<តក់>តំណក់ទឹកភ្នែកថ្លាយង់បានហូរចេញពីកែវភ្នែកបិទជិតជាកែវភ្នែកបុរសដេកស្ងៀមលើគ្រែបានស្តាប់លឺនឹងដឹងគ្រប់យ៉ាងតែគេគ្មានសម្ថតភាពនឹងកករោកមកលួងលោមរឺក៏និយាយហើយនឹងសម្លឹងមើលនាងសោះនៅពេលនេះ។
<តុក តុក>"អឺ...ចូលមក!"។ កំពុងតែខ្សឹបខ្សួលក៏មាមសម្លេងគោះទ្វារពីខាងកករៅ ខារ៉ា ងើបមុខឡើងហើយក៏រហ័សជូតទឹកភ្នែកមុននឹងសម្រួស
លឥរិយាបថ។"សួស្តីអ្នកនាង ហ្វឺដឺរ៉េស !"។ រាងខ្ពស់របស់បុរសម្នាក់ដែលតុបតែងខ្លួនយ៉ាងស៊ីវិល័យមិនមាននរណាក្រៅពី ហូស៊ុក លីកាស្តូ្រ នេះឯងបានបោះជំហានមកជាមួយនឹងបាច់ផ្កាសួរសុខទុក្ខមិនភ្លេចផ្លែឈើមួយកន្រ្តកមកឲ្យនាងដែរ។
"លោក ហូស៊ុក ! នេះមិនមានរវល់ទេរឺបានជាមកដល់ទីនោះ?"។ ខារ៉ា ក៏រាក់ទាក់ហើយ ហូស៊ុក ក៏ស្រាប់តែប្រែទឹកមុខមកជាមាំទើប ខារ៉ា ចាប់អារម្មណ៍ដឹង។
"មានការសំខាន់ចង់ប្រាប់ដល់ ខារ៉ា ! រឿងដែលជនលួចចាក់ថ្នាំបង យ៉ុន នោះអី! តាមការអង្កេតលើមុនឃើញថាវាជាសាកសពដែលយកមកក្លែងពាក់ស្រោមក្លែងជាជនល្មើសហើយអាជនល្មើសនោះវាបានរត់គេច! ហើយសភាពសាកសពពេលនោះរលួយសាច់មុខមើលមិនស្គាល់ជានរណានោះទេហើយបំណែករាងកាយគេក៏មានសភាពរលួយដូចគ្នា! នេះខាងមន្ទីរពិសោធន៍ទើបផ្តល់របាយការណ៍មកថាគេដឹងពីសមាសភាពរបស់សាកសពជំនួសនោះហើយនៅពេលថ្មីៗនេះទើបខ្ញុំមករកនាង!"។ ហូស៊ុក កីហុចករដាហើយរៀវរបទើប ខារើទយលនុំលហើយលីនលលៅនែលធំ។
"បូរីស រូម៉ាណុវ៉ា !"។ នាងក៏ឧទានដោយការភ្ញាក់ផ្អើលពេលឃើញឈ្មោះហើយ ហូស៊ុក ក៏ងក់ក្បាលដោយចងចិញ្ចើម។
"ស្មានមិនដល់ថាគេបាត់បង់ជីវិតនោះទេ! ខាងពួកវានេះធ្វើការសាហាវជាង ខូបេន ទៅទៀត!!"។ ហូស៊ុក ក៏និយាយដោយខាំមាត់ហើយ ខូបេន ក៏មើលមុខគេដោយទឹកមុខស្រពោនបន្តិច។
"នេះជារឿងដែលនឹកមិនដល់ពិតមែន!!! តើយើងអាចមានអ្វីមកចាប់ភស្តុតាងគេបានលោក ហូស៊ុក ? មនុស្សម្នាក់នោះសាហាវខ្លាំងណាស់!"។ ខារ៉ា ក៏សួរនាំខណៈ ហូស៊ុក ក៏ដកដង្ហើមធំ។
"ខ្ញុំក៏ខឹងដែលធ្វើអីវាមិនបាន! កាលពី 1 ខែមុនវាក៏លួចទៅលុបដៅកំណើតជំនួសដោយការសាក់រូបហើយបន្លំលុបសាក់ុមួយជាន់ទៀតនាំឲ្យរឿងរ៉ាវពាក់ព័ន្ធនឹងគោលដៅនោះស្រពិចស្រពិលទៅវិញ! ហើយវានោះក៏លួចសាករូបឲ្យសព បូរីស មុននឹងគេយក បូរីស មកជំនួសផែនការគេ! អ្វីដែលខ្ញុំអាចធ្វើបានពេលនេះតែកកូរកកាយជំនួញផ្លូវងងឹតរបស់វា!"។ ហូស៊ុក និយាយហើយ ខារ៉ា ក៏ងាកមើលមុខគេ។
"ប្រាកដចិត្តទេលោក ហូស៊ុក? រឿងនជមិនធម្មតាទេហើយបើអ្នកនាងប៊ែលគេដឹ-!"។ ហូស៊ុក ក៏លើកដៃហាមនាង។
"មិនអីទេ! ប៊ែល មិនដឹងទេ! សង្ឃឹមថា ខារ៉ា នាងជួយខ្ញុំ! ព្រោះមនុស្សវាមិនព្រមឲ្យខ្ញុំសុខដូចគ្នាហើយបើយើងមិនចាត់ការទេវាក៏កកាយជីវិតខ្ញុំហើយមនុស្សដូចជាខ្ញុំក៏មិនឈប់ដូចគ្នា!"។ ហូស៊ុក តបដោយមុខស្មើហើយ ខារ៉ា ក៏ដកដង្ហើមធំមុននឹងសម្លឹងមើលមកម្ខាងទាំងក្នុងចិត្តគិតដល់នារីម្នាក់ទៀតដែលកំពុងតែស្នាក់នៅក្នុងផ្ទះនោះក្នុងនាមជាអ្នកជម្ងឺសតិមិនល្អនោះឯង។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ???????????? ????
Start from the beginning