抖阴社区

????? ?? : ????????????????????????!

Start from the beginning
                                    

"នាងរកស្រីឲ្យខ្ញុំបានទៀតហ៎? ចឹងពេលណាដែលខ្ញុំមានាអារុម្មណ៍ចង់សប្បាយក៏ត្រូវជម្រាបប្រាប់នាងដែរហ៎ឲ្យនាងមកមើលហើយពិនិត្យសិនទ់បដេកជាមួយបានមែនទេ?"។ យ៉ុនហ្គី ក៏តបសម្តីមកវិញហើយ ខារ៉ា ក៏មើលគេដោយទឹកមុខត្រជាក់។

"មែនហើយ!! ព្រោះខ្ញុំមិនទុកចិត្តអ្នកណាដែលមកក្បែរចៅហ្វាយឡើយ! ចៅហ្វាយចង់ជួបរឺចង់គេងជាមួយនរណាត្រូវឲ្យខ្ញុំដឹងសិនថានាងមកពីណា? មានសាវតាយ៉ាងម៉េច? កុំឲ្យពិបាកដែលត្រូវបារម្ភពីសុវត្ថិភាពចៅហ្វាយពេលពិសេស! ស្រីស្អាត ស្រីល្អក៏មិនមានតិចទេ! ចង់បានបែបណាចាំខ្ញុំទៅរកជូនពេលនេះបានទេ?"។ ខារ៉ា ហាក់មានអារម្មណ៍ចម្លែកៗនាងមានអារម្មណ៍មួយថាប្រឡង់ភ្នែកបានព្រិលទើបនាងបែរខ្លួនជចេញពីគេតែមិនទាន់ព្រោះត្រូវ យ៉ុនហ្គី ទាញដៃមកហើយចាប់សង្កត់នាងទៅលើតុធ្វើការមុននឹងចាប់ដៃនាងស្កត់ផុតទៅលើតុដែរហើយគេក៏សង្កត់រាងកាយពាក់កណ្តាលខ្លួនអោនមករកនាងធ្វើឲ្យចុងច្រមុះប៉ះគ្នា។

"នាងប្រចណ្ឌហេ៎?"។ ទឹកមុខមាំមិញក៏ប្រែជាញញញឹមធ្វើឲ្យមុខរបស់កម្លោះកំណាចនេះសង្ហាខ្លាំងណាស់ហើយមិនចម្លែកដែលនារីៗលង់ស្នេហ៍គេរហូតត្រឹមតែប៉ុន្មាននាទីនោះ។

"អត់ទេ! ខ្ញុំុំមានរឿងអីត្រូវប្រចណ្ឌចៅហ្វាយ!"។ ខារ៉ា ក៏ងាកមុខចេញហើយតបតែ យ៉ុនហ្គី ក៏គិតតែញញឹមចុងមាត់មុននឹងអោនមកកាន់តែជិតជាងមុន។

"ពេលនេះយល់អារម្មណ៍ខ្ញុំពេលដែលឃើញនាងបារម្ភពី អេឡិច ហើយនៅ?"។ យ៉ុនហ្គី ក៏អោនមកខ្សឹបដាក់ត្រចៀក ខារ៉ា ហើយនាងក៏ងាកមុមកធ្វើឲ្យច្រមុះប៉ះគ្នាតែម្តងហើយកែវភ្នែកក៏ត្រូវបញ្ឈប់សម្លឹងមុខគ្នាតែម្តង។

"យល់អីទៅ? នេះគេជាកូនចៅ! ខ្ញុំសួរសុខទុក្ខជាងរឿងធម្មតា! មិនមែនដូចចៅហ្វាយចឹងទេ! ទៅរកស្រីមកសប្បាយ! បើដូចគ្នាទាល់តែខ្ញុំរកប្រុសមកកំដរ-អ៊ុប!"។ បបូរមាត់ដែលកំពុងសារសព្ទនោះក៏ត្រូវ យ៉ុនហ្គី ស្រូបថើបយ៉ាងរមួតលេបពាក្យសម្តីនាងហើយអណ្តាតរលាស់ក្រលែងរបស់ក្រអូមាត់តូចយ៉ាងផ្អែមល្ហែមនាំឲ្យនាងក្រមុំក៏វង្វេងនឹងរសថើបនេះដែលក៏តបតយ៉ាងផ្អែមល្ហែមដូចគ្នាមុននឹងដកបបូរមាត់ចេញហើយក្រែមក្រហមរបស់នាងក៏ប្រលាក់លើបបូរមាត់របស់នាយកម្លោះយ៉ាងពេញតែម្តង។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now