<ក្រាក>"ឯណាសាច់ញាតិអ្នកជម្ងឺ? អូ! លោកប្រុស គ្រីហ្វីន ! ជម្រាប-អុយ៎!"។ ពេលដែលទ្វារបើកដុកទ័រក៏ចេញមកដោះម៉ាសហើយនិយាយមកកាន់អ្នកនៅខាងក្រៅហើយ ថេយ៉ុង ក៏ស្ទុះក្រោកមុនគេហើយក៏ចូលទៅចាប់ស្មាគ្រូពេទ្យ។
"បង យ៉ុន !!! បង យ៉ុន មិនអីទេមែនទេ?"។ ក៏សួរនាំខណៈ ខារ៉ា ក៏ក្រោកទាំងទ្រេតទ្រោលដែរ។
"បាទលោកប្រុស! អ្នកជម្ងឺឆ្លងផុតដំណាក់កាលសាកថ្នាំគីមីចុងក្រោយបានសម្រេចហើយ!"។ ដុកទ័រក៏តបធ្វើឲ្យ ខារ៉ា លឺហើយក៏រហ័សរត់ទៅមុនគេ។
"ហ៊ឹក...យ៉ុន ...យ៉ុន...!"។ កែវភ្នែកក្រហមច្រាលរបស់នាងក្រមុំដែលហើមនោះបានសម្លឹងមើលបុរសម្នាក់ដែលងាកមកញញឹមដាក់នាងជាលើកដំបូងអស់រយៈពេល 3 ឆ្នាំដែលគ្មានប្រតិកម្មសោះនោះឯងពេលនេះគេក៏ងាកមុខមកញញឹមដាក់នាងដោយកែវភ្នែករលីងរលោងដូចគ្នាមុននឹងគេស្រវាលើកដៃដែលជាប់សារ៉ូមករកនាង។
"បងនឹកអូនណាស់ ខារ៉ា !"។ សម្តីទីមួយដែលគេប្រឹងនិយាយដោយពិបាកបំផុតនោះគឺជាពាក្យនេះធ្វើឲ្យ ខារ៉ា ហូរទឹកភ្នែកដូចបាក់ទំនប់មុននឹងរត់ទៅរកគេក្រសោបឪបនាយកម្លោះដែលគ្មានប្រតិកម្មករកនាងច្រើនឆ្នាំនោះយ៉ាងណែន។
"ហ៊ឹក....យ៉ុន...ល្អ...ល្អ...ហ៊ឹក...ខ្លាំងណាស់..អ្ហឹក....បងដឹងខ្លួនហើយ...យ៉ុន...យ៉ុន..អូននឹកបងណាស់!"។ ខារ៉ា ស្រែកផងដោយការំភើបជាមួយការយំសោកធ្វើឲ្យ យ៉ុនហ្គី ក្តុកក្តួលឪបនារីជាទីស្រលាញ់ដែលប៉ងប្រាថ្នាចង់ក្រសោបនាងពេលដែលនាងពិបាកចិត្តក្បែរគេមក 3 ឆ្នាំនេះតែធ្វើមិនបាន។
"បងសុំទោណា៎..ហ៊ឹក..បងមិនល្អធ្វើឲ្យអូនពិបាកចិត្ត! បងសុំទោសណា៎!"។ យ៉ុនហ្គី និយាយដោយសម្លឹងមិនទាន់ខ្លាំងទេហើយគេក៏អង្អែលសក់នាងខណៈ ថេយ៉ុង ក៏លើកដៃវាសទឹកភ្នែកមួយតំណក់ចេញហើយ ជូលៀ ក៏ញញឹមមុននឹងមើលប៉ាគេហើយ ថេយ៉ុង ក៏នាំកូនស្រីចូលទៅ។
"បង យ៉ុន ! មើលនេះបងស្គាល់ទេថាជានរណា?"។ បន្ទាប់ពីក្រមុំកម្លោះដែលឪបក្រសោបគ្នារវល់តែនឹករំលឹកក៏មិនបាននឹកដល់អ្នកខាងក្រោយហើយ ថេយ៉ុង ក៏ចូលមករាក់ទាន់ពេលដែក ខារ៉ា លឺក៏ងាកខ្លួនចេញមកជូតទឹកភ្នែកហើយសម្លឹង យ៉ុនហ្គី ដោយញញឹមហើយ យ៉ុនហ្គី ចងចិញ្ចើម។

YOU ARE READING
?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?
Romance??????????? 3 ????????????????????? 7 ????????? : ?????????????????? ( Mafia's sweetheart ) ?? ????????????????????????????????????????????????????????????????????????????????????????????????????????????????? ??????? ?????????????????????????????...
????? ?? : ???????????????????????
Start from the beginning