"នេះអ្នកនាងដឹងរឿងប៉ារបស់អ្នកនាងហើយរឺ?"។ ខារ៉ា ក៏សួរនាំហើយ មីណា ក៏ប្រែទឹកមុខស្រពោនជាងមុនទើបងាកមកមើលនាងហើយក៏ញញឹមចុងមាត់។
"រឺនាងគិតថាខ្ញុំជាមនុស្សឡប់សតិពិតមែនអ្នកនាង ខារ៉ា ? រឿងប៉ុន្នឹងមិនបានធ្វើឲ្យខ្ញុំឡប់សតិទេ! មនុស្សដូចជាខ្ញុំគឺស្លាប់ចិត្តយូរណាស់មកហើយ! ជីវិតខ្ញុំជាស្អ៏ីទៅ? ម្តាយឪពុកមិនធ្លាប់ទទួលស្គាល់ថាខ្ញុំជាកូនបង្កើតរុញខ្ញុំទៅមកជួយសម្រេចការងាតនឹងមហិច្ឆតាដល់ឡប់ឆ្កួតរបស់គាត់! ហើយខ្ញុំត្រូវរស់នៅដូចជាស្រីគ្មានតម្លៃមិនយល់ពីអ្វីសោះក្រៅពីល្បិចកលនឹងធ្វើតាមបញ្ជាគេ! នាងដឹងទេថាជីវិតខ្ញុំវាយ៉ាបឮណាស់! ខ្ញុំគ្រាន់តែសង្ឃឹមថាមានបុរសម្នាក់គេទទួលខ្ញុំនោះខ្ញុំនឹងព្រមបើកចិត្តដើម្បីគេធ្វើជាមនុស្សល្អម្នាក់វិញ! តែចុងក្រោយខ្ញុំក៏នៅតែត្រូវគេធ្វើបាបដដែល! នេះនាងសម្រេចចិត្តហើយមែនទេដែលឲ្យខ្ញុំមករស់នៅបែបនអ? នាងគំកួននឹងខ្ញុំកាលនោះមែនទេ? នេះពេលនេះនាងមានអ្វីគ្រប់យ៉ាងហើយចឹងនាងក៏សើចចំអកខ្ញុំទៅ!!"។ មីណា ក៏បង្ហាញកែវភ្នែកក្រហមច្រាលនិយាយចេញអារម្មណ៍ក្នុងចិត្តមកប្រាប់នាងហើយ ខារ៉ា ក៏មើលនាងដោយទឹកមុខស្មើមុននឹងនាងក្រមុំក្រវីក្បាល។
"ខ្ញុំមិនដែលគិតបែននឹង! ហេតុផលគ្រប់យ៉ាងខ្ញុំយល់ពីនាង! ខ្ញុំដឹងថានាងត្រូវមជ្ឈដ្ឋានខាងក្រៅបង្ខំ! ខ្ញុំមិនដឹងត្រូវនិយាយអ្វីទេព្រោះខ្ញុំមិនមែនជានាង! តែអ្វីដែលខ្ញុំចង់ប្រាប់នាងគឺនាងនៅតែមានឪកាសកែប្រែជិវិត! មិនថាយើងជួបនឹងរឿងលំបាកប៉ុណ្ណាបើយើងមានឪកាសហើយគួរតែខំក្រោកឈរ! នេះខ្ញុំមានដើមទុនតិចតួចដែលខំអាចឲ្យនាងបន្តជីវិតថ្មីនាងនៅកន្លែងនាងចង់ទៅនឹងធ្វើអីដែលនាងស្រលាញ់ទៅ! រស់នៅឲ្យបានល្អហើយបំភ្លចគ្រប់យ៉ាងដែលអាក្រក់ចោល!"។ ខារ៉ា ក៏ផ្តាំនាងមុននឹងញញឹមហើយដើរចេញស្របនឹង មីណា សម្លឹងសែកក្នុងដៃនាងជាទឹកប្រាក់ច្រើនហើយនាងក៏សម្លឹងមើលនារីម្នាក់នោះដោយទឹកភ្នែកហូរ។
"ខ្ញុំសឹងតែមិនជឿថាលើលោកនេះនៅមានមនុស្សដែលមានមេត្តាដូចនាងហើយចិត្តល្អបែបនេះទៀតទេ! ខ្ញុំសឹងតែភ្លេចទៅហើយថាលើលោកមានមនុស្សដែលល្អដូចនាងនៅរស់! អរគុណ!"។ មីណា ពោលសម្តីនាងតិចៗក្រោយពីនាងបានដឹងខ្លួនគ្រប់យ៉ាងហើយនាងក៏ខ្សឹបខ្សួលពីភាពទុក្ខសោកដែលមានជាប់ជាសម្ពាយជីវិតដែលនាងទូលមករហូតនោះឯង។
3 ឆ្នាំកន្លងផុតទៅ ...
ពេលវេលាចេះតែកន្លងហួសមករហូតពីមួយថ្ងៃមួយថ្ងៃនាំឲ្យពេលត្រឹមតែ 3 ឆ្នាំវារហ័សសម្រាប់គ្រប់គ្នាតែមិនជារហ័សសម្រាប់នារីម្នាក់ដែលដឹកដៃកូនប្រុសនាងមកកន្លែងដែលមានរាងកាយក្រាស់ដែលគេងស្តូកស្តឹងដដែលមិនមានស្មារតីសោះនៅពេលនេះ។
"ប៉ាៗ!! លូកាស មកលេងប៉ាណា៎!"។ ក្មេងប្រុសថ្ពាល់ប៉ោងហើយសាចសខ្ចីដូចជាឪពុកនេះបានស្ទុះដើរតតុកទៅឈោងដៃមកកាន់ដៃក្រាស់ដែលពេញទៅដោយខ្សែភ្ជាប់ពីម៉ាស៊ីនជាច្រលនហើយក៏មាននាងក្រមុំនៅពីក្រោយក៏ដើរមកពរកូនលើមកអង្គុយលើខ្លួនទើបកម្លោះតូចនោះឈោងមកស្ទាបប៉ាគេបានពេញដៃ។
" យ៉ុន !! ថ្ងៃនេះ លូកាស បានចូលសាលាលើកទីមួយហើយណា៎បងដឹងទេ? នេះកូនប្រាប់ប៉ាមើលថាសប្បាយទេ?"។ ខារ៉ា ក៏ងាកនិយាយជាមួយកូនហើយ លូកាស ក៏ញញឹម។
"សប្បាយ! ហិហិហិ ! អ្នកគ្រូសរសើរម៉ាក់ៗកូនថាម៉ាក់ស្អាត់! តែ កូកាស ចង់ឲ្យប៉ាក្រោកឡើងជូនកូនទីរៀនម្តងណា៎ប៉ា! ម៉ាមី ហត់ណាស់! នេះប៉ាគេងយូរម្លព! ប៉ាមិនដឹងម៉ាក់នឹងកូនសោះ! គេងតែតិចក៏ងើបតែប៉ាៗគេងមករហូតមិនដែលងើបមកលេងជាមួយកូននឹងនិយាយរកកូនសោះ!"។ ដៃតូចក៏អង្រួននាយកម្លោះធ្វើឲ្យ ខារ៉ា ជាម្តាយស្តាប់ហើយក៏ស្រក់ទឹកភ្នែកជាមួយសម្តីកូនប្រុស។
<ទឺត~ៗ>"ហាស៎? យ៉ុន??? ម-មានអីកើតឡើង! ទេ យ៉ុន !!! គ្រូពេទ្យ!!! យ៉ុន បងកុំកើតអីណា!"។ ភ្លាមនោះស្រាប់តែម៉ាស៊ីនចង្វាក់បេះដូងក៏លាន់សម្លេងហើយរាងកាយនាយកម្លោះចាប់ផ្តើមកន្រ្កាក់នាំឲ្យម្តាយកូនភ័យហើយនាងក្រមុំក៏ស្ទុះចុចកណ្តឹងហៅគ្រូពេទ្យ។
"លោកគ្រូពេទ្យជួយប្តីខ្ញុំផង!"។ គ្រូពេទ្យមកយ៉ាងប្រញាប់ហើយនាងក៏ពរកូនប្រុសដែលភ័យនោះឡើងព្រមជាមួយនឹងសម្តីនេះ។
"បាទ! សុំអ្នកនាងអញ្ជើញទៅក្រៅសិនទៅ!"។ គ្រូពេទ្យក៏ណែនាំនាងទើបនាងសម្លឹងមើលគេដោយការព្រួយបារម្ភ។
"ហ៊ឹក....ម៉ាក់ៗ! ប៉ាកើតអី....ហ៊ឹក...ប៉ាកើតអីម៉ាក់!"។ ក្មេងតូចក៏យំហ៊ូនឹកឃើញរាងកាយរបស់ឪពុកញ័រកន្រ្កាក់នោះហើយ ខារ៉ា ដែលស្លុតចិត្តក៏ធ្វើរឹងមាំដើម្បីលួងកូន។
" ប៉ាមិនអីទេ! កូនកុំយំណា៎! ប៉ាៗមិនអីទេ!"។ ខារ៉ា និយាយដោយទឹកមុខព្រួយបារម្ភដោយចិត្តច្របូកច្របល់ខណៈនោះនាងក៏នឹកដល់សញ្ញាចង្វាក់បេះដូងគេលោតត្រង់ទៅហើយរីឯរាងកាយកន្ត្រក់ញ័រមើលទៅហាក់ដូចជារឿងនោះនាំឲ្យចិត្តនាងភ័យខ្លាចរហូតមក។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ?????????
Start from the beginning