抖阴社区

????? ?? : ?????????????????????????!

Start from the beginning
                                    

"អូ៎ ក្មួយសង្ហា! នេះជួយទិញអ៊ំមួយគូទៅណា៎!"។ អ៊ំស្រីចំណាស់កាលបើឃើញកម្លោះសង្ហាមកដល់ក៏រាក់ទាក់ហើយ យ៉ុនហ្គី ក៏សម្លឹងមើលនាងក្រមុំដែលដើរសម្លឹង​ សាគូរ៉ា យ៉ាងភ្លេចឋខ្លួនដោយស្នាមញញឹមមុននឹងនាយស្រវាយកក្រដាសនោះពីរសន្លឹងមកកាន់។

"នៅជាអ្វីទៅអ៊ំ? ហើយវាមានន័យអីខ្លះ?"។ នាយសង្ហាក៏សួរនាំទើបអ៊ំស្រីនោះតប។

"ជាក្រដាសចងស្នេហ៍សម្រាប់គូស្នេហ៍ដែលប្រាថ្នាថានឹងនៅជាមួយគ្នាមួយជីវិតហេីយគេសរសេរពីប្រាថ្នារវាងគ្នានោះដាក់លើវាហើយនាំគ្នាព្យួរវាលើដើម​ សាគូរ៉ា​ ជាមូយគ្នានោះអីក្មួយ! គូស្នេហ៌ច្រេីនណាស់ដែលបានសម្រេចដូចបំណងណា៎! អ៊ំមិននិយាយលេងទេ!"។ អ៊ំស្រីក៏ខំសរសើរពីឥវ៉ាន់របស់គាត់ហើយ យ៉ុនហ្គី កាន់វាមើលមកយ៉ាងអស់សំណេីចបែបដែលខ្លួនគេបែរជាមកជឿរឿងអស់នេះបានទាំងគេជាមនុស្សមិនដែលខ្វល់អ្វីសោះតែគេដឹងថាគេប្រែប្រួលខ្លាំងណាស់ពេលដែលគេមានចិត្តមួយដែលប្រាដកខ្លាំងជាមួយនារីម្នាក់នោះឯង។

"ល្អតើ! ចឹងខ្ញុំយកមួយគូចុះ! នេះប្រាក់មិនបាច់អាប់ទេ!"។ យ៉ុនហ្គី ក៏ហុចលុយជាមួយចំនួន 5000 យ៉េន ស្មើនឹង 50 ដុល្លា ទៅឲ្យគាត់ទាំងដែលក្រដាសនោះមានតម្លៃត្រឹមតែ 100 យ៉េន ដែលមានតម្លៃមិនដល់ 1 ដុល្លា ផងនោះធ្វើឲ្យអ៊ំស្រីនេះស្រឡាំងកាំងតែម្តង។

" ខារ៉ា !!"។ ដៃក្រាស់ក៏លូកស្រវាមកកាន់ដៃនារីដែលដែលស្លុងខ្លួននឹងទេសភាពនេះធ្វើឲ្យនាងងាកមករកគេហើយក៏លើកចិញ្ចើមញញឹម។

"មានអីរឺចៅហ្វាយ?"។ ខារ៉ា ក៏សួរនាំហើយ យ៉ុនហ្គី ក៏ហុចក្រដាសមួយសន្លឹងមកឲ្យនាង។

"ជាអ្វីទៅចៅហ្វាយ?"។ នាងក្រមុំក៏សូរទៀតហើយ យ៉ុនហ្គី ក៏ញញឹមដាក់នាង។

"ក្រដាសចងស្នេហ៍! សរសេរប្រាថ្នារបស់ពួកយើងចូលហើយចងព្យួរលើដើមឈើរទៅ!!"។ នាយកម្លោះក៏សំដៅទៅអង្គុយលើបង់ហើយក៏សរសេរខណៈ ខារ៉ា សម្លឹងមើលគេហើយញញឹម។

"នេះចៅហ្វាយចេះជឿលើរឿងនេះពីពេលណា?"។ នាងក្រមុំក៏និយាយបែបហួសចិត្តតិចតូចហើយ យ៉ុនហ្គី ក៏ងាកមកមើលនាងដោយស្នាមញញឹស្រស់។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now