抖阴社区

????? ?? : ??????????????

Start from the beginning
                                    

"នេះខ្ញុំមានអារម្មណ៍មិនស្រូលពុតមែន! ចតែយល់ថាមានអ្វីនៅពីក្រោយខ្នងលោក បូរីស រូម៉ាណីវ៉ា នោះខ្លាំងណាស់! ហេតុការណ៍នេះវាចៃដន្យពេកថ្នាក់ចង្វាក់នៃគ្រោះថ្នាក់វាស្របគ្នាដូចជាថតកុនទៅហើយ!"។ ខារ៉ា ក៏និយាយហើយ ខារ៉ា ក៏ងក់ក្បាល។

"បងក៏ធ្លាប់យល់ដូចឯងដែរទើបបានជាសើុបមករហូត! តែពិតជាមិនឃើញមានអ្វីមែន! នេះបើឯងមានអារម្មណ៍មិនទុកចិត្តដូចបងដែរនោះឯងអាចសើុបបន្ថែមក៏បាន! ក្រែងលបងមានចន្លោះខ្វះខាតត្រង់ណាមួយ ខារ៉ា ! ម្យ៉ាងវិញទៀតបងក៏មានការងារដែលលោកម្ចាស់ដាក់មកច្រើនអាចមិនមានពេលច្រើនក្នុងការាកវែងរកពត៍មានពីក្នុងរឿងនេះ! បើមានអ្វីថ្មីមករកបងពិភាក្សាគ្នាចុះ!"។ ខាសៀ ក៏ដាក់ដៃលើស្មាប្អូនស្រីគេហើយនាងក្រមុំក៏ងកក់ក្បាលមុននឹងនាងហាក់នឹកដល់រឿងម្យ៉ាង។

"អ៎! មែនហើយបង! កន្លងមកនេះមានលឺពត៍មានលេចលឺពីខាង ផាតទ្រីអូ ទេ?"។ ខារ៉ា ក៏សួរនាំពីសត្រូវចាស់ឆ្នាំដែលធ្លាប់ធ្វើទុកបុកម្នេញគ្រួសារ យ៉ុនហ្គី មកនោះឯងហើយ ខាសៀ ក៏ក្រវីក្បាល។

"គឺស្ងៀមស្ងាត់ខ្លាំងណាស់បន្ទាប់ពីមានការវាយប្រហារគ្នាដោយសារតែទំនាស់ផ្ទៃក្នុងទាក់ទងនឹងប្រាក់រត់ពន្ធគ្រឿងញៀនហើយចែកគ្នាពុំដាច់! មានគេមកលួចវាយប្រហារគ្នារហូតលឺមកថា ខូបេន គេស្លាប់បាត់បង់ជីវិតទើបត្រូវរឿងពាក់ព័ន្ធគ្រប់យ៉ាងនេះខាង ខូបេន នេះរលាយយ៉ាងរហ័សត្រឹមតែប៉ុន្មានខែនោះណា៎!!! បងប្រាកដចិត្តហើយថា ខូបេន គេស្លាប់ពិតមែន! ព្រោះលោកម្ចាស់បានចាត់ឲ្យមានអ្នកបន្លំខ្លួនជាអ្នកចូលរួមថ្ងៃបុណ្យគេសង្កើតឃើញថាពិតជាគេមែន ខារ៉ា !"។ ខាសៀ ក៏រៀបរាប់ប្រាប់ប្អូនសករីគេហើយនាងក៏ស្តាប់ដោយយកចិត្តទុកដាក់។

"អឺម!!! នេះវាពិតជាស្ងប់ស្ងៀមចឹងមែនរឺ?"។ ខារ៉ា ក៏នៅតែមានអារម្មណ៍ថាមានភាពអាថ៌កំបាំងច្រើនក្នុងរឿងនេះហើយនាងក៏នៅតែមានអារម្មណ៍ថា ខូបេន មិនបានស្លាប់បាត់បង់ជីវិតដូចជាអ្នករាល់គ្នាគិតឡើយ។

"អឺ!! និយាយចឹងយប់នេះឯងសម្រាកនៅផ្ទះមែនបងទេ? បងឲ្យអ្នកបម្រើគេរៀបចំបន្ទប់ខាងលើឲ្យស្អាតចុះណា៎!"។ ខាសៀ ក៏សួរនាំប្អូនស្រីគេហើយនាងក៏ក្រវីក្បាល។

"ទេ!! ខ្ញុំមានភារកិច្ចច្រើនណាស់ណា៎បង! ចៅហ្វាយនៅឯ ផេនហោសន៍ របស់គាត់! ខ្ញុំត្រូវត្រលប់ទៅមើលគាត់វិញ!"។ នាងក្រមុំក៏តបហើយ ខាសៀ ក៏ក្រោកឈរហើយអង្អែលសក់ប្អូនស្រីគេ។

"អឺម! ចឹងមើលថែខ្លួនផង! បងទី 2 ទី 3 នឹងអី 4 ឯងក៏ប្រាប់ថានឹកឯងដែរ! ទំនេរក៏ឆ្លៀតទៅផ្ទះធំផងណា៎!"។ ខាសៀ ក៏ផ្តែផ្តាំហើយ ខារ៉ា ក៏ងក់ក្បាល។

ផេនហោសន៍ របស់ យ៉ុនហ្គិ ...

"មេការ! ឯណាទៅចៅហ្វាយ?"។ មកដល់គេហដ្ធានប្រណីតនេះពេលណានាងក្រមុំរហ័សសួរអ្នកបម្រើទើបមេការប្រាប់នាង។

"សម្ងំផឹកស្រាច្រើនដបណាស់ក្នុងបន្ទប់ឯណោះអ្នកនាង!"។ មេការក៏ប្រាប់ដោយទឹកមុខបារម្ភទើប ខារ៉ា ងក់ក្បាលហើយប្រញាប់រត់ទៅមើល។

<តុក តុក>"ចៅហ្វាយ! ខ្ញុំចូលទៅហើយណា៎!"។ នាងក្រមុំុំក៏បើកទ្វារស្របនឹងភាពងងឹតនៃបន្ទប់បានគ្រប់ដណ្តប់ទើបនាងរហ័សបើកកុងតាក់ហើយក៏ឃើញរាងកាយមាំនោះគេងលើតុដោយ មានដបស្រារបាត់របាយពេញនឹង។

ជើងស្រឡូនបានបោះជំហានដោយមុខស្ងួតមករកគេមុននឹងនាងរើសដបទៅគរទុកម្ខាងហើយក៏ដើរមកក្បែរ យ៉ុនហ្គី មុននឹងសម្លឹងគេហើយក៏ចាប់ទាញនាយកម្លោះគ្រាឡេឡើងទៅគេងលើគ្រែ។

"ក្រោកឡើងចៅហ្វាយ! នេះទៅសម្រាកលើពូកទៅល្អជាង!"។ នាងក្រមុំក៏ទះខ្លួនគេថ្នមៗតែនាយកម្លោះមិនមានប្រតិកម្មនឹងនាងទេហើយសម្ងំគេងបិទភ្នែកទើបនាងក្រមុំក៏ដកដង្ហើមធំ។

មិនបង្អង់យូរនាងក៏ប្រើកម្លាំងនាងមកគ្រាគេហើយក៏នាងពិតជាខ្លាំងក្លាមែនដែលស្រីខ្លួនតូចដូចនាងគ្រាគេបានហើយក៏បោះជំហានថ្នមៗនាំរាងកាយមាំទាំនេះដាក់លើគ្រែហើយក៏ទម្លាក់គេថ្នមៗតែនាងក៏ដួលស្របនឹងដៃក្រាស់ក៏ត្រកងចង្កេះនាងជាប់នាំឲ្យ ខារ៉ា ភ្ញាក់ផ្អើល។

"នេះចៅហ្វាយ-"។ នាងក្រមុំក៏ភាំងពេលឃើញគេបើកភ្នែកមើលនាងសម្លឹងនាងដោយកែវភ្នែករឹមៗហាក់បង្ហាញថាគេអន់ចិត្តនឹងនាងខ្លាំងណាស់។

"ម៉េចក៏នាងធ្វើចឹងដាក់ខ្ញុំ?"។ សម្លេងក្ងួរនឹងក្លិនស្រាសាយភាយបង្ហាញច្បាស់ថាគេស្រវឹងជោកជាំនោះទេហើយ ខារ៉ា ដែលទ្រោបពិើរាងកាយគេក៏មើលគេដោយពិបាក។

"ចៅហ្វាយស្រវឹងហើយ! សម្រាកទៅ! ហើយលែងខ្ញុំសិនទៅ!"។ ខារ៉ា ខំរើបម្រះតែ យ៉ុនហី្គ នេះនៅតែឪបរឹតនាងហើយបង្ហាញទឹកមុខហាក់មិនពេញចិត្តមកកាន់នាង។

"មិនលែង! ខ្ញុំមិនឲ្យនាងទៅទេ! ត្រូវតែនិយាយជាមួយខ្ញុំឲ្យដឹងគ្នាសិន!!"។ ដៃក្រាស់ក្រសោបចង្កេះតូចជាប់ខណៈកែវភ្នែកក៏សម្លឹងគ្នាមិនដាក់ភ្នែកសោះឡើយនៅពេលនេះ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now