抖阴社区

????? ?? : ????????????????????????

Start from the beginning
                                    

"បើនាងដឹងខ្លួនច្បាស់ខ្ញុំក៏ធូរចិត្ត! តែ យ៉ុនហ្គី គេមិនប្រាកដថាដូចនាងចឹងទេ! ខ្ញុំដឹងថាគេមានអារម្មណ៍បែបណាចំពោះនាងណា៎ ខារ៉ា ! មិនមែនខ្ញុំស្អប់នាងទេតែគ្រាន់តែនាងជាមនុស្សស្រីដែលដើរចូលផ្លូវនេះ! ពាក្យថាអង្គរក្សម៉ាម៉ាត់នេះវាមាន័យថាជីវិតនាងមានគ្រោះថ្នាក់សូម្បីតែមួយវិនាទីនៃការរស់នៅរបស់នាង! ស្រម៉ៃមើលថាបើនាងមានគ្រួសារហើយនាងរៀបការជាប្រុស យ៉ុន រួចក៏មានទាយាទស្នងត្រកូលតែនាងក៏ត្រូវគេតាមវាយប្រហារមានគ្រោះថ្នាក់គ្រប់ពេល! នោះតើជីវិតគ្រួសាររបស់កូនខ្ញុំវានឹងយ៉ាងណា? ទាយាទស្នងត្រកូលវានឹងបែបណា៎? ស្តាយដែលនាងកើតមកជាមនុស្សដែលរើសផ្លូវគ្រោះថ្នាក់! បើនាងជាស្រីធម្មតាខ្ញុំក៏ស្រួលក្នុងការឲ្យកូនប្រុសខ្ញុំបើកចិត្តទាកទងនឹងនាងដែរណា៎! នេះសង្ឃឹមថានាងនឹងយល់!"។ លោក មីលល័រ និយាយបែបនេះធ្វើឲ្យ ខារ៉ា ស្តាប់ដោយអួលណែនមុននឹងនាងក៏ងក់ក្បាលដោយទឹកមុខមុតមាំ។

"នាងខ្ញុំយល់ហើយពីបំណងរបស់ចៅហ្វាយ! មិនថាចៅហ្វាយគិតបែបណាមកលើខ្ញុំនោះទេ! ខ្ញុំគ្មានថ្ងៃនឹងដើរចូលឆាឆៅឆាកជីវិតរបស់ចៅហ្វាយឡើយ! ខ្ញុំដឹងហើយថាខ្ញុំជាមនុស្សដែលមិនសាកសមនឹងគាត់តាំងពីដំបូង!! ខ្ញុំមិនហ៊ានចូលក្នុងជីវិតរបស់គាត់ឲ្យគាត់មានភាពល្អក់កករទេ! តួនាទីខ្ញុំជាអង្គរក្ស! ខ្ញុំមានសិទ្ធិត្រឹមតែការពារ! នេះជាសន្យារបស់ខ្ញុំ! បើខ្ញុំក្បត់សុំឲ្យលោកម្ចាស់ដាក់ទោសទៅចុះ!"។ ខារ៉ា ក៏អោនក្បាលដាក់គាត់ខណៈលោក មីលល័រ ក៏ញញឹមចុងមាត៊។

ត្រលប់មកបច្ចុប្បន្ន...

"ហឹស..ល្អ!! នេះខ្ញុំចូលចិត្តនាងបែបនឹង! សង្ឃឹមថាយល់ហើយពេលនេះកូនប្រុសខ្ញុំក៏រកឃើញអនាគតគេដែរ! យើងមានតែប៉ុន្នឹងចង់រំលឹកនាងបន្តិចកុំឲ្យភ្លេច!! អូ៎! មីណា ចឹងប៉ាទៅក្រមហ៊ុនសិនហើយ! កូនចង់សម្រាកទីនេះរឺក៏ទៅណាប្រើតៃកុងឡានចុះណា៎!'។ លោក មីលល័រ ក៏ទះស្មា ខារ៉ា តិចៗហើយដើរទៅបាត់ទើប ខារ៉ា ងើបមុខនាងឡើងហើយបម្រុងដើរចេញតែក៏បែរជាមានដៃតូចទាញស្មានាង។

<ផាច់>មុខតូចរបស់ ខារ៉ា ត្រីវដៃតូចរបស់នារីដែលអង្គុយសម្លក់គេនោះទះភ្លាមៗធ្វើឲ្យនាងងាកមុខទៅមកខាងហើយក៏យកដៃមកស្ទាបមុខមុននឹងជ្រួញចិញ្ចើម។

"យើងក្នាញ់មុខនាងឯងយូរណាស់មកហើយមីអង្គរក្សលក់ខ្កួន!!! នេះនាងឯងការងារមានត្រឹមតួនាទីការពារក៏ធ្វើដល់ស្រីលក់ខ្លួន!!! សីុបានសូម្បីចៅហ្វាយខ្លួនឯង!!! យើងសុំផ្តាំនាងឯងណា៎ថាយើងនេះនឹងក្លាយជាប្រពន្ធហើយនឹងក្លយជាចៅហ្វាយស្រីនាងឯងហើយ!!! រៀនចេះគោរពយើងហើយនឹងធ្វើខ្លួនឲ្យត្រូវតាមតួនាទីផង!!"។ មីណា ក៏ឈរស្រែកជេរដាក់ ខារ៉ា ដែលខាំមាត់បិទភ្នែកសម្រួលអារម្មណ៍មុននឹងនាងបើកភ្នែកខ្មៅនិលមកមើល មីណា នាំឲ្យនារីមាត់ច្រែតៗក៏ឈប់មាត់មុននឹងសម្លឹងនាងបែបភ័យវិញ។

"នា-នាងឯងសម្លឹងយើងធ្វើអី? ន-នាងឯងចូលមករកយើងធ្វើអី? នែ! កុំចូលមកណា៎! យ-យើងវៃ-អាយ៎!!!! ឈឺ!!! លែងយើង!"។ ដៃស្តើងដែលលើកឡើងបម្រុងទះ ខារ៉ា ក៏ត្រូវនាងចាប់ជាប់មុននឹងបោះជំហានទៅមុខហើយ មីណា ក៏ថយក្រោយរហូតជើងប៉ះនឹងជើងកៅអីក៏អង្គុយចុះយ៉ាងមិនព្រាងទុកលើវាមុននឹង ខារ៉ា អោនមកទ្រានដៃសងខាងលើកៅអីហើយសម្លឹងមើលនាងយ៉ាងជិតៗ។

"ដរាបណាដែលឈ្មោះអ្នកនាងមិនទាន់ត្រូវបានទាន់ចុះអេតាសីុវិលជាប្រពន្ធស្រប់ច្បាប់នោះ! អ្នកនាងក៏ជាអ្នកដទៃដែលមិនពាក់ព័ន្ធនឹងត្រកូល ហ្វឺដឺរ៉េស ស្មើនឹងមិនពាក់ព័ន្ធនឹងខ្ញុំហើយខ្ញុំក៏គ្មានរឿងអ្វីត្រូវរណបអ្នកនាងហើយឲ្យអ្នកនាងទះតាមចិត្តទេ! បើមិនចឹងកុំថាខ្ញុំមិនមានការគោរពណា៎!"។ មីណា ក៏ញ័រក្បាលហើយខាំមាត់មុននឹងលេបទឹកមាត់ហើយាសម្លឹងកាំភ្លើងខ្លីដែល ខារ៉ា លើកមកបង្ហាញចំពោះមុខនាងមុននឹងក៏សៀតចូលចង្កេះខោវិញហើយក៏បោះជំហានចេញទើប មីណា ខាំមាត់ហើយក្តាប់ដៃមុននឹងក្នុងចិត្តលួចដាក់បណ្តាសារគេដែរ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now