ទីក្រុង ម្គូស្គូ , ប្រទេស រុស្ស៊ី ....
"លោកប៉ា!! អញ្ជើញពិសារថ្នាំទៅណា៎! ទាន់ក្តៅល្អសម្រាប់សុខភាព!"។ មកមើលអ្នកនៅឯវីឡាស្កឹមស្កៃពេលនេះក៏ឃើញមានរាងស្តើងដែលកំពុងអង្គុយបញ្ចុកថ្នាំដល់បុរសចំណាស់ម្នាក់លើគ្រែនោះដែលធ្លាក់ខ្លួនឈឺមក 2 ថ្ងៃទៅហើយ។
"អឺម!! ល្វីងណាស់!! នេះប៉ាមិនផឹកទៀតទេ! ល្វីងណាស់!"។ លោក មីលល័រ ជាអ្នកជម្ងឺក៏តបហើយគាត់ក៏រុញចានថ្នាំឲ្យក្មេងស្រីដែលជាអនាគតកូនប្រសារស្រីគាត់ហើយនាងក៏ទុកវាមុននឹងងាកមកទាញភួយហើយដណ្តប់ជូនគាត់។
"ចឹងបានសម្រាកចុះ! នេះសុខភាពប៉ាមិនល្អចឹងលោកប៉ាគួរតែរកវិធីផ្សេងណាឲ្យគេទាក់ទងបង យ៉ុន មកវិញជាបន្ទាន់ទៅប៉ា! ការងារក្រុមហ៊ុនក៏គ្មានអ្នកមកមើលទៀត!"។ មីណា ក៏និយាយយកយកចិត្តទុកដាក់ហើយលោក មីលល័រ ក៏ងក់ក្បាល។
"អឺម! កូន មីណា និយាយត្រូវ! មិនអីទេ! ពេលប៉ាសម្រាកបានគ្រប់គ្រាន់ហើយប៉ានឹងចាត់ឲ្យមនុស្សម្នាក់ដែលទុកចិត្តបានឲ្យរកគេមកវិញជាមិនខាន!!!"។ លោក មីលល័រ តបហើយក៏បិទភ្នែកគេងមុននឹងនាងក្រមុំក៏បោះជំហានចេញហើយក៏ងាកមកមើលបុរសចំណាសម្នាក់ទៀតដែលនៅខាងក្រៅ។
"ថ្ងៃនេះឯងដាក់ថ្នាំឲ្យគេច្រើនជារាល់ដងហេ៎បានជាឆាប់បាក់កម្លាំងម្លេះ?"។ បូរីស ជាឪពុកក៏សួរហើយ មីណា ក៏ងក់ក្បាល។
"ល្អ!!! បន្ទាប់ពីនេះឯងដឹងហើយថាយើងពុំគួរបន្លាយពេលយូរមិនបានទេ មីណា ! ពេលដែលអា យ៉ុន មកវិញ! ជាពេលវេលាយើងហើយ! មិនត្រូវធ្វើឲ្យអ្នកដែលជួយខកចិត្តទេ!"។ លោក បូរីស ក៏និយាយហើយ មីណា ក៏ងើបមុខញញឹមដាក់ប៉ាគេ។
"ទឹកចិត្តចុះប៉ា! លើកនេះខ្ញុំនឹងលេងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំហើយ!"។ មីណា ក៏តបដោយទឹកមុខមាំដែលពេញដោយអំណួត។
ទីក្រុង ញូវយ៉ក , សហរដ្ឋអាមេរិក ...
ខុនដូត្រកូល ខាវេនណូ ...
ងាកមកមើលអ្នកនៅខាងនេះវិញក៏សង្កេតឃើញថារាងកាយក្រាសដែលគេងកំដរនាងក្រមុំដែលព្យួរសារ៉ូមក៏លង់លក់ទើបនាងក្រមុំដែលបើកភ្នែកសម្លឹងមើលគេក៏លួចរកិលខ្លួនចេញថ្នមៗនឹងស្រាលបំផុតមុននឹងបោះដៃទៅទាញកាសដែលភ្ជាប់នឹង ថេបប្លែត របស់នាងហើយក៏បើកស្តាប់គ្រប់យ៉ាងពីក្នុងនោះ។
កែវភ្នែកមុតថ្លាផ្ទៀងស្តាប់គ្រប់យ៉ាងពីអាតិ៍សម្លេងដែលនាងបានលួចបង្កប់តាមរយៈជាមួយឧបករណ៍តូចមួយដែលបានបិទលើទូរស៍ព្ទរបស់ ជីមីន កាលពីនាងមកជួបគេនៅទីនោះក៏ឆ្លៀតពេលគេមិនចាប់អារម្មណ័ក៏ស្រវាបិទវាលើទូរស័ព្ទ ជីមីន ហើយវាមានសភាពដូច ស្ទីកគ័រ ទើបនាយកម្លោះមិនចាប់អារម្មណ៍ជាមួយឧបករណ៍បំពងស្រូបសម្លេងមួយទៀតនៅឯការិយាល័យ ហូស៊ុក ដែលនាងលួចបង្កប់បានធ្វើឲ្យនាងស្តាប់ដឹងគ្រប់យ៉ាងពីអ្វីដែរនាងចង់ដឹង។
ដៃស្រឡូនក៏ដកសារ៉ូមចេញមុននឹងស្រវាទាញទូរស័ព្ទមកចុចហើយផ្ញើសារទៅកាន់មនុស្សម្នាក់ដែលនាងគិតថានឹងប្រើប្រាស់គេជាកម្លាំងជំនួយសម្រាប់បេសកម្មលើកនេះរបស់នាងហើយវាអាចជាបេសកម្មដ៏ធំមួយ។
"បើខ្ញុំរក្សាសន្យាជាមួយចៅហ្វាយមិនបានចៅហ្វាយកុំខឹងខ្ញុំអីណា៎!"។ បន្ទាប់ពីនាងធ្វើកិច្ចការនាងចប់ក៏ងាកមកអង្អែលសក់ទន់រលោងរបស់កម្លោះសង្ហាដែលគេងកំដរនាងយ៉ាងលង់លក់នោះដោយថ្នមៗហើយទឹកភ្នែកហូរស្រក់មកដោយភាពសោកសៅព្រោះតែអារម្មណ៍ប្រាប់ថាជិតឆ្ងាយរបស់នាងនឹងខិតជិតមកដល់ហើយថែមទាំងការឃ្លាតលើកនេះមិនដឹងថានាងអាចរកផ្លូវវិលមករកគេវិញបានរឺក៏អត់នោះទេ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ????????????????????????
Start from the beginning