抖阴社区

????????? : ?????????????????????

Start from the beginning
                                    

"ប្រពន្ធបងគួរឲ្យស្រលាញ់យ៉ាងនេះគិតថាបងមានកូនតែម្នាក់ក៏គ្រប់រឺ ជុង ?"។ យ៉ុនហ្គី តបដោយញញឹមស្របនឹង ជុងហ្គុក ពេលនេះក៏ពេបមាត់ហាក់ជ្រេញសម្តីផ្អែមល្ហែមរបស់បងគេ។

"កុំធ្វើមុខជូរណា៎ ជិង ! កាលណាបើជួបនឹងស្នេហាពិតនោះឯងនឹងយល់ហើយវាយ៉ាងណា!"។ ថេយ៉ុង ក៏ទះស្មាគេហើយ ជុងហ្គុក ក៏ពេបមាត់ជាថ្មី។

"មោះ! កុំរវល់តែជ្រេញគ្នាយូរ! ទៅចូលរួមពិធីទៅ! សូតា ប្រាប់ថា ជូលៀ កំពុងតែរុញនំខេកមកហើយណា៎ យ៉ុន !"។ ស៊ុកជីន ក៏ស្រូបញាប់ដៃមកប្រាប់ពីកម្មវិធីហើយ យ៉ុនហ្គី ក៏ងក់ក្បាកទើបនាំគ្នាសំដៅទៅរកកូនប្រុសតូចដែលកាន់ដៃម្តាយជាប់នោះ។

"មកនេះ លូកាស ប៉ាពរណា៎! យើងទៅកន្លែងធ្វើពិធីទៅ! តោះអូនកម្មវិធីចាប់ផ្តើមហើយ!"។ យ៉ុនហ្គី ក៏ស្រវាដៃម្ខាងទៀតមកឪបចង្កេះ ខារ៉ា ហើយនាងក្រមុំក៏ញញឹម។

មនុស្សម្នាដែលចូលរួមទីនេះក៏ចូលអង្គយតាមកន្លែងហើយមានតែអំណរសាទរដល់គ្រួសារដែលផ្អែមល្ហែមនេះដែលបានការជួយរៀបចំពីកម្លោះសង្ហា 4 នាក់ដែលសប្បាយរីករាយជាងគេនោះហើយមានទាំងលោក មីលល័រ ដែលសម្លឹងមើលកូនប្រុសគាត់ដោយភាពរំភើបធ្វើឲ្យកែវភ្នែកគាត់ក៏រលីងរលោង។

"លោកម្ចាស់!"។ សម្លេងគ្រលរមួយបានបន្លឺឡើងហើយគ្មាននរណាក្រៅពី ខាសៀ នោះទេដែលស័្មគ្រនៅបម្រើគាត់មករហូតក៏ហុចកូនកន្សែងឲ្យគាត់។

"អរគុណ! នេះជាពេលវេលាមានន័យណាស់ក្នុងជីវិតយើង! អរគុណដែលឯងនៅក្បែរយើងហើយបាននាំផ្លូវឲ្យយើងសម្រេចចិត្តត្រឹមត្រូវវិញ! ទោះស្លាប់ក៏យើងស្ងប់ចិត្តដែរ! ទីបំផុតយើងក៏បានបំពេញកិច្ចជាឪពុកម្នាក់អាចឲ្យកូនមានក្តីសុខបែនេះ! យ៉ុនហ្គី របស់ប៉ា! កូនជាមោទនភាពរបស់ប៉ាហើយប៉ារីករាយណាស់ដែរកូនរកបានសុភមង្គលបែបនេះ! យើងក៏អរគុណឯង ខាសៀ ដែលមិនប្រកាន់កាលដែយើងធ្លាប់ស្អប់ប្អូនស្រីឯង! នៅថែមប្រគល់គេមកមើលថែប្រុស យ៉ុន ទៀត! អរគុណខ្លាំងណាស់ ខាសៀ !"។ លោក មីលល័រ ក៏និយាយហើយចាប់ដៃ ខាសៀ ហើយគេក៏ញញឹម។

"លោកម្ចាស់កុំមាមប្រសាសន៍នៃបែបនេះ! ខារ៉ា ក្នុងមួយជីវិតនេះគឺសំណាងណាស់ទៅហើយដែលបានទទួលស្នេហាដ៏ស្មោះត្រង់នឹងបរិសុទ្ធបែបនេះពីបុរសដែលល្អមិនទាល់ដូចលោកប្រុស យ៉ុន ! ខ្ញុំជាបងប្រុសគេក៏មានចិត្តរំភើបខ្លាំងណាស់ដែលប្អូនស្រីខ្ញុំអាចរកបានសុភមង្គលក្នុងមួយពាន់គ្រោះថ្នាក់បែបនេះ! ស្ទើរតែមិនជឿថានាងអាចគេចបានឡើយ!"។ មនុស្សប្រុសទាំងពីរដែលជាគ្រួសាររបស់ពួកគេនេះបានអង្គុយញញឹមពេញដោយមោទនាភាពសម្លឹងមកមើលពួកគេដោយភាពរំភើប។

?????????????? ( Protected Love ) ????????? ? ( season 3 ) ?? completed ?Where stories live. Discover now