"យ៉ាងច្រើនពួកគេគ្រាន់តែចង់បានចំណែកលុយកាក់ពីជំនួញរបស់ ហ្វឺដឺរ៉េស នោះទេ ខារ៉ា ! នេះមិនយល់ថានាងគិតច្រើនពេកទេហេ៎? ក្រែងលឪកូនគេរកសីុហើយគ្រាន់តែចង់បានលុយចំណេញខ្លះៗក៏ប្រឹងដើរតាមអង្វរលោកប៉ាខ្ញុំបែបនេះទៅ!"។ យ៉ុនហ្គី ក៏សម្រួលការគិតមក ធម្មតាហើយ ខារ៉ា ក៏ក្រវីក្បាល។
"អាចទេដែលវាធម្មតានោះចៅហ្វាយ? មនុស្សដែលមកក្បែរត្រកូល ហ្វឺដឺរ៉េស ពីដើមមកគឺមកក្នុងន័យធម្មតាតែប៉ុន្នឹងមែនរឺចៅហ្វាយ?"។ នាងក្រមុំក៏ច្រិចចំណុចសំខាន់នោះហើយ យ៉ុនហ្គី ក៏ហាក់ស្ងៀមបន្តិចមុននឹងចងចិញ្ចើមហើយសួរនាំនាងបន្ត។
"ចឹងនាងគិតថាមានអ្វីនៅពីក្រោយនេះ? វាមានអ្វីដែលពាក់ព័ន្ធខ្លាំងថា្នក់ណាដែរនាងគិតថារឿងវាខ្លាំងក្លានោះ?!"។ យ៉ុនហ្គី ក៏មើលនាងហើយ ខារ៉ា ក៏សម្លេងកែវភ្នែកគេ។
"ខូបេន ផាតទ្រីអូ !!! រឿងនេះពាក់ព័ន្ធនឹងគេនោះអី!"។ ខារ៉ា ក៏លើកយកឈ្មោះមនុស្សម្នាក់ដែលជាជនដែលបង្កបញ្ហាហើយជាសត្រូវដ៏សាហាវបំផុតរបស់ត្រគូល ហ្វឺដឺរ៉េស តែគេក៏បានបាត់បង់ជីវិតកាលពី 6 ឆ្នាំមុនបាត់ទៅហើយព្រមជាមួយនឹងជំនួញគ្រប់យ៉ាងរលាយយ៉ាងរហ័សត្រឹមពេកមិនយូរ។
"ម៉េចក៏នាងប្រាកដ? គេស្លាប់ហើយមានអីពាក់ព័ន្ធនឹង រ៉ូម៉ាណូវ៉ា នោះ? គេស្លាប់យូរឆ្នាំហើយមានអីដែលអាចពាកព័ន្ធទៀតទៅ?"។ យ៉ុនហ្គី ក៏សួរនាំដោយចងចិញ្ចើមហើយ ខារ៉ា ក៏ក្រោកអង្គុយមុននឹងទាញអាវសាមីរបស់ យ៉ុនហ្គី មកស៊កពាក់បាំងរាងកាយអាក្រាតរបស់នាង។
"មនុស្សដែលសាហាវបែបនេះគេអាចព្រមស្លាប់ត្រឹមរឿងធម្មតាចឹងទេ? នេះវាហាក់ស្ងប់ស្ងៀមពេកដែលមិនសមនឹងជនដូចគេនោះឡើយ! ខូបេន ជាមនុស្សបង្កើតព្យុះភ្លៀងគេមិនមែនមកសាហាវហើយក៏ទៅងាយៗទេ! បើទៅក៏នឹងទុកព្យុះកំណាចមួយដែរ!"។ ខារ៉ា ក៏និយាយដោយការសង្ស័យលើករណីនេះហើយ យ៉ុនហ្គី ងើបខ្លួនមកអង្គុយដែលហើយសម្លឹងមើលនាង។
"ចឹង ខារ៉ា យល់ថាគេមិនទាន់ស្លាប់មែនទេ?"។ យ៉ុនហ្គី ក៏សួរហើយ ខារ៉ា ក៏ងក់ក្បាល។
"ចា៎! បែបនេះទើបខ្ញុំចង់ស្វែងរករឿងរ៉ាវរបស់ត្រកូល រ៉ូម៉ាណូវ៉ា ! រ៉ូម៉ាណូវ៉ា ជាខ្សែរយៈតែមួយគត់ដែលយើងអាចសើុបរក ខូបេន បាន!"។ ខារ៉ា ក៏និយាយហើយ យ៉ុនហ្គី ក៏មើលនាងដោយកែវភ្នែកមុត។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ????????????
Start from the beginning