抖阴社区

????? ?? : ????????????????????????

Start from the beginning
                                    

"មកពីមានមនុស្សគេចង់កូរនោះអី!!! ឯងស្គាល់ ឡេវេន ប័រណឺនដូ ទេ?"។ ហូស៊ុក ក៏លើកហេតុផលមកហើយ ជីមីន ក៏ងក់ក្បាល ។

"ស្គាល់!! ជាតារាសម្តែងលំដាប់កំពូល! ស្អាត មាន ហើយល្បីទៀតផង!"។ ជីមីន ក៏រៀបរាប់ហើយ ហូស៊ុក ក៏សម្លឹងមើលគេដោយកែវភ្នែកស្មើ។

"នាងជាតារាដែលម្ចាស់ភាគហ៊ុនជ្រើសនឹងទទូចសុំមកថតខ្សែភាពយន្តឲ្យផលិតកម្មបង! មកដល់ភ្លាមមិនទាន់បានអានរឿងឲ្យចប់ក៏បដិសេធសុំឲ្យកែសាច់រឿង! ហើយ ប៊ែលឡា ក៏មិនចេញតវ៉ានឹងចេញមុខព្រមតាមគេទាំងគេនោះមានបំណងធ្វើសង្រ្គាមនិងបងច្បាស់ណាស់! ស្អាតតែរូប!!!"។ ហូស៊ុក នឹកដល់នារីជាតារាភាយន្តនោះចិត្តក្តៅឆែវហើយ ជីមីន ក៏យល់រឿង។

"អ៎!! ខឹងចឹងសោះបានជាបងមានទឹកមុខបែបនេះ!!! អឺម! នេះនិយាយចឹងខ្ញុំចង់មកប្រាប់បងពីរឿងបង យ៉ុន នឹងអ្នកនាង ខារ៉ា ! មានមនុស្សមកលួចប្រហារអ្នកនាង ខារ៉ា នៅឯ ខុនដូ របសខ្ញុំ!"។"។ ជីមីន ក៏និយាយជាមួយ ហូស៊ុក ពីរឿងសំខាន់ហើយ ហូស៊ុក ក៏លើកចិញ្ចើមហាក់ភ្ញាក់ផ្អើល។

"មែនហេ៎? នេះជាមនុស្សរបស់ពួកវាមែនទេ?"។ ហូស៊ុក ក៏និយាយជាមួយ ជីមីន ក្នុងន័យជាមនុស្សយល់សាច់រឿងជាមួយគ្នានោះឯង។

"ទេ!! តាមខ្ញុំស៊ើបបានពួកនោះជាមនុស្សដែលពាក់ព័ន្ធនឹងការរត់ពន្ធរឿងគ្រឿងញៀនទេ! មិនបានពាក់ព័ន្ធនឹង ខូបេន ឡើយ!!! នេះរញ៉េរញ៉ៃខ្លាំងណាស់! ហេតុអីក៏មានរឿងពាក់ព័ន្ធដល់អ្នករត់ពន្ធគ្រឿងញៀនចឹង? ពេលដែលខ្ញុំបានឲ្យគេតាមចាប់ពួកវាមកសួរនោះពួកវានិយាយថាចៅហ្វាយពួកវាជាមនុស្សដែលមានឥទិ្ធពលនៅទីនេះ! ហើយពួកគេមិនដឹងទេថាចៅហ្វាយគេបញ្ជាពួកគេមកសម្លាប់នាងដើម្បីអ្វីព្រោះពួកវាធ្វើតាមបញ្ជានោះទេ!!!"។ ជីមីន ក៏វែកញែកជាមួយ ហូស៊ុក ទើបគេងក់ក្បាល។

"មានឥទិ្ធពលនៅសហរដ្ធអាមេរិច? អ្នកដែលមានអំណាចនៅទីនេះបើមិនមែនជាមហាសេដ្ធីដែលកាន់នយោបាយល្បីនោះទេគឺមានតែគ្រួសាររកស៊ីផ្នែកអចលនទ្រព្យត្រកូល រ៉ាវ៉ាណា នោះទេ! នេះពាក់ព័ន្ធដល់មនុស្សម្នាក់ដែលឈ្មោះថា ចារ៉េន ទៀតផង!!"។ ហូស៊ុក ក៏បើកភ្នែកធំៗហើយមើល ជីមីន មុននឹងពួកគេក៏ហាក់នឹកដល់រឿងមួយចំនុចដែលមានអាថ៍កំបាំងើយស្រពិចស្រពុល។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now