" ខារ៉ា !!"។ បន្ទាប់សម្រួលអារម្មណ៍ហើយនោះលោក មីលល័រ ហៅនាងក្រមុំដែលសម្ងំយំនោះមកហើយនាងក្រមុំក៏សម្លឹងមើលគាត់វិញ។
"ពីពេលនេះតទៅយើងនឹងសម្រេចចិត្តបិទ កាស៊ីណូ ទាំងអស់!!! យើងឈប់បើកជំនួញនេះទៀតហើយ! វាបំផ្លាញគ្រប់យ៉ាងច្រើនណាស់! ហើយរឿងម្យ៉ាងដែលប្រុស យ៉ុន គេចង់ធ្វើនោះគឺគឹបានសរសេរសំបុត្រប្រាប់យើងថាសម្បត្តិទាំងប៉ុន្មានដែលជារបស់គេគឺផ្ទេរជូននាងជាកម្មសិទ្ធិទាំងស្រុង!!! គេបានប្រាប់ទៀតថាតទៅនេះនាងនឹងក្លាយជាផ្នែកមួយនៃគ្រួសារនេះ! នាងមានសិទ្ធិគ្រប់យ៉ាងនៅលើត្រកូល ហ្វឺដឺរ៉េស ! ហើយគេក៏ប្រាប់ថានាងមានសិទ្ធិរកសុភមង្គលថ្មីមួយជូនខ្លួនឯងបានហើយគេក៏ជូនពរនាងឲ្យរកបានមនុស្សល្អដែលស្រលាញ់នាងដូចគេដែរគេព្រមនាងមានភាពរីករាយនឹងឲ្យនាងបើកចិត្តរកសុភមង្គលថ្មីណា៎! ចឹងយើងសុំប្រគល់គ្រប់យ៉ាងឲ្យទៅនាងហើយ ខារ៉ា !"។ លោក មីលល័រ ក៏ចាប់ដៃនាងមកកាន់ហើយ ខារ៉ា សម្លឹងមើលគាត់ដោយបើកភ្នែកធំៗមុននឹងនាងពេបមាត់ហើយក្រវីក្បាល។
"អត់ទេលោកម្ចាស់!!! ខ្ញុំមិនអាច...មិនអាចទទួលទេ!!! រឿងអស់នេះមកពីខ្ញុំ!!! បើចៅហ្វាយមិនការពារខ្ញុំ! ហ៊ឹក...បើចៅហ្វាយមិនខ្លាចថាខ្ញុំត្រូវរងគ្រោះ! ហ៊ឹក...នេះចៅហ្វាយមិនអាចធ្វើរឿងច្រើនយ៉ាងទេ! ហ៊ឹក...កំហុសមកពីខ្ញុំ...ហ៊ឹក...តួនាទីនេះខ្ញុំធ្វើមិនល្អ...ហ៊ឹក..ខ្ញុំធ្វើឲ្យចៅហ្វាយបារម្ភមិនឈប់!!! ចៅហ្វាយព្យាយាមធ្វើគ្រប់យ៉ាងដើម្បីខ្ញុំ...ហ៊ឹក...ហេតុផលតែម្យ៉ាងព្រោះតែគាត់ការពារខ្ញុំ!! ហ៊ឹក...នេះខ្ញុំមិនដឹងសោះថាហេតុអីក៏គាត់គិតពីខ្ញុំគ្រប់យ៉ាងបែបនេះ? ហ៊ឹក..លោកម្ចាស់គួរតែដាក់ទោសខ្ញុំចុះឲ្យសមចិត្តមក! ហ៊ឹក...ខ្ញុំមិនអាច...ហ៊ឹក...ខ្ញុំមិនអាចរកសុភមង្គលបានទេបើសុភមង្គលខ្ញុំជាគាត់...ហ៊ឹក...ខ្ញុំស្រលាញចៅហ្វាយណាស់..ហ៊ឹក...បេះដូងខ្ញុំមានតែចៅហ្វាយម្នាក់គត់...តើគាត់នឹងហាមាត់ដេញខ្ញុំឲ្យទៅអ្នកដទៃបានយ៉ាងម៉េច...ហ៊ឹក..សុំអង្វរលោកម្ចាស!...សុំអង្វរកលោកម្ចាស់ឲ្យខ្ញុំបាននៅក្បែរមើលថែគាត់ពេញមួយជីវិតរបស់ខ្ញុំផងទៅបានទេ? ..ហ៊ឹក..អ្ហឹស...ខ្ញុំ...ហ៊ឹក...មិនអាចចាកចេញពីគាត់បានទេ! ហ៊ឹក...មួយជិវិតរបស់ខ្ញុំគឺសម្រាប់គាត់! មួយជៅវោតរបស់ខ្ញុំនេះគឺរស់នៅដើម្បីតែគាត់..ហ៊ឹក...កុំឲ្យខ្ញុំចាកចេញពីគាត់អីខ្ញុំសុំអង្វរលោកម្ចាស់!!"។ ខារ៉ា ក៏ក្រាបសំពះដល់បាតជើងរបស់លោក មីលល័រ ធ្វើ ឲ្យគ្រប់គ្នាស្រឡាំងកាំងហើយ អេឡិច ក៏គ្រានាងតែនាងក៏រើចេញ។
"ប៊ស ...ប៊ស កុំធ្វើចឹងអី! ប៊ស ក្រោកមក!!"។ អេឡិច ខំឃាត់អ្នកដែលក្រាបក្បាលដល់ការ៉ូខណះ ខាសៀ គេក៏ឃាត់នាងដូចគ្នាមុនយកដៃទ្រលើការ៉ូការពារថ្ងាសនាងដែលរៀបនឆងបែកចេញឈាមមកនោះឯង។
"ខារ៉ា...ខារ៉ា បានហើយ! ខ្ញុំមិនន័យថាឲ្យនាងកាត់ផ្តាច់ទំនាកើទំនងពីគេទេ! តែវាជាជម្រើសរបស់នាងណា៎! គ្រប់យ៉ាងដែលជារបស់គេគឺគេផ្ទេសិទ្ធិឲ្យមកនាង! គេគ្រាន់តែសង្ឃឹមថាពេលគេនៅមិនគឺនាងអាចរស់នៅឲ្យបានល្អ! គេមិនចង់ឲ្យនាងនៅក្បែរគេទាំងគេគ្មានសម្ថតភាពអីមកការពារនាងចឹងទេ! តែបើនាងជ្រើសរើសមិនចោលកូនប្រុសរបស់ខ្ញុំនោះ! ហ៊ឹក...ខ្ញុំក៏អរគុណនាងខ្លាំងណាស់ ខារ៉ា ! ហ៊ឹក..ប៉ា...ហ៊ឆក..ប៉ាអរគុណកូនដែលស្រលាញ់ប្រុស យ៉ុន របស់ប៉ាហើយសុខចិត្តរង់ចាំគេណា៎! ប៉ាផ្ញើប្រុស យ៉ុន ឲ្យកូនមើលថែហើយ ខារ៉ា !!!"។ សម្តីរបស់លោក មីលល័រ ធ្វើឲ្យ ខារ៉ា ក៏រំជួលចិត្តមុននឹងនាងពេបមាត់ហើយក៏អោនក្បាលចុះមុននឹងលោក មីលល័រ ក៏អង្អែលក្បាលនាងដោយការទទួលស្គាល់នាងក្នុងនាមជាកូនប្រសារបស់គាតឮហើយគ្រប់គ្នានៅទីនេះក៏ញញឹមតែលាយលំនឹងភាពសោកសៅដដែលខណៈគេសម្លឹងមើលរាងកាយរបស់កម្លោះសង្ហាដែលគេងស្តូកស្តឹងលើគ្រែដែលមិនអាចទទួលដឹងលឺពីរឿងល្អៗដែលកំពុងតែកើតឡើងនេះឯង។
1 ខែក្រោយមក ....
"អ្នកនាងចា៎ស!! អ្នកនាងមុខស្លេកខ្លាំងណាស់! នេះទុកឲ្យខ្ញុំជាអ្នកដាំស៊ុបជូនវិញបានទេ?"។ កន្លងមករយៈមួយខែនេះនាងក្រមុំក៏មករស់នៅក្នុងវីឡារបស់នាយកម្លោះហើយនាងក៏បំពេញតួនាទីជាអ្នកមើលថែនាយសង្ហាដែលក្លាយជាមនុស្សរុក្ខជាតិរង់ចាំសាកថ្នាំព្យាបាលរាល់ខែដែលពិសោធន៍ដោយម៉ត់ចត់។
"គឺ...គឺខ្ញុំមិនអីទេ...ខ្ញុំ-អា-អ៊ួក!"។ កំពុងតែកូរស៊ុបសុខៗនាងក្រមុំក៏ស្រាប់តែក្អួតចង្អោរមុននឹងនាងរត់ទីបន្ទប់ទឹកហើយក៏ក្អួតយកៗតែម្តងទើបអ្នកបម្រើរតឮតាមនាងមកជួយគកឮខ្នង។
"អ្នកនាង!!! អ្នកនាងក្អួតបែបនេះមក 1 សប្តាហ៍ ហើយណា៎!!! នេះអ្នកនាងទៅាមន្ទីរពេទ្យរាល់ថ្ងៃក៏គួរឲ្យពេទ្យពិនិត្យម្តងទៅ!!"។ អ្នកបម្រើក៏ហុចកន្សែងឲ្យនាងហើយ ខារ៉ា ក៏សម្លឹងមើលគេមុននឹងនាងក៏ងក់ក្បាល។
"បើកូនជាអំណោយដែលល្អមែននោះម៉ាក់សង្ឃឹមថាកូនបួងសួរឲ្យលោកប៉ាឆាប់ជាផងបានទេកូនសម្លាញ់!"។ គ្រប់យ៉ាងមិនមែន ខារ៉ា មិនដឹងថាខ្លួននាងកើតអីនោះទេព្រោះនាងបានដឹងថាខ្លួនននាងកំពុងតែមានជីវិតថ្មីមួយនៅក្នុងផ្ទៃពោះនេះហើយនៅពេលនេះហើយវាជាកាដូចុងក្រោយដែលនាងដឹងខ្លួនច្បាសើថា យ៉ុនហ្គី បានរៀបចំប្រគល់គេមកឲ្យនាងមុននឹងពលីខ្លួនទៅការពារនាងនោះឯង។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ???????????????????
Start from the beginning