<ផាំង>"អឹស...អ្ហាស៎!!"។ ខណៈ ខូបេន រត់គេចក៏ត្រូវ យ៉ុនហ្គី បាញ់មួយគ្រាប់ត្រូវជើងហើយគេក៏ដួលមុននឹងងាកក្រោយសម្លឹងមើល យ៉ុនហ្គី ទាំងគេក៏ប្រុងកាំភ្លើងដូចគ្នាតែយឺតជាងកម្លោះសង្ហាដែលស្ទុះមកយកកាំភ្លើងដែលភ្ជង់ថ្ងាសគេជាមួយដៃដែលដាក់លើកន្លែងកៃកាំភ្លើងទៅហើយ។
"បើឯងកម្រើកនោះគឺយើងគ្រាន់តែប្រាប់ថាឯងឡគឺគ្មានថ្ងៃបានឃើញពិភពលោកនេះដែរអា ខូបេន !!!"។ យ៉ុនហ្គី មិនញញើតនឹងគេហើយ ខូបេន ក៏សម្លក់គេ។
"យ៉ាងម៉េច? ឯងចង់សងសឹកមែនហេ៎? រឺក៏ឯងគិតថាយើងនឹងឲ្យឯងបានដកដង្ហើមស្រួលដូចក្រោយពីយើងស្លាប់! សុំប្រាប់ថាយើងនឹងយកឯងទៅជាមួយ!!"។ កាំភ្លើង ខូបេន ក៏ភ្ជង់មកត្រង់ដើមទ្រូងខាងឆ្វេងរបស់ យ៉ុនហ្គី ដូចគ្នាហើយសុទ្ធតែរកចំនុចសំខាន់នៃរាងកាយរៀងខ្លួន។
"ហឹស...យើងប្រាប់ឯងណា៎! បើទោះបីជាយើងស្លាប់ក៏ដោយក៏យកើងត្រូវតែអូសក្បាលអាជនថោកទាប ព្រៃផ្សៃ គ្មានមេត្តាដែលគ្មានបេះដូងដូចជាឯងឲ្យទៅអោនក្បាលសុំទោសប្អូនប្រុស យើងនឹងម្តាយរបស់ ខារ៉ា ដែលរងភាពអយុតិ្តធម៍ឲ្យបានដែរ! ហើយយើងនឹងដាក់បណ្តាសាឯងឲ្យស្លាប់ទៅដោយមិនអស់ចិត្ត! ឯងមានដឹងទេថាក្នួយប្រុសរបស់ឯងក៏មានគ្រោះថ្នាក់ដូចគ្នា! ឯងស្មានតែមនុស្សដែលជួយឯងតែជាខ្លាហើយលាក់សាវតាបានជិតណាស់មែនទេ អា ខូបេន ?"។ យ៉ុនហ្គី ក៏រៀបរាប់ហើយ ខូបេន ក៏សម្លឹងគេ។
"ចុះឯងមានភស្តុតាងអីបកអាក្រាតគេទៅ? ឯងគ្មានទេ!!! ហឹស!"។<ឌឹប>ខូបេន ឆ្លៀតពេលក៏លើកជើងមកធាក់ យ៉ុនហ្គី ឲ្យគេខ្ទាតចេញទើបនាយត្រូវដួលទៅក្រោយខណៈ ខូបេន ក៏ប្រឹងទប់ជំហរឡើងទាំងមានរបួសហើយចង់ចាកចេញ។
<ផាំង/ជ្រឿង>"អឹស...អេស...!"។ រាងកាយក្រាស់ដែលលើកកាំភ្លើងបាញ់ជើងបុរសចំណាស់ដែលប្រឹងរត់នោះក៏មិនបានសម្រេចធ្វើឲ្យគេដួលតែ យ៉ុនហ្គី បែរជាត្រូវដួលដូចគ្នាខណៈស្មាខាងស្តាំរបស់គេត្រូវបានម្ជុលចាក់មួយទំហឹងតែម្តង។
<បឹបៗ>"ហឹស...ឯងចងបានជីវិតយើងមែនទេ យ៉ុនហ្គី ហ្វឺដឺរ៉េស ?"។ បុរសម្នាក់ដែលមានវ័យក្មេងជាងគេបន្តិចក៏ជាអ្នកចាក់នយមិញនេះក៏ឌឺដង យ៉ុនហ្គី ទើប ខូបេន ងាកមកញញឹមដាក់គេទាំងរបួសពេញខ្លួន។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ???????????? ????
Start from the beginning