"ទឹកកកមកហើយចៅហ្វាយ!"។ នាងក្រមុំក៏មកដល់ហើយទាញទ្វារបិទស្របនឹងកម្លោះសង្ហាដែលប្រលែងល្វែងលើកំពុងច្របាច់ស្មាម្ខាងរបសគេក៏ងាកខ្លួនមក។
"ស្អំឲ្យខ្ញុំតិចមក!"។ នាយសង្ហាក៏អង្គុយលើសាឡុងហើយនាងក្រមុំក៏បោះជំហានទៅស្អំឲ្យគេថ្នមៗមុននឹងសម្លឹងខ្នងរបស់គេដែលមានសុទ្ធតែស្នាមខ្វាចដែកកើតឡើងពីស្នេហារោលរាលដ័សាហាវបាក់គ្រែបាក់ ខ្ទេចសាឡុង កាលពីយប់មិញនាំឲ្យនាងក្រមុំមានទឹកមុខក្រហមតែនាងក៏មានរឿងងឿងឆ្ងល់ផងដែរ។
"ខ្ញុំសុំសួរចៅហ្វយមួយបានទេ?"។ ដៃស្រឡូនកាន់ទឹកកកស្អំហើយក៏ចោទសំណួរទៅកាន់កម្កឡសង្ហាហើយ យ៉ុនហ្គី បិទភ្នែកសម្រួលខ្លួនក៏ងក់ក្បាល។
"យប់មិញចៅហ្វាយលួចដាក់ថ្នាំខ្ញុំតាមរយៈបបូរមាត់មែនទេ?"។ សំណួរមួយនេះបានផុសចេញស្របនឹងនាងគិតរឿងរ៉ាវយបើមិញថានាងមានអារម្មណ៍រោលរាលភ្លាមៗពេលដែលថើប យ៉ុនហ្គី ដែលធ្វើឲ្យបន្តសកម្មៅាពរោលរាលទាំងនេះមិនត្រឹមតែលើគ្រែតែពេលវាបាក់ពួកគេនេះក៏បន្តថែមមួយតឹកហើយមួយតឹកទៀតនៅលើសាឡុងដែលជាហេតុធ្វើឲ្យភ្លើងស្នេហ៍ពួកគេវាកក្រើកថ្នាក់ត្រូវវប្តូរគ្រែនឹងសាឡុងមួយឈុតទាំងព្រឹកបែបនេះនោះឯង។
"ហឹស...នេះនាងនៅតែដឹងទៀតហ៎?"។ យ៉ុនហ្គី ក៏សើចចុងមាត់មុននឹងនឹងងាកមកមើលនាងហើយ ខារ៉ា ក៏មើលគេដោយហួសចិត្តមុននឹងដកទឹកកកចេញហើយក៏ដើរមកឈរទល់មុខគេដោយចងចិញ្ចើម។
"នេះចៅហ្វាយលួចកិនថ្នាំឲ្យក្លាយម្សៅហើយលាបលើបបូរមាត់លើខ្លួននឹងលួចបៀមទុកក្នុងមាត់ខ្លះ! នេះខ្ញុំមានអារម្មណ៍ថាប្លែកតែវាលាយនឹងក្លិនស្រាទើបខ្ញុំក៏ជ្រុលទៅ! ចៅហ្វាយម៉េចក៏ធ្វើដល់ថ្នាក់នេះ?"។ ខារ៉ា ក៏សួរហើយ យ៉ុនហ្គី ក៏ញញឹម។
"ចុះបើនាងដឹងហើយម៉េចនៅតែថើបខ្ញុំមិនដកមាត់ទៀត? មកពីចង់ដែរមិនចង់រឺ?"។ នាយសង្ហាក៏ញាក់ស្មាឌឺដងហើយ ខារ៉ា ក៏ខាំមាត់បន្តិចមុននឹងក្រពាត់ដៃមើលគេ។
"ពេលនេះល្អមើលមិនខាន ចៅហ្វាយ! គេកំពុងជជែកគ្នាពេញផ្ទះពីរឿងបាក់គ្រែនេះ! ហើយមើលចៅហ្វាយពេលនេះទៅឈឺស្មាដោយសារអ្វី? នឹក-ហើុយ!! ដឹងថាលើកក្រោយចៅហ្វាយកុំចឹងទៀតអីបានទេ?"។ ខារ៉ា ក៏តបដោយមិនពេញចិត្តហើយ យ៉ុនហ្គី ក៏មើលមុខនាងហើយនៅតែញញឹម។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ???????????????????????
Start from the beginning