កាំភ្លើងក៏ហោះទម្លុះសាច់របស់បុរសម្នាក់តែមិនមែនជាលោក មីលល័រ តែជាលោក បូរីស ដែលមកឈរពាំងខ្លួនរងគ្រាប់ជំនួស លោក មីលល័រ ធ្វើឲ្យរបួសស្មាខាងស្តាំហើយអ្នកផ្សេងក៏ប្រញាបបាញ់តបនឹងអ្នកលូចឆ្មប់នាំឲ្យគេដេកដួលលើដីតែម្តង។

"លោក បូរីស !!! នេះលោកយ៉ាងម៉េចហើយ! ពួកឯងជួយជូនគេទៅពេទ្យ!"។ ពេលនោះហើយដែលលោក មីលល័រ ក៏ប្រញាប់រុះរាន់នាំលោក បូរីស ទៅពេទ្យដែលត្រូវគ្រាប់ហើយគេក៏សន្លប់បាត់ទៅ។

ទីក្រុង ឡុងដ៍ , ប្រទេស អង់គ្លេស ...

វីឡាត្រកូល ហ្វឺដឺរ៉េស ...

នៅឯផ្ទះវីឡាដ៏ធំស្កឹមស្កៃនេះវិញក៏ប្រទះឃើញនារីរាងខ្ពស់ស្រឡះនេះកំពុងតែដើរទៅមកដៃម្ខាងក៏កាន់ក្រដាសបីបួនសន្លឹកហើយដៃម្ខាងទៀតក៏ចុចទូរស័ព្ទខលទៅមិនឈប់មុននឹងប្រញាប់ដផរទៅមកហាក់នឹករកអ្នកណាម្នាក់មិនដឹងទេក្រោយពីនាងចេញពីមន្ទីរពេទ្យពីម្សិលមិញហើយក៏រត់មើលរកការងារភ្លែតតែម្តង។

"នេះគេទៅណាចេះ? រឺក៏-!"។ ខារ៉ា ក៏ដាក់ទូរស័ព្ទនាងចុះមុននឹងនឹកដល់នរណាម្នាក់ទៀត។

បន្តប់ទទួលភ្ញៀវ ...

"ចៅហ្វាយ!!!"។ ពេលនេះនាងក្រមុំក៏រត់មករកកម្លោះសង្ហាដែលកំពុងតែក្រេបកាហ្វេខ្មៅនោះលើសាឡុងដោយធម្មតាហើយគេក៏ងាកមកមើលនាង។

"ខារ៉ា !!! អូ!! នេះ ថេបប្លេត ថ្មី! ជាស៊េរីខ្ពស់ជាងគេហើយថ្មីបំផុត!!! យកទៅប្រើទៅ!!"។ យ៉ុនហ្គី ក៏ហុច ថេបប្លេត ថ្មីមួយគ្រឿងឲ្យទៅនាងហើយ ខារ៉ា ក៏ទទួលមុននឹងសម្លឹងមើលគេហាក់ស្ទាក់ស្ទើរចង់សួរតិចមិនចង់បន្តិចហើយ យ៉ុនហ្គី ក៏ដឹងថានាងមានអីហើយក៏ងាកមកមើលនាងចុះៗតែម្តង។

"មានអីរឺ ខារ៉ា ?"។ យ៉ុនហ្គី ក៏ងាកមកសួរនាំនាងដោយទឹកមុខស្មើៗហាក់មិនរីករាយមិនស្រស់ស្រាយដូចមុនតាំងពីថ្ងៃនោះមកហើយ ខារ៉ា ក៏អោនក្បាលបន្តិចមុននឹងសម្រេចចិត្តសួរ។

"នេះចៅហ្វយមានដឹងថា អេឡិច គេទៅណាទេ?"។ ខារ៉ា ក៏ប្រញាប់សួរហើយ យ៉ុនហ្គី ក៏សម្លឹងនាងដោយមុខស្មើមុននឹងនឹងលើកចិញ្ចើមហើយក៏ងាកមកអង្គុយគងអន្ទាក់ខ្លាវិញហើយផឹកកាហ្វេធ្វើជាហីរួចតប។

"ក្រែងជាជំនិតសំខាន់របស់នាងហេ៎? ម៉េចក៏មកសួរខ្ញុំ?"។ យ៉ុនហ្គី ហាក់មិនមែឆ្លើយនឹងសំណួរតែជាការបញ្ចើចសម្តីរបស់មកតែម្តងទើប ខារ៉ា ដកដង្ហើមធំបន្តិច។

"ចៅហ្វាយ!!! នេះខ្ញុំមិនឃើញគេហើយខលក៏មិនឃើញលើកទើបខ្ញុំសម្រេចចិត្តសួរនាំចៅហ្វាយព្រោះខ្ញុំសម្រាកពេទ្យមកច្រើនថ្ងៃដែរ!!! ពេលនេះក៏មិនឃើញគេ! ខ្ញុំច្បាស់ថាចៅហ្វាយក៏បានជ្រាបពីដំណឹងគេខ្លះ!"។ ខារ៉ា ក៏តបមកវិញហើយ យ៉ុនហ្គី ក៏ចងចិញ្ច់មចូលគ្នាមុននឹងអុកពែងកាហ្វេលើតុហើយក្រោកឈរជ្រែងដៃចូលហោប៉ៅហើយមានរឹកពារត្រជាក់តែម្តង។

"ខ្ញុំមិនចង់ដឹង!!! គេស្លាប់រឺរស់មិនទាក់ទងនឹងខ្ញុំទេ!!!"។ យ៉ុនហ្គី ក៏ដើហួសនាងក្រមុំដែលឈរស្តាប់គេដោយហួសចិត្តចេញទៅតែ ខារ៉ា ក៏ហាក់ហួសថ្លែងទើបនាងរត់ទៅតាមហើយស្រវាចាប៊ដៃក្រាស៊របស យ៉ុនហ្គី ។

"ហេតុអីចៅហ្វាយនិយាយបែបនិង?"។ ខារ៉ា ហាក់មិនពេញចិត្តនឹងរឹកពារគេក៏មានទឹមុខមិនល្អមកកាន់គេហើយ យ៉ុនហ្គី ឯណេះមិនចុះចាញ់នាងទើបទាញដៃនាងចាប់គេនោះឡើងហើយសម្លឹងមុខនាងយ៉ាងស្មើតែម្តង។

"លែងដៃ!!"។ សម្តីធម្មតាហើយទាបហើយទឹកមុខកំណាចនោះក៏បង្ហាញឡើងធ្វើឲ្យ ខារ៉ា ហាក់ភាំងនឹងរឹកពារគេនៅពេលនេះព្រោះគេមិនដែលបែបនឹងដាក់នាងឡើយហើយនេះតើហេតុអីក៏គេទៅជាបែបនេះ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now