抖阴社区

????? ?? : ?????????????!

Start from the beginning
                                    

"អ៎! មានអ្វីមែនទេលោក បូរីស ?"។ លោកមីលល័រ ក៏ផ្តោតមកលើគេវិញហេីយគេក៏ក្តោបដៃចូលគ្នាមុននឹងសម្លឹងមើលឪពុករបស់នាយកម្លោះយ៉ាងស្រស់បស់។

"គឺទាក់ទងនឹងការបណ្តាក់ទុនរបស់យើងនោះអីលោក មីលល័រ ! ថ្ងៃនេះខ្ញុំក៏បានយកសែកជាង 100 លានដុល្លារមកដាក់ទុកជាមួយភាគហ៊ុនទាំងអស់នៃកាសីុណូរបស់ត្រកូល រ៉ូម៉ាណូវ៉ាដែលមានមកឲ្យលោក មីលល័រ អស់ហើយ! តើលោកយល់យ៉ាងម៉េចដែរចំពោះរឿងនេះ?"។ លោក បូរីស ក៏និយាយស្របនឹង មីណា ក៏ទាញសែកនឹងឯកសារមកដាក់លើតុហើយ លោកមីលល័រ​ក៏ស្រឡាំងកាំង។

"អូ! នេះលឿនដល់ថ្នាក់នឹងរឺលោក បូរីស ? នេះខ្ញុំគិតថាមិនចាំបាច់ចំណាយដល់ម្លឹងទេណា៎លោក បូរីស ! ទាំងអស់នេះទុកវិញចុះ! ខ្ញុំមិនត្រូវការអីពីខាងលោកទេ!"។ លោក មីលល័រ​ក៏តបហើយលោក បូរីស ក៏លេីកចិិញ្ចេីម។

"ហេតុអីទៅ? ក្រែងលោក មីលល័រ បានព្រមឲ្យពួកខ្ញុំចូលហ៊ុនជាមួយហើយមែនទេ? នេះហើយជាសែកសម្រាប់រកសីុ! រឺក៏វាតិចពេក?"។ លោក មីលល័រ ក៏សួរនាំហើយលោក មីលល័រ ក៏ញញឹម។

"ទេ!!! គឺមកពីយើងជិតក្លាយជាគ្រួសារតែមួយហើយ! ខ្ញុំមិនត្រូវការលុយទេព្រោះគ្រួសារខ្ញុំមានស្តុកស្តម្ភណាស់ហើយ! អ្វីដែលខ្ញុំត្រូវការគឺភាពស្មោះត្រង់នឹងរួមដៃគ្នាទៅរកភាពជោគជ័យហើយអបអរជាមួយគ្រប់ពេលវេលាប៉ុន្នឹងទេ! ការបណ្តាក់ទុនរបស់យើងគឺទៅលើជំនួញនៅឯ អីុតាលី នឹង​អង់គ្លេសដែលយ៉ុនហ្គី កាន់កាប់ហើយនិងឲ្យគេយកវាមកសីុញ៉េធ្វើការផ្ទេរសិទ្ធិ​ជាថ្មីលើជំនួញនេះដោយដាក់ឈ្មោះកូន​មីណា ចូល! ចឹងពួកយើងក៏ត្រូវរួមចំណែកគ្នាក្នុងការរកសីុស្រាប់ហើយមែនទេ! ទីនេះលោកអាចចែកឲ្យបុគ្គលិកទៅធ្វេីការហើយរកជំនួយការមកតាមការគ្រប់គ្រងការងារហើយបញ្ជាក់មកខ្ញុំនឹងអាចធ្វេីឲ្យវារឺល្អច្រេីនប៉ុន្មាននោះ! នេះហើយជាការបណ្តាក់ទុករវាងយើង!"។ លោក មីលល័រ ក៏និយាយហើយលោក បូរីស ក៏ញញឹមបែរពេញចិត្តហេីយ មីណា ញញឹម។

"ចឹងខ្ញុំសុំទាក់ទងទៅគេសិន!"។ លោក មីលល័រ ក៏ចុចទូរស័ព្ទហើយខណ:ដែលលោក បូរីសហើយនឹង មីណា ងាកមកមេីលមុខគ្នាមុននឹងញញឹមស្រស់តែក្នុងចិត្តដូចជាត្រូវឆ្នោតធំអស់លេខទៅហើយ។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now