"ខ្ញុំប្រច័ណ្ឌ!!!"។ មុខមានឹងសម្តីមុតរបស់គេប្រាប់ថាគេមិនលេងសើចហើយ ខារ៉ា ក៏មើលគេដោយទឹកមុខស្ងៀមស្ងាត់មុននឹងអោនមុខចុះបន្តិចហាក់អៀនប្រៀបនឹងអ្វីដែលគេនិយាយបែបនេះមកយ៉ាងធម្មតាទៅកើត។
"នេះ...នេះប្រចណ្ឌ័អីទៅចៅហ្វាយ? អេឡិច គេមិនបាន-!"។ មាត់នាងត្រូវបិទម្តងទៀតដោយបបូរមាត់ក្រាស់របស់ យ៉ុនហ្គី ដែលឆ្មប់ថើបនាងបិទសម្តីនោះហើយគេក៏ដកមកវិញមុននឹងប្រើក្រសែភ្នែកកាចមើលនាងដោយប្រាប់ថាគេខឹង។
"នាងធ្វើជាមិនដឹងរឺក៏មិនយល់មែន? អេឡិច នោះរឺមិនគិតអីលើនាង?! គេស្រលាញ់នាងច្បាស់ណាស់ ខារ៉ា !!! នេះឲ្យខ្ញុំឈរសើចនឹងអ្នកដែលមានចិត្តលើមនុស្សរបស់ខ្ញុំបានយ៉ាងម៉េច?"។ យ៉ុនហ្គី ក៏រៀបរាប់ហើយ ខារ៉ា ក៏ហាក់ភ្ញាក់ផ្អើលមុននឹងអស់សំណើចនឹងសម្តីគេ។
"ចៅហ្វាយផ្តេសផ្តាស! អេឡិច នឹងរឺ? ទេ! មិនអាចឡើយ!!!! គេម៉េចនឹង-!"។ សម្តីត្រូវឃាត់ពេលដែល យ៉ុនហ្គី យកម្រាមដៃដាក់បបូរមាត់នាងទៀតហើយគេក៏ក្រវីក្បាល។
"គេអាច!!! ម៉េចក៏ប្រាកដចិត្តថាគេមិនចាប់អារម្មណ៍នាងនោះ ខារ៉ា ? ចិត្តជាប្រុសដូចគ្នាខ្ញុំមើលដឹង! សំខាន់នាងស្តាប់ខ្ញុំ! កែវភ្នែកនាង បេះដូងនាង ខួរក្បាលនិងអ្វីគ្រប់យ៉ាងរបស់នាងសូម្បីតែជីវិតគឺជារបស់ខ្ញុំ! នាងជាមនុស្សរបស់ យ៉ុនហ្គី ហ្វឺដឺរ៉េស ខ្ញុំហើយ! ចឹងហើយខ្ញុំមាមសិទិ្ធហួងហែង! ខ្ញុំជាមនុស្សដែលមិនចូលចិត្តឲ្យនរណាប៉ះពាល់របស់ខ្ញុំទេ! ជាពិសេសគឺនាង! ពេលខ្ញុំប្រចណ្ឌ័គឺអាក្រក់ណាស់ណា៎!!"។ កែវភ្នែកមុតនឹងសម្តីទាំងនេះធ្វើឲ្យ ខារ៉ា ភាំងហើយ យ៉ុនហ្គី ក៏ដកខ្លួនចេញមុនឈរក្រពាត់ដៃហើយបែរខ្នងដាក់នាងទើប ខារ៉ា ឈរត្រង់ខ្លួនហើយមើលទៅគេ។
"ចៅហ្វាយ!!! ពីដើមដល់ពេលនេះខ្ញុំជាមនុស្សរបស់ចៅហ្វាយមករហូត! ដូចនេះចៅហ្វាយមិនចាំបាច់ខឹងសម្បារទេ! យើងឃាត់គេមិនបានទេបើគេមានចិត្តថាស្រលាញ់ហើយនោះ! តែខ្ញុំច្បាស់ចិត្តថា អេឡិច គេគិតពីខ្គុំត្រឹមជា ប៊ស នោះទេ!"។ ខារ៉ា នៅតែអះអាងហើយ យ៉ុនហ្គី ក៏បែរខ្នងមុនញញឹមចុងមាត់ដាក់នាង។
"ឲ្យតែច្បាស់ថាគេគឺចឹងមែន!!! បើខ្ញុំដឹងថាគេលួចមានចិត្តលើ ខារ៉ា នោះ! ហៅខ្ញុំថាអាក្រក់ក៏បាន! តែខ្ញុំមិនចូលចិត្តឲ្យគេរញ៉េរញ៉ៃនឹងមនុស្សដែលខ្ញុំស្រលាញ់!"។<រឺុង រឺុង >សម្តី យ៉ុនហ្គី បញ្ចប់ស្របនឹងទូរស័ព្ទដៃរបស់នាយក៏រោទិ៍ទើបគេសំដៅទាញចេញហើយចុចទូរស័ព្ទមុននឹងស្តាប់ការរៀបរាបចប់សព្វគ្រប់ហើយគេក៏ភ្ញាក់ផ្អើលមុននឹងចុចបិទហើយងាកមករក ខារ៉ា ។
"មានរឿងនៅឯខាង រុស្សីុ ហើយ ខារ៉ា !"។ នាយកម្លោះក៏ងាកមកប្រាប់ស្រីស្រស់ហើយ ខារ៉ា ក៏បើកភ្នែកធំៗ។
"មានរឿងអីចៅហ្វាយ?"។ ខារ៉ា ក៏ចូលមកសួរខណៈ យ៉ុនហ្គិ រត់មកបើក លេបថប របស់គេហើយក៏អូសរូបថតដែលគេផ្ញើមកជារូបថតនៅមន្ទីរពេទ្យ។
"មានគេប្រាប់ថាមានមនុស្សលូចវាយប្រហារប៉ា!!! ពេលនេះប៉ានៅមន្ទីរពេទ្យមួយនេះហើយត្រូវការឲ្យយើងវិលទៅ ម៉ូស្គូ ពេលនេះភ្លាម!"។ យ៉ុនហ្គិ និយាយស្របនឹងគេចុចបិទកុំព្យទ័រហើយនាងក្រមុំក៏ងក់ក្បាលមុននឹងរៀបចំចាត់ចែងការងាររបស់នាង។
វីឡាត្រកូល ហ្វឺដឺរ៉េស ....
"ខ្ញុំនឹងចៅហ្វាយនឹងធ្វើដំណើរទៅ ម៉ូស្គូ នៅយប់ហើយ! ដូច្នេះនៅទីនេះគឺសុំប្រគល់ភារកិច្ចគ្រប់គ្រងឲ្យទៅ អេឡិច ជាអ្នកជំនួសខ្ញុំមួយរយៈ! អេឡិច មានការអីត្រូវទាក់ទងមកខ្ញុំភ្លាម! ខ្ញុំនឹងទាក់ទងជាមួយឯងឲ្យជាប់លាប់ណា៎!"។ ខារ៉ា ក៏ដៃដាក់លើស្មារបស់ អេឡិច ហើយនាយកម្លោះវ័យក្មេងក៏មានទឹកមុខមិនសប្បាយចិត្តសោះ។
"នេះ ប៊ស ប្រយ័ត្នខ្លួនផង! បើត្រូវការជំនួយឆាប់ប្រាបខ្ញុំមក! ខ្ញុំនឹងហោះទៅរក ប៊ស ហើយនឹងជួយ ប៊ស !!! ប៊ស ថែខ្លួនឹងកុំប្រថុញគ្រោះថ្នាក់ខ្លាំងពេកអីណា៎! ខ្ញុំបារម្ភ-!"។ ដៃក្រាស់ដែលលូកមកកាន់ដៃ ខារ៉ា ផ្តែផ្តាំដោយក្តីបារម្ភក៏ត្រូវបានដៃក្រាស់មួយទៀតវាសចាប់ទាញចេញពីដៃស្រឡូននោះហើយជានាយកម្លោះ យ៉ុនហ្គិ ដែលឈរធ្វើមុខមាំសម្លឹង អេឡិច មិនឈប់ហើយគេក៏ស្រវាមកកាន់ដៃ ខារ៉ា វិញមុននឹងអង្គរក្សនឹងអ្នបម្រើដទៃអោនក្បាលគោរព។
"មានយើងហើយ!! ឯងមិនបាច់ខ្វល់ពី ប៊ស ឯងទេ! ធ្វើការងារខ្លួនឯងឲ្យតែល្អទៅ! ខារ៉ា ជាមនុស្សរបសយើង! យើងចេះមើលថែនាងហើយ!"។ សម្តីមាំហើយបង្កប់ន័យក៏តកវិញធ្វើឲ្យ អេឡិច បានត្រឹមលេបមាត់ហើយក៏អោនក្បាលទើប យ៉ុនហ្គី ក៏ទាញដៃ ខារ៉ា ហើយតម្រង់ទៅរកយន្តហោះផ្ទាល់ខ្លួនរបសពួកគេតែម្តងដើម្បីឆាប់បានទៅចាត់ចែងការងាររបស់គេ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ?????????????
Start from the beginning