អង្គរក្សបេះដូង ( Protected Lo...

By PhanouSout

90.9K 2.8K 438

ជារដូវកាលទី 3 ក្នុងចំណោមរដូវកាលទាំង 7 របស់ស៊េរី : សំណព្វចិត្តម៉ាហ្វៀ ( Mafia's sweetheart ) 🔥💜 ជារឿងរ៉ាវស្... More

Trailer
Character profile
ភាគទី ១ : ប្រើសមត្ថភាពមិនមែនល្បិចកល
ភាគទី ២ : នាងបារម្ភពីខ្ញុំជ្រុលពេក !
ភាគទី ៣ : នាមជាអង្គរក្ស !
ភាគទី ៤ : ទំនាក់ទំនងអង្គរក្សនឹងចៅហ្វាយ
ភាគទី ៥ : ភាពខុសគ្នារវាងខ្ញុំនឹងនាង
ភាគទី ៦ : សំណងសងសឹក
ភាគទី ៧ : សុំទោសចៅហ្វាយ
ភាគទី ៨ : មិនធ្ងន់ធ្ងរចឹងរឺ?
ភាគទី ៩ : ខូបេន ផាតទ្រីអូ
ភាគទី ១០ : នាងគឺជាអង្គរក្សដែលពូកែជាងគេ
ភាគទី ១១ : គ្មានពាក្យថាលើកលែង
ភាគទី ១២ : ផ្តល់មេរៀន
ភាគទី ១៣ : រង់ចាំដំណឹងល្អ
ភាគទី ១៤ : ចៅហ្វាយឯងជានរណា?
ភាគទី ១៥ : រាជបុត្រនិងព្រះនាង
ភាគទី ១៦ : តួនាទី
ភាគទី ១៧ : មិនបានពេញចិត្តនឹងទង្វើបែបនេះ
ភាគទី ១៨ : ជ្រលក់ខ្លួននិងបញ្ហា
ភាគទី ១៩ : ផ្លាស់ប្តូរ
ភាគទី ២០ : គេសំខាន់ជាងខ្ញុំ
ភាគទី ២១ : អ្នកណាដែលលែងចង់រស់នៅ?
ភាគទី ២២ : ខ្ញុំជាមនុស្សរបស់ចៅហ្វាយ!
ភាគទី ២៣ : ភីខូលឡា របស់ យ៉ុនហ្គី ⚠️( 19+ )
ភាគទី ២៤: ស្តាយក្រោយទេ?
ភាគទី ២៥ : ចង់បានកម្រិតណា៎?
ភាគទី ២៦ : មិនអនុញ្ញាតឲ្យសរសើរប្រុសផ្សេង
ភាគទី ២៨ : អនាគតភរិយា
ភាគទី ២៩ : ខ្ញុំមិនអាចធ្វើជាជម្រើសរបស់ចៅហ្វាយបានទេ!
ភាគទី ៣០ : មិនប្រាកដចិត្ត
ភាគទី ៣១ : មិនផ្លាស់ប្តូរ
ភាគទី ៣២ : កុំបន្ត ⚠️19+
ភាគទី ៣៣ : ហេតុការណ៍ដែលស្មានមិនដល់
ភាគទី ៣៤ : រឿងដែលមិនប្រក្រតី
ភាគទី ៣៥ : សម្បថរវាងនាងនឹងលោកម្ចាស់
ភាគទី ៣៦: ឧក្រិដ្ឋជនក្នុងស្រមោលងងឹត
ភាគទី ៣៧ : រឿងទីមួយរបស់នាងគឺជាគេ!
ភាគទី ៣៨ : ងាយបែបនឹងទេ?
ភាគទី ៣៩ : បំណងដែលសម្រេច!
ភាគទី ៤០ : ខ្ញុំស្រលាញ់នាងខ្លាំងណាស់!
ភាគទី ៤១ : ឃាត់គេមិនបានឡើយ
ភាគទី ៤២ : ស្មានទុកក្លាយជាការពិត
ភាគទី ៤៣ : ប៉ះមនុស្សរបស់យើងគឺមានលទ្ធផលបែបនេះ!
ភាគទី ៤៤ : ខ្លាចបាត់បង់
ភាគទី ៤៥ : អារម្មណ៍ដែលជិតឃ្លាតឆ្ងាយ
ភាគទី ៤៦ : នាងមិនមែនជាជម្រើសនោះឡើយ
ភាគទី ៤៧ : ផែនការដំណើរការ
ភាគទី ៤៨ : ផែនការដែលកំពុងតែជោគជ័យ
ភាគទី ៤៩ : ផែនការដែលប្រែប្តួល
ភាគទី ៥០ : មនុស្សក្លែង
ភាគទី ៥១ : រឿងរ៉ាវខុសក៏ស្មាន
ភាគទី ៥២ : មង្គលការអធិកអធម
ភាគទី ៥៣ : មនុស្សដែលធ្លាប់ស្គាល់
ភាគទី ៥៤ : មនុស្សពិត
ភាគទី ៥៥ : នាងអាចធ្វើអីបាន?!
ភាគទី ៥៦ : ប្រហាក់ប្រហែល
ភាគទី ៥៧ : ឆាកសម្តែងបង្វែងរឿង
ភាគទី ៥៨ : ហៅថាបងសម្លាញ់ ⚠️ 19+
ភាគទី ៥៩ : ឯងជានរណា?
ភាគទី ៦០ : អូនស្រលាញ់បង យ៉ុន
ភាគទី ៦១ : កំហុសមកពីយើង
ភាគទី ៦២ : ជីវិតនាងគឺសម្រាប់គេ
ភាគទី ៦៣ : អូននឹកបងណាស់ យ៉ុន
ភាគទី ៦៤ : មនុស្សល្អ
ភាគទី ៦៥ : ខ្ញុំមិនអាចបាត់បង់គេឡើយ
ភាគទី ៦៦ : នឹករលឹក ⚠️19+
ភាគបញ្ចប់ : បងជាអង្គរក្សបេះដូងអូន

ភាគទី ២៧ : ខ្ញុំប្រច័ណ្ឌ

1.2K 40 6
By PhanouSout

"អូ! អេឡិច !!"។ ខារ៉ា ក៏បើកភ្នែកធំៗងាកទៅមើល អេឡិច ហើយនាយកម្លោះសង្ហាវ័យក្មេងក៏ធ្វើមុខហេងហាងខណះគេអេះអុញនិយាយមិនចេញតិចអីតិច។

"មានការអី?"។ ជា យ៉ុនហ្គី ដែលហាមាត់និយាយមុនគេហើយ អេឡិច ក៏ប្រញាប់តប។

"គឺ-គឺខ្ញុំមានរឿងចង់ជម្រាប ប៊ស ! ស្មានថា ប៊ស ទំនេរ!!"។ អេឡិច ក៏អោនមុខចុះហើយ ខារ៉ា ក៏ប្រញាប់ទាញដៃ យ៉ុនហ្គី ដែលក្រសោបដើមដៃនាងចេញហើយនាងចង់ទៅរក អេឡិច ដើម្បីនិយាយគ្នាតែត្រូវ យ៉ុនហ្គី ទាញដៃមកវិញហើយ ឃាំងខ្លួនប្រាណនាងជាប់ដដែលទើប ខារ៉ា ចងចិញ្ចើម។

"ចុះបើដឹងថាគេរវល់ហើយឯងនៅនឹងធ្វើអីទៅ?"។ យ៉ុនហ្គី នៅតែជាអ្នកអារកាត់ហើយក៏អោនដងខនកួនមកបៀតនឹងរាងកាយរបស់ ខារ៉ា ដែល្តរូវគេឃាំងជាប់នៅកណ្តាលខ្លួនហើយនាងក៏ធ្វើមុខមិនពេញចិត្តទើបនាងខំសម្លឹងមើល អេឡិច ផងហើយដៃម្ខាងរបស់នាងក៏រុញដើមទ្រូងក្រាស់របស់ យ៉ុនហ្គី ក៏ឲ្យខិតចេញឆ្ងាយពីបន្តិច។

"នេះ...នេះចៅហ្វាយលែងខ្ញុំសិនទៅ!!! នេះខ្ញុំមិនរវល់ទេ!!! ខ្ញុំត្រូវទៅ-!"។ ម្រាមដៃក្រាស់របស់កម្លោះសង្ហាក៏ដាក់លើមាត់របស់ ខារ៉ា ឃាត់សម្តីនាងមុននឹងងាកទៅមើលគេហើយ អេឡិច ដែលឈរសម្លឹងនោះគឺមានទឹកមុខទើសទាល់ផងអន់ចិត្តផង។

"ឯងមើលអីទៀត? ឃើញហើយថា ប៊ស ឯងគេរវល់!! រវល់ជាមួយខ្ញុំ!!!"។ យ៉ុនហ្គី សង្កត់ពាក្យហាក់ចង់ឲ្យអ្នកម្ខាងទៀតយល់ពីអ្វីដែលពួកគេកំពុងតែធ្វើហើយ អេឡិច ក៏អោនក្បាលរួចប្រញាប់ចាកចេញក្រៅធ្វើឲ្យ ខារ៉ា ចងចិញ្ចើមហើយបំណងចង់ស្រែកហៅគេតែគេក៏ទៅបាត់ទៅទើបនាងងាកមកមើល យ៉ុនហ្គី ដោយមុខស្មើ។

"ចៅហ្វាយ! ម៉េចក៏ធ្វើចឹង?"។ ខារ៉ា ក៏ងាកមកនិយាយជាមួយ យ៉ុនហ្គី ហើយនាយកម្លោះមើលនាងដោយទឹកមុខធម្មតា។

"នេះនាងមិនកំពុងតែរវល់ជាមួយខ្ញុំទេរឺ? ការងារស្អីទៅដែលសំខាន់ជាងខ្ញុំនោះ?"។ យ៉ុនហ្គី ក៏លោរមុខមកក្បែរនាងហើយនាំឲ្យខ្យល់ក្តៅអ៊ុនៗប៉ះកញ្ជឹងកររបស់នាង។

"នេះចៅហ្វាយដូចជាមិនពេញចិត្តនឹង អេឡិច សោះ! គេធ្វើអីបានជាចៅហ្វាយមិនចូលចិត្តគេ?! ខ្ញុំដឹងថាចៅហ្វាយរកលេសដេញគេមករហូត!!"។ ខារ៉ា និយាយមកកាន់គេដោយមានកែវភ្នែកមុតព្រោះនាងមើលឃើញថា យ៉ុនហ្គី គ្រប់ពេលមិនដែលពេញចិត្តនឹងញញឹមដាក់ អេឡិច សោះជាពិសេសនឹងឆាបឆេះកំហឹងជាញឹកញាប់បើនាងនឹង អេឡិច នៅក្បែរគ្នា។

"ខ្ញុំប្រច័ណ្ឌ!!!"។ មុខមានឹងសម្តីមុតរបស់គេប្រាប់ថាគេមិនលេងសើចហើយ ខារ៉ា ក៏មើលគេដោយទឹកមុខស្ងៀមស្ងាត់មុននឹងអោនមុខចុះបន្តិចហាក់អៀនប្រៀបនឹងអ្វីដែលគេនិយាយបែបនេះមកយ៉ាងធម្មតាទៅកើត។

"នេះ...នេះប្រចណ្ឌ័អីទៅចៅហ្វាយ? អេឡិច គេមិនបាន-!"។ មាត់នាងត្រូវបិទម្តងទៀតដោយបបូរមាត់ក្រាស់របស់ យ៉ុនហ្គី ដែលឆ្មប់ថើបនាងបិទសម្តីនោះហើយគេក៏ដកមកវិញមុននឹងប្រើក្រសែភ្នែកកាចមើលនាងដោយប្រាប់ថាគេខឹង។

"នាងធ្វើជាមិនដឹងរឺក៏មិនយល់មែន? អេឡិច នោះរឺមិនគិតអីលើនាង?! គេស្រលាញ់នាងច្បាស់ណាស់ ខារ៉ា !!! នេះឲ្យខ្ញុំឈរសើចនឹងអ្នកដែលមានចិត្តលើមនុស្សរបស់ខ្ញុំបានយ៉ាងម៉េច?"។ យ៉ុនហ្គី ក៏រៀបរាប់ហើយ ខារ៉ា ក៏ហាក់ភ្ញាក់ផ្អើលមុននឹងអស់សំណើចនឹងសម្តីគេ។

"ចៅហ្វាយផ្តេសផ្តាស! អេឡិច នឹងរឺ? ទេ! មិនអាចឡើយ!!!! គេម៉េចនឹង-!"។ សម្តីត្រូវឃាត់ពេលដែល យ៉ុនហ្គី យកម្រាមដៃដាក់បបូរមាត់នាងទៀតហើយគេក៏ក្រវីក្បាល។

"គេអាច!!! ម៉េចក៏ប្រាកដចិត្តថាគេមិនចាប់អារម្មណ៍នាងនោះ ខារ៉ា ? ចិត្តជាប្រុសដូចគ្នាខ្ញុំមើលដឹង! សំខាន់នាងស្តាប់ខ្ញុំ! កែវភ្នែកនាង បេះដូងនាង ខួរក្បាលនិងអ្វីគ្រប់យ៉ាងរបស់នាងសូម្បីតែជីវិតគឺជារបស់ខ្ញុំ! នាងជាមនុស្សរបស់ យ៉ុនហ្គី ហ្វឺដឺរ៉េស ខ្ញុំហើយ! ចឹងហើយខ្ញុំមាមសិទិ្ធហួងហែង! ខ្ញុំជាមនុស្សដែលមិនចូលចិត្តឲ្យនរណាប៉ះពាល់របស់ខ្ញុំទេ! ជាពិសេសគឺនាង! ពេលខ្ញុំប្រចណ្ឌ័គឺអាក្រក់ណាស់ណា៎!!"។ កែវភ្នែកមុតនឹងសម្តីទាំងនេះធ្វើឲ្យ ខារ៉ា ភាំងហើយ យ៉ុនហ្គី ក៏ដកខ្លួនចេញមុនឈរក្រពាត់ដៃហើយបែរខ្នងដាក់នាងទើប ខារ៉ា ឈរត្រង់ខ្លួនហើយមើលទៅគេ។

"ចៅហ្វាយ!!! ពីដើមដល់ពេលនេះខ្ញុំជាមនុស្សរបស់ចៅហ្វាយមករហូត! ដូចនេះចៅហ្វាយមិនចាំបាច់ខឹងសម្បារទេ! យើងឃាត់គេមិនបានទេបើគេមានចិត្តថាស្រលាញ់ហើយនោះ! តែខ្ញុំច្បាស់ចិត្តថា អេឡិច គេគិតពីខ្គុំត្រឹមជា ប៊ស នោះទេ!"។ ខារ៉ា នៅតែអះអាងហើយ យ៉ុនហ្គី ក៏បែរខ្នងមុនញញឹមចុងមាត់ដាក់នាង។

"ឲ្យតែច្បាស់ថាគេគឺចឹងមែន!!! បើខ្ញុំដឹងថាគេលួចមានចិត្តលើ ខារ៉ា នោះ! ហៅខ្ញុំថាអាក្រក់ក៏បាន! តែខ្ញុំមិនចូលចិត្តឲ្យគេរញ៉េរញ៉ៃនឹងមនុស្សដែលខ្ញុំស្រលាញ់!"។<រឺុង រឺុង >សម្តី យ៉ុនហ្គី បញ្ចប់ស្របនឹងទូរស័ព្ទដៃរបស់នាយក៏រោទិ៍ទើបគេសំដៅទាញចេញហើយចុចទូរស័ព្ទមុននឹងស្តាប់ការរៀបរាបចប់សព្វគ្រប់ហើយគេក៏ភ្ញាក់ផ្អើលមុននឹងចុចបិទហើយងាកមករក ខារ៉ា ។

"មានរឿងនៅឯខាង រុស្សីុ ហើយ ខារ៉ា !"។ នាយកម្លោះក៏ងាកមកប្រាប់ស្រីស្រស់ហើយ ខារ៉ា ក៏បើកភ្នែកធំៗ។

"មានរឿងអីចៅហ្វាយ?"។ ខារ៉ា ក៏ចូលមកសួរខណៈ យ៉ុនហ្គិ រត់មកបើក លេបថប របស់គេហើយក៏អូសរូបថតដែលគេផ្ញើមកជារូបថតនៅមន្ទីរពេទ្យ។

"មានគេប្រាប់ថាមានមនុស្សលូចវាយប្រហារប៉ា!!! ពេលនេះប៉ានៅមន្ទីរពេទ្យមួយនេះហើយត្រូវការឲ្យយើងវិលទៅ ម៉ូស្គូ ពេលនេះភ្លាម!"។ យ៉ុនហ្គិ និយាយស្របនឹងគេចុចបិទកុំព្យទ័រហើយនាងក្រមុំក៏ងក់ក្បាលមុននឹងរៀបចំចាត់ចែងការងាររបស់នាង។

វីឡាត្រកូល ហ្វឺដឺរ៉េស ....

"ខ្ញុំនឹងចៅហ្វាយនឹងធ្វើដំណើរទៅ ម៉ូស្គូ នៅយប់ហើយ! ដូច្នេះនៅទីនេះគឺសុំប្រគល់ភារកិច្ចគ្រប់គ្រងឲ្យទៅ អេឡិច ជាអ្នកជំនួសខ្ញុំមួយរយៈ! អេឡិច មានការអីត្រូវទាក់ទងមកខ្ញុំភ្លាម! ខ្ញុំនឹងទាក់ទងជាមួយឯងឲ្យជាប់លាប់ណា៎!"។ ខារ៉ា ក៏ដៃដាក់លើស្មារបស់ អេឡិច ហើយនាយកម្លោះវ័យក្មេងក៏មានទឹកមុខមិនសប្បាយចិត្តសោះ។

"នេះ ប៊ស ប្រយ័ត្នខ្លួនផង! បើត្រូវការជំនួយឆាប់ប្រាបខ្ញុំមក! ខ្ញុំនឹងហោះទៅរក ប៊ស ហើយនឹងជួយ ប៊ស !!! ប៊ស ថែខ្លួនឹងកុំប្រថុញគ្រោះថ្នាក់ខ្លាំងពេកអីណា៎! ខ្ញុំបារម្ភ-!"។ ដៃក្រាស់ដែលលូកមកកាន់ដៃ ខារ៉ា ផ្តែផ្តាំដោយក្តីបារម្ភក៏ត្រូវបានដៃក្រាស់មួយទៀតវាសចាប់ទាញចេញពីដៃស្រឡូននោះហើយជានាយកម្លោះ យ៉ុនហ្គិ ដែលឈរធ្វើមុខមាំសម្លឹង អេឡិច មិនឈប់ហើយគេក៏ស្រវាមកកាន់ដៃ ខារ៉ា វិញមុននឹងអង្គរក្សនឹងអ្នបម្រើដទៃអោនក្បាលគោរព។

"មានយើងហើយ!! ឯងមិនបាច់ខ្វល់ពី ប៊ស ឯងទេ! ធ្វើការងារខ្លួនឯងឲ្យតែល្អទៅ! ខារ៉ា ជាមនុស្សរបសយើង! យើងចេះមើលថែនាងហើយ!"។ សម្តីមាំហើយបង្កប់ន័យក៏តកវិញធ្វើឲ្យ អេឡិច បានត្រឹមលេបមាត់ហើយក៏អោនក្បាលទើប យ៉ុនហ្គី ក៏ទាញដៃ ខារ៉ា ហើយតម្រង់ទៅរកយន្តហោះផ្ទាល់ខ្លួនរបសពួកគេតែម្តងដើម្បីឆាប់បានទៅចាត់ចែងការងាររបស់គេ។

Continue Reading

You'll Also Like

1.1M 88.3K 72
𝐄𝐪𝐮𝐚𝐭𝐢𝐨𝐧𝐬 𝐎𝐟 𝐋𝐨𝐯𝐞 ~𝑨 𝑯𝒊𝒈𝒉𝒔𝒄𝒉𝒐𝒐𝒍 𝑹𝒐𝒎𝒂𝒏𝒄𝒆 𝑺𝒕𝒐𝒓𝒚 •⋆°.☾⋆.ೃ࿔*:⋆𐙚 𝐕𝐈𝐇𝐀𝐀𝐍 ♡ 𝐑𝐔𝐇𝐀𝐍𝐈𝐊𝐀 Ruhanika, a quiet...
53.4K 505 6
Weaning ⚠️ ជាប្រភេទប្រឡោមលោក 18+ សម្រាប់តែមនុស្សពេញវ័យសូមអានដោយការទទួលខុសត្រូវខ្ពស់
35.7K 748 85
ឈុតខ្លី វាមិនមែនជាភ្លើងគំនុំ ក៏មិនមែនជាការចងកំហឹង ត្រូវតែព្យាបាទសងសឹក តែអាចហៅបានម្យ៉ាងថាជាការ ចង់ឈ្នះ កម្សួលចិត្តខឹងពីអតីតកាល នៅពេលក្មេងនរកម្នាក់ដែលប...
43.6K 942 26
"រ៉ូសនាងចាំទុកក្នុងខួររបស់នាងផងថាយើងគ្មានថ្ងៃស្រលាញ់នាងទេហើយនាងក៏មិនត្រូវស្រលាញ់យើងដូចគ្នាបើហ៊ានឆ្លងបន្ទាត់នេះនាងនឹងខ្ទិច" ថេយ៉ុង "ថេយ៉ុងលោកអស់ឱកាសហើ...