"លោកម្ចាស់តម្កើងខ្ញុំពេកហើយ! ខ្ញុំមិនបានពិសេសហើយក៏ខ្លាំងក្លាថ្នាក់នោះឡើយ! គ្រប់យ៉ាងមកពីចៅហ្វាយតែម្នាក់ដែលជួយខ្ញុំកន្លងមក! ខ្ញុំពិតជាជំពាក់គុណលើចៅហ្វាយហើយលោកម្ចាស់ខ្លាំងណាស់!"។ ខារ៉ា ក៏អោនក្បាលនិយាយហើយលោក មីលល័រ ក៏សើចបន្តិចមុននឹងនារីវ័យក្មេងដែលមិនមាននរណាក្រៅពី មីណា រ៉ូមាណូវ៉ា នោះទេដែលពេបមាត់។
"អឺម!!! យើងដឹងច្បាស់ណាស់ថាមនុស្សដូចនាងមិនដែលគិតចង់ធ្វើឲ្យយើងអស់សង្ឃឹមត្រូវទេ ខារ៉ា មេឡនៀ ? ដូច្នេះយើងក៏ចង់ប្រាប់នាងថានាងនៅចាំពីរឿងដែលយើងធ្លាប់និយាយគ្នាកាលមុនទេ? សង្ឃឹមថានៅចាំសម្បខ្លួម៉ងរបសនាងរវាងយើងថាម៉េចណា៎!"។ កែវភ្នែកមុតក៏បាតម្រង់មកមើលនាងហើយ ខារ៉ា ក៏ងើបមុខមើលលោក មីលល័រ មុននឹងរឿងរ៉ាវក៏លោតមក។
5 ឆ្នាំមុន ....
"លោកម្ចាស់!"។ រាងស្តើងដែលបោះជំហានមកដល់យ៉ាងទាន់ហន់ទាំងទើបតែចាកចេញពី អង់គ្លេស ហោះមក រុស្សីុ នោះក៏មករកបុរសចំណាស់ដែលបានហៅខ្លួនយ៉ាងរហ័សទើបនាងត្រូវមកជាប្រញាប់។
"អឺម! នេះនាងពិតជារហ័សណាស់ណ៎! នេះប្រុស យ៉ុន មានដឹងទេ?"។ លោក មីលល័រ ក៏សួរហើយ ខារ៉ា ក៏អោនក្បាល។
"ទេ!! លោកម្ចាស់! ខ្ញុំលាក់ការណ៍បានជិតណាស់! ខ្ញុំបានប្រាប់គាត់ថាខ្ញុំមិនស្រួលខ្លួនហើយចៅហ្វាយក៏សម្រេចភ្លាមៗឲ្យខ្ញុំមកសម្រាកទើបអាចឆ្លៀតលួចហោះហើរមករកលោកម្ចាស់បន្តិច! ណាមួយចៅហ្វាយមានការរវល់ជាមួយការងារនៅ កាសីុណូ ច្រើន! នេះលោកម្ចាស់មានការអីទៅទាន៎?"។ នាងក្រមុំក៏ប្រញាប់សួរនាំហើយលោក មីលល័រ ក៏ហាក់ញញឹមស្មើដាក់នាង។
"នេះបើតាមដឹងគឺកំពុងឃើញថាប្រុស យ៉ុន កូនខ្ញុំនៀកគេបារម្ពពីនាងណាស់! នេះនាងសំខាន់ណាស់សម្រាប់កូនខ្ញុំណ៎! ខ្ញុំគិតថាតិចទៀតនាងអាចនឹងលែងជាអង្គរក្សរបស់កូនខ្ញុំហើយក៏ធ្វើជាអ្វីផ្សេងទេដឹង?"។ លោក មីលល័រ ក៏និយាយហើយ ខារ៉ា ក៏ទ្រឹងបន្តិចមុននឹងនាងញញឹម។
"ទេ! លោកម្ចាស់កុំមានប្រសាសន៍លេងសើចបែបនេះអី! គ្រាន់តែខ្ញុំជាអ្នកការពារបម្រើការជូនគាត់យូរមកហើយ! ខ្ញុំនឹងចៅហ្វាយស្គាល់ពីគ្នាបានច្រើនហើយមានភាពសីុសង្វាក់គ្នាក្នុងការងារដូចនេះក៏ត្រូវគ្នាច្រើន! តែនាងខ្ញុំសុំសន្យាថាមិនមានអ្វីដែលលើសលួសនោះទេចំពោះចៅហ្វាយ!"។ ខារ៉ា ក៏តបហើយលោក មីលល័រ ក៏លើកចិិញ្ចើមមុននឹងងក់ក្បាលតិចៗ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ????????????????????????
Start from the beginning