កាស៊ីណូ ត្រកូល ហ្វឺដឺរ៉េស ...
បន្ទាបើពីស្ទះចរាចរណ៍អស់រយៈ 3 ម៉ោងមកពេលនេះ ខូបេន ដែលក្លែងមុខជា យ៉ុនហ្គី ក៏បោះជំហានមកដល់ទីនេះហើយក៏ឃើញមានបុរសម្នាក់ដែលអង្គុយក្រេបស្រាក្នុងកែវហើយមានទឹកមុខស្មើបំផុត។
"សួស្តីលោក ស៊ុន ដែលឲ្យរង់ចាំយូរ!"។ ខូបេន ក៏ដើរមកដល់ហើយធ្វើការគួរសមទៅបុរសម្នាក់ដែលអង្គុយក្រេបស្រានោះដោយហុចដៃចងចាប់ដៃគេហើយលោក ស៊ុន ក៏ញញឹមចុងមាត់មុនសម្លឹងគេហើយក៏ដាក់កែវចុះហើយមិនចាប់ដៃគេវិញទេ។
"ខ្ញុំមានការសំខាន់ចង់និយាយតែតិចនឹងទៅវិញហើយ!"។ លោក ស៊ុន នេះក៏តបហើយ ខូបេន ក៏ចងចិញ្ចើម។
"មានអីរឺលោក ស៊ុន ? នេះខានជួបគ្នាយូរហើយមិនដឹងថាលោកមានអ្វីមករកខ្ញុំដល់ទីនេះ?"។ ខូបេន ក៏ព្យាយាមនិយាយជាមួយគេហាក់យល់រឿងព្រោះគេស្តាប់តាមបុរសជំនិតដែលធ្វើការឲ្យ យ៉ុនហ្គី ក្នុង កាស៊ីណូ នេះបានប្រាប់គេហើយគេប្រើប្រាស់មុខក្លែងក្លាយនេះដើម្បីសួរនាំពត៌មានទើបមិនធ្វើឲ្យគេសង្ស៍យថាគេជា យ៉ុនហ្គី ក្លែងក្លាយ។
"ខ្ញុំចង់ដកភាគហ៊ុន 70% ពីទីនេះចេញ!!"។ លោក ស៊ុន និយាយប៉យន្នឹងហើយ ខូបេន ក៏ចងចិញ្ចើមមុននឹងមើលមុខជំនិតគេ។
"អឺ! មានរឿងអីទៅលោក ស៊ុន ? ហេតុអីសុខៗចង់ដកភាគហ៊ុន?"។ ខូបេន ក៏សួរនាំហើយលោក ស៊ុន ក៏មានទឹកមុខមិនរីក។
"មានដឹងទេ កាស៊ីណូ លោកមួយរយៈនេះមានការរកស៊ីមិនល្អ!! នេះ កាស៊ីណូ នេះប្រើប្រាស់ចំនែកភាគហ៊ុនរបសខ្ញុំធំណាស់មិនដឹងខ្លះទេរឺលោក យ៉ុនហ្គី ហ្វឺដឺរ៉េស ? ភាគហ៊ុនទីនេះទាំងស្រុងគឺជារបស់ខ្ញុំទេណា៎!!!"។ លោក ស៊ុន ក៏គងអន្លាក់ខ្លាហើយក្រពាត់ដៃនិយាយជាមួយគេហើយ ខូបេន ក៏ចងចិញ្ចើម។
"ហេ៎? តែនេះជា កាស៊ីណូ ធំរបស់ពួកយើងទេ! ទាំងនេះជាសម្បត្តិរបស់ ហ្វឺដឺរ៉េស តើ!"។ ខូបេន ក៏ចាប់ផ្តើមចងចិញ្ចើមមុននឹងលោក ស៊ុន ក៏លើកដៃហៅកូនចៅគេឲ្យទាញឯកសារចេញមក។
"នេះលោក យ៉ុនហ្គី បាត់ចងចាំរឺយ៉ាងម៉េច? នេះជាក្រដាសបញ្ជាក់នៅ អ៊ីតាលី កាល 6 ខែមុន! ហើយកាស៊ីណូ ធំរបស់ពួកលោកគឺក្លាយជាកម្មសិទិ្ធរបស់ខ្ញុំបាន 3 ខែទៅហើយមិនចាំទេរឺ? នេះមានសា្នមត្រាពីលោកបានព្រមឲ្យពួកខ្ញុំដាក់ទុនជួយទ្រទ្រង់ការរកស៊ីនៅទីនេះអស់ពេល 3 ខែហើយណា៎!!! អីយ៉ា!!! នេះលោកបាត់ការចងចាំហេ៎?"។ ទឹកមុខលោក ស៊ុន ក៏សម្លឹងគេដោយងឿងឆ្ងល់ព្យាយាមចាប់កំហុសគេតែ ខូបេន ក៏ញញឹមបែរមិនសមវិញ។
"អ៎...អ៎!! មកពីខ្ញុំមានការងារច្រើនពេកទើបជាមានការថ្លោះធ្លាយ! នេះសុំលោកទុកពេលសិនបានទេ! បើគិតថាដកភ្លាមនោះលោកក៏ខាត-!"។ ខូបេន ប្រឹងនិយាយទប់ស្កាត់ការដកចំណូលធំព្រោះការដែលខិតខំរៀបចំល្បិចកលទាំងនេះដើម្បីបានយកចំនេញនូវការរកស៊ីទីនេះហើយគ្រប់គ្រងទាំងអស់តែហេតុអីក៏ទៅជាចឹង។
"ទេ! ខ្ញុំមិនចង់ចំនាយលុយអត់ប្រយោជន៍ទេ! ទៅវិញ!!!"។ លោក ស៊ុន នោះក៏មិននិយាយច្រើនក៏នាំកូនចៅគេដើរចេញតែស្រាប់តែកូនចៅរបស់ ខូបេន ក៏ឈរព័ទ្ធគេទើបគេលើកចិញ្ចើមហើយងាកក្រោយមើល ខូបេន វិញ។
"បានន័យថាម៉េចនឹងលោក យ៉ុនហ្គី ?"។ លោក ស៊ុន ក៏ងាកមកនិយាយហើយ ខូបេន ដែលក្លែងជា យ៉ុនហ្គី ក៏ក្រោកឈរហើយជ្រែងហោប៉ៅញញឹមដាក់គេ។
"ខ្ញុំមិនចង់យ៉ាងម៉េចទេតែយល់ថាយើងធ្លាប់ជាមនុស្សរកស៊ីជាមួយគ្នាយូរហើយទោះយ៉ាងគួរទុកពេលឲ្យខ្ញុំបានដោះស្រាយខ្លះ!"។ ខូបេន ក៏និយាយហាក់ដូចជាគម្រាមខណៈបុរសម្នាក់នោះក៏សើចវិញមុននឹងជ្រែងហោប៉ៅដែរ។
"នេះកំពុងតែគម្រាមខ្ញុំមែនទេ? អេ៎? បើលោក យ៉ុនហ្គី ដែលខ្ញុំក៏ធ្លាប់ស្គាល់គេដូចជាមិនមែនជាមនុស្សបែបនឹងទេ!"។ លោក ស៊ុន នោះក៏និយាយបែបនេះខណៈ ខូបេន ក៏ចងចិញ្ចើមហើយសម្លឹងមើលគេដោយកែវភ្នែកមុត។
"ឯងជានរណាឲ្យប្រាកដ?"។ ខូបេន សុខៗក៏និយាយដោយសម្លេងនាំទៅកាន់បុរសម្នាក់ដែលញញឹមចុងមាត់ដាក់គេខណៈគេក៏ញោចស្មាមញញឹមចុងមាត់ដាកើគេដូចគ្នា។
វីឡាត្រកូល ហ្វឺដឺរ៉េស ....
"ហឺម...!"។ នាងក្រមុំដែលកំពុងតែសម្ងំគេលើគ្រែពេលនេះក៏រហ័សបើកភ្នែកមុននឹងស្ទុះងើបមើលជុំវិញខ្លួនហើយនាងក៏បើកភ្នែកធំៗមុននឹងក្រោកឡើងហើយសម្លឹងមើលរាងកាយខ្លួនឯង។
"នេះ...នេះមានមានរឿងអីទៅ?"។ ខារ៉ា ប្រែជាស្លោស្លន់ពេលនឹករឿងកាលពីមុនមិញហើយនាងក៏សម្លឹងមើលអាវសាមីលើខ្លួនតែនាងក៏ចងចិញ្ចើមដោយងឿងឆ្ងល់ពេលដែលឃើញអាវនេះហាក់មានអារម្មណ៍ថាធ្លាប់ស្គាល់ទើបនាងទាញមកស្រង់ក្លិន។
"នេះ...នេះខ្ញុំមិនមែនយល់សប្តិទេរឺ?"។<តក់>តំណក់ទឹកភ្នែកស្រក់ស្របនឹងនាងបានដឹងថាអាវមួយនេះជាអាវដែល យ៉ុនហ្គី តែងតែពាក់ហើយក្លិនទឹកអប់នេះច្បាស់ណាស់ថាគ្មាននរណាដែលអាចប្រើប្រាស់ក្រៅពីគេទេទើបនាងងាកសម្លឹងជុំវិញខ្លួនហើយក៏ឃើញសំបុតរមួយច្បាប់លើតុ។
( បើបានឃើញសំបុត្រនេះហើយបងច្បាស់ថាអូននឹងរំភើបហើយ! អូនកុំបារម្ភ! មុននេះគឺជាបងដែរកំដរអូន! បងនៅក្បែរអូនរហូត! អូនកុំមានអារម្មណ៍ថាភ័យអីណា៎! បងសន្យាហើយថាបងនឹងការពារអូន! សន្យានឹងបងមួយទៀតបានទេថាអូននឹងមើលថែខ្លួនបានល្អបំផុតពីពេលនេះហើយបង្កើតកូនម្នាក់ដើម្បីឲ្យគេបន្តវេនពីបង! ចងចាំថាបងនឹងនៅក្បែរអូនជានិច្ច! បងសង្ឃឹមថាបងនឹងបានលឺអូននិយាយថាអូនស្រលាញ់បងមួយម៉ាត់! តែបងគិតថាប្រហែលជាបងស្តាប់មិនលឺទេ! តែបងក៏នៅតែចង់និយាយថាបងស្រលាញ់អូន ភីខូលឡា របស់បង!
ពីបង យ៉ុនហ្គី ហ្វឺដឺរ៉េស ចៅហ្វាយតែម្នាក់របស់អូន ...)
"ហ៊ឹក..អត់ទេ!!! នេះមានរឿងអី...ហ៊ឹក...កុំនិយាយចឹងអី...ហ៊ឹក...ទេ!"។ <ព្រុស>នាងក្រមុំពេលអានសំបុត្រនេះចប់នាងក៏ដឹងថាមានអ្វីកើតឡើងទើបនាងប្រឹងវារចុះពីគ្រែតែក៏ដួលទៅលើការ៉ូព្រោះជើងនាងក៏មិនទានសះស្បើយស្របនឹងមេការនោះចូលមកល្មម។
"អូយ!!! អ្នកនាង ខារ៉ា ! អ្នកនាងយ៉ាងម៉េចហើយ?"។ មេការក៏ចូលមកលើកនាងហើយ ខារ៉ា ក៏ស្ទុះមកចាប់ដៃមេការ។
"ឯណាចៅហ្វាយ?!! ហ៊ឹក....ចៅហ្វាយទៅណា? នេះមានរឿងអី? ហ៊ឹក...!"។ នាងក្រមុំក៏ស្រែកសួរមេការហើយគាត់ក៏បានត្រឹមអោនមុខចុះដោយសោកសៅ។
"ចៅហ្វាយបានផ្តាំថាឲ្យពួកយើងមើលថែអ្នកនាងឲ្យបានល្អ! ពិសាថ្នាំព្យាបាលជើងឲ្យទៀងពេល! ចាប់ពីពេលនេះទៅអ្នកនាងគឺជាអ្នកនាងរបស់ត្រកូល ហ្វឺដឺរ៉េស ហើយ!! ពួកយើងនឹមើលថែអ្នកនាង! ហើយរឿងរ៉ាវនៅទីនេះពួកយើងសុទ្ធបានដឹងពីសមាសភាពក្លែងមុខរបស ខូបេន តែលោកប្រុសប្រាប់ថាឲ្យពួកយើងសម្តែងជាមួយគេហើយពេលនេះ..ពេលនេះលោកប្រុសប្រហែលជាកំពុងតែតតាំង-អាយ៎...អត់ទេអ្នកនាង....អ្នកនាងមិនអាចទៅទេ! កុំធ្វើចឹងអី!!"។ មេការក៏ស្ទុះទៅចាប់ ខារ៉ា មកឪបទាំងនាងប្រឹងវារចេញពីបន្ទប់យ៉ាងវេទនាហើយកែវភ្នែកសុទ្ធតំណក់ទឹកភ្នែក។
"អត់ទេ!!! លែង..ហ៊ឹក..លែងទៅ...ខ្ញុំមិនឲ្យចៅហ្វាយទៅម្នាក់ឯងបានទេ! ហេតុអីបែបនេះ? ហ៊ឹក...លែងខ្ញុំ....លែង...ទៅ...ហ៊ឹក...លែង-អឹស!"។ ម្ជុលជ័រមួយដើមបានចាក់លើដើមដៃនាងស្របនឹងនាងក្រមុំមិនដឹងខ្លួនហើយនាងក៏សន្លប់បាត់ស្មារតីព្រោះមេការជាអ្នកចាក់ព្រោះគាត់ស្តាប់តាម យ៉ុនហ្គី ដែលគេបានរៀបចំឲ្យគាត់គ្រប់យ៉ាងព្រោះគេដឹងថា ខារ៉ា របស់គេនឹងមានប្រតិក្មបែបណាហើយគាត់ក៏យំអាណិត ខារ៉ា ក៏ដូចជាលោកប្រុសគាត់ផង។
"សុំទោសអង! តែនេះជាបណ្តាំដែលចៅហ្វាយបានផ្តាំមកពួកយើង! ពួកយើងមិនអាចជួយចៅហ្វាយបានតែពួកយើងនឹងគោរពតាមបញ្ជាចៅហ្វាយហើយមើលថែអ្នកនាងព្រោះអ្នកនាងជាមនុស្សសំខាន់របស់ចៅហ្វាយ! ពួកយើងសុំទោសអ្នកនាង!"។ តំណក់ទឹកភ្នែកថ្លាក៏ហូរពីប្រឡង់ភ្នែករបស ខារ៉ា ទាំងនាងសន្លប់បាត់ស្មារតីតែបេះដូងនាងនៅតែត្អូញត្អែរដដែលថានាងមិនសុខចិត្តឲ្តគេទៅរងគ្រោះបែបនេះទេ។
ទីក្រុង ញូវយ៉ក , សហរដ្ឋអាមេរិក ...
( លេខទូរស័ព្ទដែលលោកអ្នកបានបានហៅមិនអាចទាក់ទងបានទេនៅពេលនេះ...)។ <ទឺត~ៗ>ក្នុងការិយាល័យឧស្សាហកម្មផលិកម្មមួយមានកម្លោះសង្ហាដែលចងចិញ្ចើមចូលគ្នាជាខ្លាំងកំពុង ខល ទៅលេខមួយដែលទាក់ទងលែងចូលនាំឲ្យគេកាន់តែហេងហាងចិត្ត។
"នេះបង យ៉ុន កើតអីបានជាមិនលើកទូរស័ព្ទហើយមិនទាក់ទងទៀត?"។<ប័ុង>សម្លេងច្រានទ្វារមួយទំហឹងនាំឲ្យ ហូស៊ុក ចងចិញ្ចើមមកកាន់នារីរូបស្រស់ម្នាក់ពាក់វែនតាខ្មៅដើរមកដោយគ្មានសុជីវិធម៍។
"ឯណាប្លង់ ប៉ារ៉ូល ពាណិជ្ជកម្មរបស់ខ្ញុំ?"។ ឡេវេន តារាល្បីដែលច្រានទ្វារចូលដោយគ្មានសុជីវធម៍ក៏និយាយដាក់គេដោយគ្មានក្បាលកន្ទុយហើយ ហូស៊ុក ដែលកំពុងតែមានអារម្មណ៍មិនល្អផងក៏សម្លក់នាង។
"សុជីវធម៌គ្មានទេរឺបានជាចូលមកការិយាល័យខ្ញុំមិមចេះគោះទ្វារធ្វើដូចទផ្ទះខ្លួនឯង?"។ ហូស៊ុក ក៏បោះសម្តីមកវិញហើយ ឡេវឹន ក៏ចង្អុលមុខគេ។
"នែ ហូស៊ុក លូកាស្រ្តូ !!! កុំមកនិយាយឈ្លើយដាក់យើងណា៎! បើមិនដោយសារ ចារ៉េន គេប្រកាច់ក្បាលទៅ រុស្ស៊ី ទេកុំអីយើងក៏ខ្ពើមមកមើលមុខអាអ្នកដឹកនាំគ្មានជាតិដែរ!!!"។ ឡេវេន ក៏ជះសម្តីទៅគេតែ ហូស៊ុក ក៏ក្រោកឈរមុនសម្លឹងមើលនាង។
"នាងថា ចារ៉េន នឹងទៅ រុស្ស៊ី ហេ៎?"។ ហូស៊ុក ក៏បើកភ្នែកធុំៗសួរនាំហើយ ឡេវេន ក៏សម្លក់គេពីក្នុងវែនតាខ្មៅនោះ។
"ហើយវាទើសស្អីដែរ?"។ នាងក៏និយាយមកវិញបែបនេះតែក៏នាយកមកលោះក៏ទាញអាវធំមុនចុខទូរស័ព្ទបន្ទាន់តែម្តង។
"រៀបចំឧទ្ធាគចក្រទៅ ម៉ូស្គូ ឥឡូវនេះឲ្យឆាប់ឡើង! កុំភ្លេចនាំគ្នាមកឲ្យច្រើនផង!"។ ហូស៊ុក ក៏ចេញទៅក្រៅដោយមិនខ្វល់ពីនារីតារាល្បីនេះដែលសម្លឹងគេមុខគេដោយការក្នក់ក្នាញ់ដែលគេហ៊ានទុកនាងចោលហើយនាងសែនខឹងសម្បារនឹងរឹកពារគេកករអើតកករទមរបស់ ហូស៊ុក ជាខ្លាំង។