"ពេលវេលាស្គាល់ ប៊ស ជារឿងល្អបំផុតក្នយងជីវិតរបសខ្គុំ! ប៊ស ហើយនឹងចៅហ្វាយជាមនុស្សដែលមានន័យក្នុងជីវិតខ្ញុំ! ប៊ស ជាមនុស្សដែលបង្រៀនខ្ញុំឲ្យស្គាល់ពីសង្គមខាងក្រៅបានច្រើនហើយផ្តល់ការណែនាំនឹងរៀបចំហ្វឹកហាត់ខ្ញុំជាមួយភាពល្អឥខកចោះ! រីឯចៅហ្វាយជាមនុស្សដែលបង្រៀនខ្ញុំឲ្យបានស្គាល់ពីធាតុពិតនៃឆាកជិវិតថាវាមានរសជាតិបែបណាហើយជាអ្នកត្រួតត្រានាំផ្លូវឲ្យខ្ញុំមានពន្លឺបានច្រើនជាងមុន! អ្នកទាំងពីរពិតជាមនុស្សដែលមានគុណណាល់ជីវិតរបស់ខ្ញុំ!"។ អេឡិច ក៏តបហើយ ខារ៉ា ក៏ញញឹមមុននឹងនាងដាក់ចានស៊ុវចុះហើយឈោងមកប៉ះដៃស្មាគេថ្នមៗ។
"ខ្ញុំនឹងចៅហ្វាយក៏រីករាយនឹងមាន អេឡិច ជាជំនិតផងដែរ! តែពេលនេះបំណងរបស់ខ្ញុំគឺចង់ឲ្យ អេឡិច វាស្វែងរកជីវិតល្អជាងនេះ! អេឡិច ក៏គួរតែស្វែងរកមនុស្សម្នាក់មកមើលថែផ្តើមជីវិតតទៅមុខជាមួយគ្នាណា៎!"។ ខារ៉ា ក៏និយាយហើយ អេឡិច ក៏អស់សំណើចមុននឹងគេក៏អោនមុខមកសម្លឹង យ៉ុនហ្គី ហើយក៏ក្រោកចេញដាក់រាងកាយនាយកម្លោះផ្តេកលើក្បាលគ្រែវិញរួចមកឈរចំពោះមុខ ខារ៉ា វិញ។
"អរគុណ ប៊ស ! ខ្ញុំសង្ឃឹមរហូតថាខ្លួនខ្ញុំនឹងជួបមនុស្សម្នាក់នោះតែខ្ញុំប្រហែលជាមិនអាចទេមើលទៅ ! ហឹស !!! អ៎! ចឹងខ្ញុំសុំទៅធ្វើកិច្ចការឯកសារត្រៀមឈ្មោះចូលទាហានសិនណា៎ ប៊ស ! មានការអូ ប៊ស ទាក់ទងមកខ្ញុំភ្លាមមកណា៎!"។ អេឡិច ក៏ជ្រែងហោប៉ៅដើរចេញមុននឹងមិនភ្លេចទាញទ្វារបិទ។
"ខ្ញុំសង្ឃឹមថាខ្ញុំអាចនឹងរកបានមនុស្សល្អដូច ប៊ស ! តែខ្ញុំគិតថាលើលោកនេះគឺគ្មានស្រីណាជំនួស ប៊ស បានឡើយ! មួយជីវិតរបស់ខ្ញុំប្រហែលមិនអាចបើកចិត្តឲ្យនរណាឡើយ! ខ្ញុំសុំទោសដែលបំភ្លេច ប៊ស មិនបាន!"។ អេឡិច និយាយដោយទឹកមុខស្រពោនតែម្នាក់ឯងមុននឹងបោះជំហានដើរចេញទាំងបេះដូងគ្រាំគ្រាកាលបើខ្លួនមានចិត្តមកលើ ខារ៉ា មកជាយូរពេលរហូតហើយគេក៏ដឹងលទ្ធផលច្បាស់ថាគេនឹងនាងមិនអាចទៅរួចឡើយចឹងគេក៏មានតែរស់នៅលាក់ស្នេហ៍បែបនេះរហូត។
"ចៅហ្វាយ!!! អូទេ! អូនគួរហៅបងថា យ៉ុន មែនទេ? នេះបងល្មោភដេកដល់ថ្នាក់នេះរឺ? បងគេងយូរយ៉ាងនេះមិននឹកអូននឹងកូនទេរឺ? បងដឹងទេថាកូនយើងគេរករឿងអូនណាស់! គេដូចជាកំពុងប្រាប់អូនថាឲ្យអូនមកដាស់ប៉ាគេឲ្យឆាប់ក្រោកឡើងណា៎!!! គេប្រាប់ថាគេចង់ឃើញលោកប៉ាគេពេលដែលគេកើតមក! សន្យានឹងកូនបានទេថាបងត្រូវតែដឹងខ្លួនណា៎!!! បងលឺអត់ យ៉ុន ? អូនហើយនឹងកូននឹកបងណាស់...
ហ៊ឹក...អូននឹកបងណាស់ យ៉ុន ...បងឈប់ស្រលាញ់អូនហើយមែនទេ យ៉ុន ? បងដឹងខ្លួនទេថាបងខាននិយាយថាបងស្រលាញ់អូនយូរប៉ុណ្ណាហើយ? ហ៊ឹក...បងនិយាយទៀតថាបងចង់បានអូនមកបង្កើតគ្រួសារជាមួយគ្នា! ហ៊ឹក...បងថាបងនឹង់ការពារអូន! ហ៊ឹក...ចុះបើបងគេងបែបនេះតើបងការពារអូនបានយ៉ាងម៉េចទៅ យ៉ុន ? ពេលនេះជីវិតយើងក៏ស្ងប់សុខ! អូនគ្មានរនាំងក្នុងចិត្តទៀតទេ! អូនអាចរៀបការជាមួយបង! ធ្វើជាប្រពន្ធបង! មានកូនជាមួយបង...ហ៊ឹក..តែម៉េចក៏បងធ្វើចឹងដាក់អូន?! យ៉ុន....ហ៊ឹក...អ្ហឹស...អូននឹកបងណាស់ យ៉ុន !"។ រាងស្តើងបាមកាន់ដៃនាយកម្លោះសង្ហាដែលគេងលើគ្រែនេះដោយខ្សឹបខ្សួលយកដៃគេមកផ្អឹបនឹងថ្ងាសរបស់នាងដោយខ្លួនឯងមុននឹងរៀបរាប់រសម្តីដែលបៀមក្នុងបេះដូងរៀបរាប់ពីការឈឺចាប់របស់នាងដែលរង់ចាំបុរសជាទីស្រលាញ់មកសាកថ្នាំព្យាបាលគ្រប់យ៉ាងតែបែបជាមិនអាចយកឈ្នះជាតិពុលនោះទៅវិញ។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ???????????? ????
Start from the beginning